ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី

ដោយៈ សហការី ខេត្តឧត្តរមានជ័យ ថ្ងៃទី 10 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 10:06 នាទី ចំនួនអានៈ 1845

ពាក្យមួយឃ្លាដែលកំពុងពេញនិយម អោយតែមានអំណាច មានប្រាក់ចង់ធ្វើអ្វីក៍បាន ពលរដ្ឋជិត១០០ គ្រួសាររស់នៅភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប មានដីអាស្រ័យផលនៅចំណុចភ្នំជ័រ ជិត១០ឆ្នាំ ហើយឈ្មោះ ធាន តិត  ២.ហ លុន ៣.តែម លឿយ តំណាងពលរដ្ឋអោយដឹងថា បង្ករបង្កើនផលជិត១០ឆ្នាំហើយ មិនមានបញ្ហាអ្វីនោះទេស្រាប់តែឆ្នាំ ២០១២ អាជ្ញាធរស្រុកបន្ទាយស្រី និងមន្ត្រីពាក់ព័ន្ធបានយកម៉ាស៊ីន GPS ទៅចុច គេថាដីស្រុកបន្ទាយស្រីចូលក្នុងដីដែលពួកគាត់អាស្រ័យផល ១គីឡូម៉ែត្រ តែបើពិនិត្យមើលផែនទីគឺ មិនមានចូលអីនោះទេ ព្រំប្រទល់តាមដងស្ទឹង ឬប្រលាយ តែដោយសារមានការឃុបឃិតគ្នា ចង់បានដីពួកគាត់ ពេលនោះលោក ដួង ឡូយ ជំទប់លេខ២ ឃុំពាក់ស្នែង អោយពលរដ្ឋម្ចាស់ដីផ្ដិតមេដៃប្ដឹងអ្នករត់ពាក្យបណ្ដឹង ឈ្មោះលោក ដួង ឡូយ។

សូមបញ្ជាក់ថា​ ពេលមន្ត្រីជំនាញចុះវាស់ដីនោះ ក្រុមឈ្មួញយកគ្រឿងចក្រមួយចំនួនធំ មកឈូសយកដីពួកគាត់។ ការប្ដឹងផ្ដល់គ្នាបានជាងមួយឆ្នាំ ទទួលបានជោគជ័យ ភាគីទាហ៊ាន និងមន្ត្រីស្រុក បន្ទាយស្រី បានដកគ្រឿងចក្រចេញទាំងអស់ និងប្រគល់ដីជូនប្រជាពលរដ្ឋវិញទាំងស្រុង តែជាអកុសល លោក ដួង ឡូយ ត្រូវជាឪពុកមាម្ចាស់ដីអស់នោះ និងជាមន្ត្រីជំទប់លេខ២ មកបង្ខំអោយពួកគាត់ មេគ្រួសារធំ យកប្រាក់ ១០០០ ដុល្លារអាមេរិក ដោយលោក ដួង ឡូយ ប្រើពាក្យថាបើមិនយកប្រាក់មានតែអត់ ដោយសារ មានការគំរាមគំហែងបំភិតបំភ័យច្រើនដងពេក ម្ចាស់ដីសុខចិត្តយកប្រាក់ ១០០០ ដុល្លារអាមេរិក ទោះបីដីក្នុង មួយគ្រួសារមាន ១០ ឬ ២០ហិកតា ក័ដោយ តែអ្វីដែលហួសចិត្តនោះ លោក ដួង ឡូយ យកប្រាក់ ២០០ ដុល្លារ មកអោយពលរដ្ឋមួយគ្រួសារ នៅសល់ ៨០០ ដុល្លារ លោក ដួង ឡូយ សន្យា ៣ខែទៀតនឹងប្រគល់ជូនទាំងអស់ តែមកដល់ពេលនេះវាលើសកំណត់ជាងមួយខែមកហើយ ម្ចាស់ដីមិនទាន់បានប្រាក់គ្រប់តាមការកំណត់។

ចំណែកម្ចាស់ដី​៥០ ឬ ៦០នាក់ ដាច់ខាតមិនយកប្រាក់ទេ​សុខចិត្តស្លាប់ ពីព្រោះមកនៅដំបូងព្រៃឈើលិចដំរី ពួកឈ្មួញកាប់ឈើបានបាញ់ប្ដីគាត់ស្លាប់អស់ម្នាក់ ហើយពួកគាត់តស៊ូរស់ដោយលំបាកវេទនា ទាំងអស់គ្នាមាន ដីជាង ១០០ ហិកតា បើចែកគ្នាបាន ១ហិតា ឬ ២ហិកតា សំរាប់ធ្វើស្រែចំការចិញ្ចឺមជីវិត ។

តាមរយៈអ្នកយក ពត៌មានសូមលោក ជឿន ជៀន អភិបាលស្រុកអង្គរធំ និងឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តទើបឡើងថ្មី មេត្តាផ្ដល់យុត្តិធម៌ដល់ពួកគាត់ដោយក្ដីអនុគ្រោះ ។ អ្នកយកពត៌មានសុំការពន្យល់ពីលោក ដួង ឡូយ តាមទូរស័ព្ទ  លោកឆ្លើយថា ដីនោះមានទំនាស់ មានឈ្មោះ រីម ផ្ទះនៅសៀមរាបអ្នកចេញមុខរត់ការបានជោគជ័យ ដូច្នេះគេ ចង់បានដីនោះទាំងអស់ គ្រួសារណាមានមនុស្ស ១០នាក់ឡើងទៅ គេអោយមួយគ្រួសារ ១០០០ ដុល្លារ លោកទទួលស្គាល់ថាបានយកប្រាក់ ១០០០​ដុល្លារ ពីលោក រីម មកចែកអោយម្ចាស់ដី ៥គ្រួសារ តែមិនធ្វើ កិច្ចសន្យាអីនោះទេ លោក ឡូយ បន្ដថា​ ស.ជ.ណ នៅ លោក រីម ។

លោក រីម  អោយដឹងតាមទូរស័ព្ទថា លោក រត់ការទំរាំបាន ស.ជ.ណ ពីសម្ដេច ហេងសំរិន អស់ប្រាក់ច្រើនម៉ឺនដុល្លារអាមេរិក ។ អ្នកស្រុកមួយចំនួនបានផ្ដិត មេដៃប្រគល់ដីអោយគាត់ ពេលសួរថាប្រាក់ ៨០០ ដុល្លារ ដែលលោកនៅខ្វះ និងម្ចាស់ដីមួយចំនួនធំដែលគេ មិនព្រមលក់ លោកឆ្លើយថាចាំចុះទៅមើលតើពួកគាត់ចង់បានខាងណា លោក រីម ចង់អោយអ្នកស្រុកនៅជិតដែរ អ្នកវិភាគជាច្រើននាក់ថា រឿងនេះគេរៀបចំឈុតឆាកចង់បានដីអ្នកស្រុកតែប៉ុណ្ណោះ វាគ្មានអីចំឡែកទេ ។

លោក ជឿន ជៀន អភិបាលស្រុកអង្គរធំ ថ្លែងថា លោកមានជំងឺជាងមួយឆ្នាំហើយ គាត់អត់ដឹងទេ អរគុណដែលបាន ប្រាប់ លោកនឹងហៅភាគីទាំងអស់មកដោះស្រាយពេលឆាប់ៗ ខាងមុខនេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចៅក្រមតុលាការខេត្តសៀមរាបសម្រេចមិនឃុំខ្លួន អ្នកកាសែត និងមន្រ្តីបរិស្ថាន   អាន1680ដង ប៉េអឹមខេត្តសៀមរាប ចាប់រថយន្តដឹកឈើប្រគល់អោយ លោកមេព្រៃ   អាន1725ដង ឃុបឃិតគ្នាជាប្រព័ន្ធ បង្វិលយកដីផ្លូវធ្វើផ្ទះ យកដីត្រូវធ្វើផ្ទះទៅធ្វើផ្លូវវិញ   អាន1861ដង ជនពិការចុះដាំដើមឈើ៣ពាន់ដើម   អាន1604ដង ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?   អាន2424ដង ការដេញថ្លៃឈើប្រណីតចំនួន៤៩៦ម៉ែត្រគូបមិនប្រក្រតី   អាន1775ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1478ដង លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុ?...    អាន1589ដង រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1533ដង លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស?...    អាន2214ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8279នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74357នាក់
ខែនេះ    822148នាក់
ឆ្នាំនេះ   3566452នាក់
សរុប   57165348នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 11:15