ឃាត់ខ្លួនមេខ្យល់នាំស្ត្រីខ្មែរទៅរៀបការប្តីនៅប្រទេសចិន

ដោយៈ វិចិត្រ សៀមរាប ថ្ងៃទី 14 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 10:05 នាទី ចំនួនអានៈ 679

បុរស​ជា​មេ​ខ្យល់ ​នាំស្ត្រី​ខ្មែរ​ឆ្លង​ដែន​ ទៅ​រៀប​ការ​ប្តី​នៅ​ឯ​ស្រុក​ចិន​ម្នាក់​ ក្នុង​ចំ​ណោម​ពីរ​នាក់​ បាន​ត្រូវ​ នគរ​បាល​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនី​តិ​ជន​ខេត្ត​ឃាត់​ខ្លួន​​ខណៈ​មេ​ខ្យល់​រូប​នោះ​បាន​បញ្ជូន​ស្ត្រី ​រង​គ្រោះ​ ទៅ​ដល់​ព្រ​លាន​ យន្ត​ហោះ​អន្តរ​ជាតិ​សៀម​រាប​ តែ​ត្រូវ​បែក​ការ។

ការឃាត់​ខ្លួន​មេ​ខ្យល់​រូប​នោះ ​ធ្វើ​ឡើង​នៅ​ម៉ោង​២និង​៣០​នាទី​រសៀល ​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣​ នៅ ចំ​ណុច​គល់​ស្ពាន​ថ្ម​ ព្រះ​រាជ​ដំ​ណាក់​ផ្នែក​ខាង​លិច​ស្ទឹង​ ពេល​ជន​សង្ស័យ​ជិះ​ម៉ូតូ​ត្រ​ឡប់​ទៅ​យក​ស្ត្រី​រង​គ្រោះ​វិញ។

មេខ្យល់​ដែល​ឃាត់​ខ្លួន​ មាន​ឈ្មោះ​ យ៉ុង សុផាត អាយុ៣៦ឆ្នាំ​ ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយ​រៀង។​ មុន​ចាប់​ខ្លួន​ រស់​នៅ​ភូមិ​ខ្នារ​ សង្កាត់​ជ្រាវ​ ក្រុង​សៀម​រាប​​ ជិះ​ម៉ូ​តូ​ធុន​វី​វ៉ា​ពណ៏​ខ្មៅ​ស្លាក​លេខ​ ភ្នំពេញ​ID-៩២៧៧។​ ចំ​ណែក​មេ​ខ្យល់​ម្នាក់​ទៀត​ឈ្មោះ ​ហួង ភេទ​ប្រុស​ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ជន​រូប​នេះ​បាន​រត់​គេច​ខ្លួន​បាត់​ ក្រោយ​ដឹង​ថា​បែក​ការ។​ រី​ឯស្ត្រីដែល​បំ​រ៉ុង​ទៅ​យក​ប្តី ជា​ជន​ជាតិ​ចិន​ ទី១-ឈ្មោះ​ នី សុខជា​ អាយុ៣៣ឆ្នាំ​ ទី២-ឈ្មោះ ធុក សុខា​ អាយុ២៥ឆ្នាំ​ អ្នក​ទាំង​ពីរ​ រស់​នៅ​ខេត្ត​ កំពង់​ចាម។

លោក​វរ​សេនីយ៏​ត្រី​ ឆាយ​ ហាក់​ឡុង​ បាន​ឲ្យ​ដឹង​ថា ​ដំបូង​សមត្ថ​កិច្ច​ព្រ​លាន​យន្ត​ហោះ មាន​ការ​សង្ស័យ​ ទៅ​លើ​ស្ត្រី​ខ្មែរ​ទាំង​ពី​រូប​ ក៏​បាន​ហៅ​សាក​សួរ​ ឃើញ​ស្ថាន​ការ​មិន​ប្រ​ក្រ​តី សមត្ថ​កិច្ច​ព្រ​លាន​បាន​ផ្តល់​ដំ​ណឹង​មក​ ខាង​លោក។​ ភ្លាមៗ​ខាង​លោក​បាន​សាក​សួរ​ស្ត្រី​ខាង​លើ ​ហើយ​តាម​ប្រ​ម៉ាញ់​រក​ក្រុម​មេ​ខ្យល់​ តែ​រក​មិន​ទាន់​ឃើញ​ ក៏​បាន​ឲ្យ​ស្ត្រី​រង​គ្រោះ ​ទៅ​នៅ​រង​ចាំ​ចំ​ណុច​គល់​ស្ពាន​ថ្ម​ ហើយ​ទំ​នាក់​ទំ​នង​ទូរ​សព្ទ័​គ្នា។​ លោក​បាន​បន្តថា​ ពេល​ស្ត្រី ​រង​គ្រោះ​និយាយ​ទូរ​សព្ទ័​ ឲ្យ​មក​យក​រូប​គេ​វិញ​ ព្រោះ​ជើង​យន្ត​ហោះត្រូវ​ពន្យា​ពេល​ ជន​សង្ស័យ​ បាន​ជិះ​ម៉ូតូ​ មក​ស្ពាន​ថ្ម​ ហើយ​ខាង​លោក​ បាន​ហៅ​ទៅ​សាក​សួរ​ ទើប​ដឹង​ថា​មេ​ខ្យល់​មាន​ពីរ​នាក់។ ​ជន​សង្ស័យ​បាន​ សារ​ភាព​ថា​ រូប​គេ​ពិត​ជា​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ ​ដល់​ស្រ្តី​ពីរ​រូប​នេះ​មែន​ ប៉ុន្តែ​រឿង​សោ​ហុយ​ ធ្វើ​លិខិត​ឆ្លង​ដែន​ និង​រឿង​ផ្សេង​ទៀត​ គឺ​ម្នាក់​ឈ្មោះហួង​ ជា​អ្នក​ផ្គត់​ផ្គង់​ទាំង​អស់។​

លោក​វរសេនីយ៏​ត្រី​ ឲ្យ​ដឹង​ទៀត​ថា តាម​ការ​រៀប​រាប់​របស់​ស្ត្រី​ឈ្មោះ ​នីសុខជា​ គឺ​មេ​ខ្យល់​ឈ្មោះ​ហួង​ បាន​សន្យា​ឲ្យ​ប្រាក់​ ទៅ​ក្រុម​គ្រួ​សារ​គាត់​៦០០​ដុល្លារ​ និង​បាន​ឲ្យប្រាក់​ដល់​ដៃ​២០​ដុល្លារ​និង​៤០០០០រៀល​។ រីឯ ស្ត្រី​ ឈ្មោះ​ធុក​ សុខា បាន​ត្រូវ​មេ​ខ្យល់​ឈ្មោះ ​ហួង ទារ​យក​ប្រាក់​អស់​៣៧០​ដុល្លារ​វិញ​ ព្រោះ​នាំ​ទៅ​យក​ប្តី​ អ្នក​មាន​នៅ​ស្រុក​ចិន។​ ទោះ​បី​ជា​មេខ្យល់​ឈ្មោះ ហួង​ បាន​រត់​គេច​ខ្លួន​ក៏​ដោយ​ ពេល​នេះ​សមត្ថ​កិច្ច​កំ​ពុង តាម​ស្រាវ​ជ្រាវ​ ចាប់​ខ្លួន​ជា​បន្ត​ទៀត​ ព្រោះ​ជន​រូប​នោះ ​គឺ​បាន​ស្គាល់​អត្ត​សញ្ញាណ​ហើយ។

ស្ត្រីរង​គ្រោះ​ទាំង​ពីរ​នាក់​ បាន​ប្រ​គល់​ឲ្យ​ទៅ​អង្គការ​ អា​ហ្វី​ស៊ិប​ អប់​រំ។ ចំ​ណែក​ជន​សង្ស័យ​ និង​មធ្យោ បាយ​ធ្វើ​ដំ​ណើរ​ កំ​ពុង​រៀប​ចំ​ បញ្ជូន​ទៅ​តុ​លា​ការ​ ដោយ​ចោទ​ពី​បទ​ អំ​ពើ​លក់​ដូរ​មនុស្ស​សំ​រាប់​ឆ្លង​ដែន​  យោង តាម​មាត្រា ១៦​នៃ​ច្បាប់​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​ អាច​ប្រ​ឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​ ពី៧ទៅ១៥​ឆ្នាំ ​ប្រ​សិន​បើ​តុ​លា​ការ​រក​ឃើញ ​កំហុស​ដូច​ការ​ចោទ​ប្រកាន់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន4419ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1726ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1823ដង លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន1816ដង ចៅហ្វាយខេត្តស្រះកែវ និងលោក សុខសុវណ្ណ ឡើងថ្លែងមតិសំណេះសំណាលថ្ងៃខួបកំណើតអ្នកកាសែត   អាន1641ដង បរិយាយថ្ងៃនេះ៖ លោកស៊ូភិរិន្ទ មើលមិនឃើញបទល្មើសនេសាទ   អាន1532ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1708ដង បុគ្គលឹកសណ្ឋាគារឡឺម៉េរីឌានអង្គរតវ៉ាទាមទាដកលោកប្រធានផ្នែក១រូប   អាន1558ដង ឃាត់ខ្លួនជនសង្ស័យដាក់ថ្នាំយកម៉ូតូបញ្ជូនទៅតុលាការ   អាន1845ដង លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង   អាន1839ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9836នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75914នាក់
ខែនេះ    823705នាក់
ឆ្នាំនេះ   3568009នាក់
សរុប   57166905នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:54