លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 01:56 នាទី ចំនួនអានៈ 1840

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ខេត្តសៀមរាប ដែលជា​តំបន់​ទេសចរណ៍ អាច​រកចំណូលបាន​ច្រើនសន្ធឹក​សន្ធាប់​ក្នុង​មួយឆ្នាំៗ ប៉ុន្តែ​បើ​និយាយ​ពី​ផ្លូវ​គមនាគមន៍​វិញ គឺមាន​សភាព​យ៉ាប់យ៉ឺន​ខ្លាំងជាងគេ ខូចខាត​ជាច្រើន​កន្លែង ពិបាក​ក្នុងការ​ធ្វើដំណើរ ហើយ​មន្ទីរ​សាធារណការ​របស់លោក គឹម ប៊ុណ្ណា បាន​លើក​គម្រោង​សម្រាប់​ជួសជុល​ផ្លូវ ដូចជា​ការចាក់​បំពេញ គហុកបន្តិចបន្ទួច គ្រាន់តែ​ល្អមើល​ប៉ុណ្ណោះ ហើយ​មានការ​បំប៉ោង គម្រោង​យក​ថវិកាជាតិ ទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។សូម្បីតែ​ផ្លូវ​នៅក្នុង​ទី​រួម​ខេត្ត ដូចជា​ផ្លូវ ៧​មករា ផ្លូវ​ចុង​កៅស៊ូ និង​ផ្លូវ​លោកតា​ណឺ​យ ក៏​ទទួលរង​នូវ​ការខូចខាត ដោយសារ​រថយន្ត​ដឹកជញ្ជូន លើស​ទម្ងន់​បើកបរ​ឆ្លងកាត់ ទាំងយប់​ទាំង​ថ្ងៃ  មិនដែល​មានការ​ហាម​ឃាត់​នោះទេ​។​

​ចាប់​តាំង​ពី​​បាន​​ឡើង​​ធ្វើ ជា​​ប្រ​ធាន​​មន្ទីរ​​សា​ធារ​ណ​ការ​​ខេត្ត​សៀម​រាប គេ​​មិន​ដែល​​ឃើញ​​លោក គឹម ប៊ុ​ណ្ណា យក​ចិត្ត​ទុក​ដាក់​​ចំ​ពោះ ស​កម្ម​ភាព​ដឹក​ជញ្ជូន​​លើស​​ទ​ម្ងន់ ដែល​​កំ​ពុង​​បំ​ផ្លាញ​​ផ្លូវ​​ជា​ច្រើន​​ខ្សែ ក្នុង​​ខេត្ត​សៀម​រាប​​នោះ​ទេ ហើយ​​អំ​ពើ​ពុក​រលួយ និង​បក្ខពួកនិយម​ក៏បាន​កើតមាន ជា​ហូរហែ​នាំ​ឲ្យ​មាន​ភាព​អសកម្ម ដូចដែល​មន្ត្រី​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រោម​ការដឹកនាំ​របស់​លោក គឹម ប៊ុណ្ណា អន់​ជាង  សុខ ស៊ុន​លីម ឆ្ងាយ​ណាស់ ដែល​ទាមទារ​ឲ្យ​លោក ត្រាំ អ៊ីវ តឹក ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មេត្តា​ពិនិត្យមើល ភាព​អសកម្ម​របស់លោក គឹម ប៊ុណ្ណា ឡើងវិញ​ផង​។​នៅក្នុង​ខេត្តសៀមរាប លោក គឹម ប៊ុណ្ណា បង្កើត​ស្ថានីយ៍​ជញ្ជីង ថ្លឹង​រថយន្ត​ចំនួន ២​កន្លែង គឺ​ចំណុច​ទី​១ ស្ថិតនៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ហើយ​ទី​២ នៅ​ចំណុច​ឃុំ​ល្វា នៃ​ស្រុក​ពួក គឺ​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង ២​កន្លែង​នេះ មាន​នៅតាម​ច្រកចេញចូល  ខេត្តសៀមរាប ដើម្បី​ត្រួតពិនិត្យ​ការ ដឹកជញ្ជូន​លើស​ទម្ងន់​។ ប៉ុន្តែ​រឿង​ពិត កងរាជអាវុធហត្ថ នគរបាល មន្ត្រី​ជំនាញ មកពី​ក្រសួង​សាធារណការ  ក៏ដូចជា​មន្ទីរ​សាធារណការ​ខេត្តសៀមរាប ដែល​ប្រចាំការ​នៅ​ចំណុច ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង ២​កន្លែង​នោះ មិនដែល​អើពើ​ចំពោះ​ការដឹកជញ្ជូន លើស​ទម្ងន់​ម្តងណា​ឡើយ ឲ្យ​តែ​បង់លុយ​ចាប់ពី ៥​ម៉ឺន​ដល់​២០ ម៉ឺន​រៀល​ជូន​មន្ត្រី ដែល​ប្រចាំការ​នៅ​ទីនោះ អាច​ដឹក​លើស​ទម្ងន់​តាមតែ​អំពើ​ចិត្ត​។​

ជា​រៀងរាល់ថ្ងៃ​រថយន្ត​យី​ឌុប ដឹក​ថ្ម ខ្សាច់ ក្រួស របស់​ឈ្មួញ​ធំៗ បាន​បើកបរ​ឆ្លងកាត់​ចំណុច ជញ្ជីង​ថ្លឹង​រថយន្ត​របស់លោក គឹម ប៊ុណ្ណា រាប់រយ​គ្រឿង គេ​មិនដែល​ឃើញ​រថយន្ត​ទាំងនោះ ត្រូវបាន​ហាមឃាត់ ឬ​ផាកពិន័យ​នោះទេ ព្រោះថា​ថៅកែ​រថយន្ត ដឹក​លើស​ទម្ងន់​ទាំងនោះ មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក គឹម ប៊ុណ្ណា ទើប​ឡាន ដឹក​ខ្សាច់​ក្រួស ថ្ម ទាំងនោះ​អាចធ្វើ​អ្វីៗ តាមតែ​អំពើ​ចិត្ត ទោះជា​ហូរ​ខ្សាច់ ធ្លាក់​ថ្ម​រាយប៉ាយ​ពេញ​ផ្លូវ ក៏​គេ​មិនដែល​ឃើញ មន្ត្រី​សាធារណការ​ទាំងនោះ ឈឺក្បាល​វិលមុខ​ម្តងណា​ឡើយ​។ សម្រាប់​ឈ្មួញ​ថ្មីៗ ដែល​ទើប​ស្គាល់គ្នា ឬ​មិនសូវ​ស្គាល់ចិត្តស្គាល់ថ្លើម លោក គឹម ប៊ុណ្ណា ច្បាស់​ជា​ត្រូវ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត បង្កបញ្ហា​ចាប់​ផាកពិន័យ ជា​ប្រាក់​ចាប់ពី ២​លាន ដល់​៥ លាន​រៀល​ជាមិនខាន​។​

ចំពោះ​ប្រជាពលរដ្ឋ​ដែល ដឹកជញ្ជូន​ផល​កសិកម្ម ឆ្លងកាត់​ជញ្ជីង​ថ្លឹង​រថយន្ត ដែល​ផ្ទុក​មិន​លើស​ទម្ងន់​ក៏ត្រូវ ជាប់​កាតព្វកិច្ច​ចូល​បង់លុយ ជូន​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ផងដែរ គឺ​ចាប់ពី ២​ម៉ឺន​រៀល​ដល់​៥ ម៉ឺន​រៀល ដែល​គេ​អះអាងថា​ជា​សេវា​ថ្លៃ​បាយ បង្កើត​ឲ្យ​មានប្រតិកម្ម​តវ៉ា ធ្លាប់​ឈ្លោះប្រកែក​គ្នា ជា​ញឹកញាប់​ទៀតផង​។

​គេ​ចង់ឃើញ​រដ្ឋមន្ត្រីក្រសួង សាធារណការ​និង​ដឹកជញ្ជូន ពិនិត្យមើល​ភាព​អសកម្ម​របស់លោក គឹម ប៊ុណ្ណា ឡើងវិញ​ជាបន្ទាន់ ព្រោះ​ការដឹកជញ្ជូន​លើស​ទម្ងន់ កំពុង​បំផ្លាញ​ផ្លូវ​ជាច្រើន​ខ្សែ នៅ​ទូទាំង​ខេត្តសៀមរាប ហើយ​លោក គឹម ប៊ុណ្ណា ក៏មាន​ឱកាស​រៀបចំ​គ​ម្រោ​ង ស្នើសុំ​ថវិកាជាតិ ដើម្បី​យកមក​ជួសជុល​ផ្លូវ​ទាំងនោះ​ឡើងវិញ តាមរយៈ​ការ​បំប៉ោង​ខ្ទង់ចំណាយ ខ្ពស់កប់ពពក ហើយ​យកប្រាក់​ដែល​សេសសល់ ពី​ការ​បំប៉ោង​គម្រោង​យកទៅ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។

អ្នក​យក​ព័ត៌មាន​យើង​ពុំ អាច​សុំ​ការ​បំភ្លឺពី​លោក គឹម-ប៊ុណ្ណា បាន​ទេនៅ​រសៀល​ថ្ងៃទី​ ១៣ ខែវិច្ឆកា ឆ្នាំ២០១៣​នេះ ព្រោះ​ទូរស័ព្ទមិន​ចូល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1613ដង សារជូនពរ លោក អនុសេនីយ៍ឯក យុទ្ធភូមិភាគ៤ ខាន់ ង៉ិក   អាន2363ដង ដីលក់បន្ទាន់   អាន2919ដង ផ្កាយបីម្នាក់ត្រូវចោទថាគំរាមនិស្សិតមិនឲវាស់ដី   អាន1800ដង លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគ...    អាន2768ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន2358ដង កងរាជអាវុធហត្ថចាប់ខ្លួនស្រ្តីមុខសញ្ញជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត   អាន1805ដង ត្រីពូជនិងត្រីកម្រប្រឈមទៅនឹងការផុតពូជខណៈការនេសាទខុសច្បាប់ក្នុងរដូវត្រីពងកើត មានពេញបន?...    អាន2354ដង មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ   អាន1539ដង ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន1553ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9836នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75914នាក់
ខែនេះ    823705នាក់
ឆ្នាំនេះ   3568009នាក់
សរុប   57166905នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:54