បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ

ដោយៈ ខេត្តឧត្តរ​មាន​ជ័យ ថ្ងៃទី 28 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 11:01 នាទី ចំនួនអានៈ 1762

តាម​សេច​ក្តី​រាយ​ការណ៍​នៅ​រសៀល​ថ្ងៃ​ទី​២៨​នេះ​បាន​អោយ​ដឹង​ថា អធិការ​នគរ​បាល​ស្រុក​អន្លង់​វែង​ បាន​ចាប់​ខ្លួន​បុរស​វ័យ​៦៩​ឆ្នាំ​ម្នាក់ នៅ​វេលា​ម៉ោង​ប្រ​ហែល​១២ ​ថ្ងៃ​ត្រង់​ ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ពិត​ប្រា​កដនៅ​ឡើយ​ទេ រហូត​មក​ដល់​​លា្ងចថ្ងៃដដែល​នេះ។

ប្រ​ភព​បាន​អោយ​ដឹង​ថា បុរស់​ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​នោះ មាន​ឈ្មោះ មុត-អឹមឬ(មុត-អៀម)​ អាយុ​៦៩​ឆ្នាំ​ បច្ចុប្ប​ន្នរស់​នៅ​ ភូមិ​អូរ​អំ​បិល ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​រមាន​ជ័យ​។ ប្រ​ភព​បន្ត​ថា នៅ​ព្រឹក​កើត​ហេតុ​នេះ គេ​សង្កេត​ឃើញ​មាន​រថ​យន្ត​ប៉ូលីស​បើក​តាម​ដង់​ផ្លូវ​ ភូមិ​អូរ​អំបិលហើយ​បាន​ឈប់​នៅ​មុខ​ផ្ទះ​របស់​លោក​ មុត​អឹម​ ហើយ​គេ​ឃើញ​លោក​អឹម​ចេញ​មក​ជួប​ប៉ូលីស​ក៏ត្រូវ​បាន​ប៉ូលីស​ចាប់​ដាក់​រថ​យន្ត​ដោយ​មិន​បាន​​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​យ៉ាង​ណា​នោះ​ទេ។

នៅ​ម៉ោង​៥និង​១២​នាទី​ល្ងាច​ដដែល​នេះ អ្នក​យក​ព័ត៌​មាន​យើង​បាន​ទទួល​ទូរ​ស័ព្ទ​ពី​ភរិយា​របស់​លោក​ មុត​-អឹម ដោយ​លោក​ស្រី​បាន​រៀប​រាប់ទាំង​សម្លេង​យំ​​ក្តុក​ក្តួល​អួល​ដើម​ករ​ថា កាល​ពី​ព្រឹក​មិញ​ប្តី​របស់​លោក​ស្រី​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ដែលជា​អ្នក​នៅ​រាជ​ធានី​ភ្នំ​ពេញ​ អោយ​ប្តី​លោក​ស្រី​ដើរ​ថត​រូប​ប្រ​ជា​ពល​រដ្ឋ​ដើម្បី​យក​ទៅ​ធ្វើ​កាត​សមា​ជិក​គណបក្ស​ប្រ​ជា​ជន​កម្ពុជា តែ​រហូត​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ស្រាប់​តែ​ប៉ូលីស​មក​ចាប់​ប្តី​លោក​ស្រី​ ដោយចោទ​ថា ប្តី​លោក​ស្រី​ដើរ​ថត​រូច​ប្រ​ជា​ពល​រដ្ឋ​មិន​មាន​ការ​អនុញ្ញាតិ​ពី​អាជ្ញាធរ​ដែន​ដី​។

លោក​ស្រី​បន្ត​ថា ប្តី​របស់​គាត់​មិន​មាន​ទួនាទី​អ្វី​ក្នុង​ជួរ​រដ្ឋា​ភិបាល​នោះ​ទេ តែ​ដោយ​មាន​អ្នក​ធំ​នៅ​ភ្នំ​ពេញ​គេ​ដឹង​ថា ប្រ​ជា​ពល​រដ្ឋ​នៅ​ភូមិ​អូរ​អំ​បិល​នេះ គាំ​ទ្រ​គណបក្ស​ប្រជា​ជន​ទើប​មាន​គេ​ប្រើ​គាត់​អោយ​ជួយ​ថត​រូប​ពល​រដ្ឋ​ជាង​៣រយ​គ្រួសារ​ខាង​លើ​បើម្បី​ធ្វើ​កាត​ចូល​ជា​សមាជិក​បក្ស។

លោក​ស្រី​ សាមុតរ៉ា បាន​បង្ហើប​បន្ថែមថា កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ពួក​គាត់​បាន​លើក​ស្លាក​គណ​បក្ស​ប្រ​ជាជន​កម្ពុជា​នៅ​ភូមិ​អូរ​អំ​បិល តែ​ត្រូវ​បាន​បុរស់​ម្នាក់​ឈ្មោះ រត​នា​វង្ស​ នាំគ្នា​មក​វាយ​ទំ​លាក់​ចោល​ ហើយ​ថែម​ទាំ​ង​គំ​រាម​កំ​ហែង​ដល់​ប្រ​ជា​ពល​រដ្ឋ​នៅ​ទី​នោះ​មិន​អោយ​លើក​ស្លាក​គណបក្ស​ប្រ​ជា​ជន​ទៀត​ទេ។ លោក​ស្រី​បន្ថែម​ថា ប្តី​របស់​គាត់​ត្រូវ​យក​​ឈ្មោះ​និង​រូប​ថត​ប្រ​ជា​ពល​រដ្ឋ​ទៅ​រាជ​ធានី​ភ្នំ​ពេញ​នៅ​ថ្ងៃ​ទី​២៩​ស្អែក​នេះ​ តែ​មិន​ទាន់​បាន​យក​ទៅ​ផង​ត្រូវ​ប៉ូលីស​ចាប់​ខ្លួន​បាត់​ទៅ​ហើយ។

ភរិយា​របស់​លោក​ មុត-អឹម (ឬមុត​-អៀម) និង​ប្រ​ជា​ពលរដ្ឋ​ភូមិ​អូរ​អំ​បិល​ជាង​៣​រយ​គ្រួសារ​សូម​សំនូម​ពរ​ទៅ​សម្តេច​ ហ៊ុន​-សែន​ មេត្តា​ជួយ​ប្តី​គាត់​ផងព្រោះ​ប្តី​គាត់​អត់​មាន​ធ្វើ​អី​ខុស​ទេ​ ជា​ពិសេស​ប្រ​ជាពលរដ្ឋ​ក្រី​ក្រ​ទាំង​ជាង​៣រយ​គ្រួសារ​ ដែល​រស់​ក្រោម​គំ​នាប​អ្នក​មាន​អំណាច​ក្នុង​ស្រុក​អន្លង់​វែង។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់ អាច​សុំ​ការ​បំ​ភ្លឺ​ពី​អធិការ​នគរ​បាល​ស្រុក​អន្លង់​វែង​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៨​ដដែល​នេះ៕ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្តីជូនដំណឹង   អាន1819ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន1598ដង លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ ប?...    អាន1960ដង គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្ត?...    អាន2176ដង អភិបាលរងស្រុកស្វាយលើម្នាក់ ប្រើហឹង្សាលើអ្នកកាសែត ព្រោះតែកាងកូនប្រុសឈូសដីព្រៃរបស់រដ្ឋ   អាន2088ដង ក្រុមហ៊ុនចំនួនពីររងការចោទថា រំលោភយកដីជនជាតិភាកតិចគួយ នៅព្រះវិហារ    អាន1661ដង សូមតុលាការខេត្តសៀមរាបជួយផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ និង ផ្តន្ទាទោសជនត្រូវចោទផង   អាន1739ដង ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)   អាន5028ដង ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង   អាន2286ដង សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន2129ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      12985នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    79063នាក់
ខែនេះ    826854នាក់
ឆ្នាំនេះ   3571158នាក់
សរុប   57170054នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 17:47