លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរបា​ល​សេដ្ឋ​កិ​

ដោយៈ ភ្នំពេញ ថ្ងៃទី 31 ខែ 12 ឆ្នាំ 2013 វេលាម៉ោង 12:29 នាទី ចំនួនអានៈ 1786

 ​លោក​នា​យ ​ឡុង ​ស្រេង ​កាន់​តែ​​វប៉ាន់​​ជា​ង​មុ​ន​​នេះ ដោ​យ​សារ​​ហេតុ​​ថា កាល​ពី​មុ​ន​គាត់ (​​ឡុង ​ស្រេង​) ​មា​ន​បុ​ណ្យ​ស​ក្ដិ​ត្រឹ​ម ថ្នាក់​​ជា​វរ​សេនី​យ៍ និ​ង​ជា​អ​តីត ​នាយ​ការិ​យាល័​យ រ​ដ្ឋបា​ល​ស​រុប ​នៃ​នាយ​កដ្ឋាន ន​គរបាល​​ប្រឆាំ​ង បទ​ល្មើស​​សេដ្ឋកិ​ច្ច ក្រសួង​ម​ហា​ផ្ទៃ គាត់ ​មាន​ឈ្មោះ​​ល្បី​ខ្ទ​ខ្ទា នៅ​ក្នុង​ចំ​​ណោម​ពួ​ក​ឈ្មួ​ញៗ​…​ ធ្វើឲ្យ​​គាត់​មា​ន​ទ្រ​ព្យស​ម្បត្តិ  ​ស្ដុកស្ដម្ភ​​មហា​សាល​ ប៉ុណ្ណឹង​ទៅហើយ​… ចុះ​ទម្រាំ​ពេលនេះ គាត់ (​ឡុង ស្រេង​) ត្រូវបាន​ថ្នាក់លើ​កំពូលៗ ជួយ​ជ្រោមជ្រែង តែងតាំង​មុខតំណែង ឲ្យ​គាត់​បាន​ឡើង បុណ្យ​សក្ដិ​ធំ​ជាង​មុន ក្លាយ​ជា​ឧត្តមសេនីយត្រី អនុប្រធាននាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ តទៅទៀត​នោះ មិនដឹង​ជា​ធ្វើឲ្យ​គាត់ កាន់តែ​មាន​ឈ្មោះ​ល្បី និង​ត្រូវប៉ាន់​ខ្លាំង​ឡើងៗ ថែម​ទៀត​យ៉ាងណាទេ​? យោងតាម​ប្រភព ព័ត៌មាន​មួយ​ចំនួន ទាំង​កន្លងមក ក៍​ដូច​ថ្មីៗ​នេះ បានឲ្យដឹងថា  មកដល់​សព្វថ្ងៃ​លោក ឡុង ស្រេង អតីត​ជា​នាយការិយាល័យ រដ្ឋបាល​សរុប នៃ​នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ​នោះឥឡូវ​កាន់តែ​ត្រូវប៉ាន់ ខ្លាំង​ឡើងៗ​ថែមទៀត​ហើយ ក្រោយពី​គាត់ ត្រូវបាន​ថ្នាក់លើ តែងតាំង​ឲ្យបាន​ឡើង  បុណ្យ​សក្ដិ​ធំ​ជាង​មុន ក្លាយ​ជា​ឧត្តមសេនីយត្រី អនុប្រធាន នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែល​មាន​សិទ្ធិ​អំណាច អាច​ដឹកនាំ​គ្រប់គ្រង ទៅលើ​មន្ត្រីៗ នគរបាល​សេដ្ឋកិច្ច ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ជា​បន្ត​ទៀត​រួច​មក ។​
​ថ្មីៗ​នេះ​ទៀត ក៍មាន​ព័ត៌មាន​ថា កើតមាន​ករណី​អាថ៌កំបាំង មិន​ប្រក្រតី​មួយចំនួន ដែល​គេ​បណ្ដោយ​ឲ្យ​ពួក​ឈ្មួញ ដឹក​ទំនិញ​គេច​ពន្ធ មាន​តម្លៃ​រាប់​ម៉ឺន ឬ​សែន​ដុល្លារ​ក្នុង​មួយថ្ងៃៗ នៅតាម​រថយន្តក្រុង ដឹក​អ្នកដំណើរ​មួយចំនួន ពី​ប្រទេស​វៀតណាម ឆ្លងកាត់​តាម​ច្រកទ្ធារព្រំដែន​បាវិត ចូល​មក​រាជធានី​ភ្នំពេញ ដោយ​មិន​មាន​ការត្រួតពិនិត្យ ឲ្យបាន​ល្អិតល្អន់ ឬ​ការបង្ក្រាប​ទប់ស្កាត់ ឲ្យបាន​ជាប្រចាំ ដូច​ភ្លៀងរលឹម ដូច​អ្វី​ដែល​សម្ដេច អគ្គ​មហាសេនា ប​តី​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស ដាក់បទបញ្ជា កន្លងមក​នោះ​ឡើយ ពោល​គឺ​មាន​ការបង្ក្រាប​ពី​លោក ឡុង ស្រេង ម្ដង​ដែរ​… តែ​ក្រោយមក​បាត់​ឈឹង​តែ​ម្ដង ។ ​ពាក់ព័ន្ធ​នឹង​មន្ត្រីៗ នគរបាល​សេដ្ឋកិច្ច  ក្រសួង​មហាផ្ទៃ​នេះ កន្លងមកក៍​មាន​ការរិះគន់ ពី​មហាជន​ថា ពួកគេ​តែង​បានដាក់​កុងត្រូល នៅ​តាម​ផ្លូវជាតិ​នានា  ដើម្បី​ចាំ​គាប​យកលុយ ពី​អ្នករកស៊ី​ដឹកឈើ និង​ពួក​ឈ្មួញ​ដឹក​ទំនិញ គេច​ពន្ធ​មួយ​ចំនួន ឬ​អ្នក​ប្រកបមុខរបរ ដឹកជញ្ជូន​ផ្លែឈើ ឬ​តាម​រថយន្ដ​តូចធំ ស្ទើរ​គ្រប់​ប្រភេទ ដូចជា​រថយន្ដ​ដឹក​ត្រី មាន់​ទា កូន​មាន់ ប្រហិត ជង្គង់ មាន់ សាច់មាន់​… ។​ល​។ ដោយ​មិន​មាន​ការ បង្ក្រាប​ទប់ស្កាត់ ឲ្យមាន​ប្រសិទ្ធភា​ពពិតប្រាកដ ទៅ​តាម​បទបញ្ជា​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា និង​សេចក្ដីណែនាំ របស់​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ព្រមទាំង​លិខិត​បញ្ជា បេសកកម្ម​របស់ អគ្គស្នងការ​នគរបាល​ជាតិ​នោះ​ទេ ។ ផ្ទុយទៅវិញ បើ​អ្នក​រកស៊ី​ដឹកជញ្ជូន  ទំនិញ​ល្មើសច្បាប់ ដែល​ធ្វើ​ចរាចរ​ឆ្លងកាត់ នៅមុខ​ប៉ុស្ដិ​កុងត្រូល​របស់​ពួកគេ បាន​ទូរស័ព្ទ​សុំ​ភ្លើង​ខៀវ ពី​លោក​ប្រធាន​កុងត្រូល ជា​មុន​រួច​ហើយ​នោះ ប្រាកដ​ជា​បាន​គេចផុត ពី​ការ​ប្រដេញ​តាម ក្រោមលេស​បង្ក្រាប ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច ជា​មិនខានឡើយ ។​

​ ​មន្ត្រីៗប៉ូលិស​មួយចំនួន នៅ​នាយកដ្ឋាន នគរបាល​សេដ្ឋកិច្ច បាន​សំណូមពរ​ សូមឲ្យ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ ព្រមទាំង​លោក​ឧត្តមសេនីយ៍ជា សុ​មេធី ប្រធាន​ថ្មី​នៃ​នាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មេត្តា​ជួយ​កែ​ទម្រង់ ឲ្យបាន​ស៊ីជម្រៅ នៅក្នុង​នាយកដ្ឋាន​នោះ​ផង ពោល​គឺ​កុំឲ្យ​កើតមាន​ករណី​ដូច​លោក ឡុង ស្រេង និង​បក្ខពួក ដែល​បាន​នៅ​កាន់​កន្លែង​ខ្លាញ់ ដុះ​ស្លែ​ជាច្រើន​ឆ្នាំ​មកហើយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង   អាន1840ដង កម្មករ រោងចក្រ អារីឃ្វេសិន ដួលសន្លប់ ជាច្រើននាក់បន្តបន្ទាប់    អាន1684ដង សាច់ញាតិដណ្តើមទូដែករហូតមានការប្តឹងគ្នាបន្ទាប់ពីភ្លើងឆេះផ្សារាត្រី   អាន1767ដង សមត្ថកិច្ចឃាត់ខ្លួនលោកម៉មសុណង់ដូនៅរាជធានីភ្នំពេញព្រឹកថ្ងៃទី១៥នេះ   អាន2011ដង សុខពិសី និងជម្រះមន្ទិលរឿងគេចោទថាមានផ្ទៃពោះ   អាន1848ដង ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន461ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវបានអភិរក្សដោយប្រជាជន    អាន1548ដង តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានផ្តល់យុត្តិធម៌ដល់ភាគីកម្ពុជា   អាន1606ដង មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន2053ដង បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្...    អាន2366ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11846នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77924នាក់
ខែនេះ    825715នាក់
ឆ្នាំនេះ   3570019នាក់
សរុប   57168915នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 16:39