ក្រុ​ម​ហ៊ុ​ន​ឧក​ញ៉ា ​ទ្រី ​ភា​ព រ​ង​ការ​ចោទ​ប្រ​កាន់​ថាបាន​រំលោភ​ដីធ្លី​ប្រ​ជា​ពលរ​ដ្ឋ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 08 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 06:14 នាទី ចំនួនអានៈ 1823

ប្រ​ជា​​ពលរ​ដ្ឋ​​​ច្រើន​​គ្រួសារ​រ​ស់​នៅ​ឃុំ​​អន្ល​ង់រាប​​ ស្រុក​វា​លវែង​ ខេ​ត្ត​ពោ​ធិ៍​សា​ត់​ ​គ្រោ​ង​នឹង​​លើ​ក​គ្នា​​​ទៅ​ជួប​​អា​ជ្ញាធ​រ​ និង​មន្ត្រី​ជំ​នាញ​​ពាក់ព័​ន្ធ​ ដើ​ម្បី​ឲ្យ​​ជួយ​​ដោះ​ស្រា​យ​ប​ញ្ហា​ដីធ្លី​​រប​ស់​ពួ​កគាត់​ជា​​មួយ​​នឹង​ ក្រុ​មហ៊ុន​​ អឹ​ម ឌី ​អេស (​MDS) រប​ស់​លោ​ក​ឧក​ញ៉ា​ ទ្រី ​ភាព​ ​ដែ​ល​បា​ន​អូស​ប​ន្លា​យ​អ​ស់​រ​យៈ​ពេ​ល​ជិត​​៤​ឆ្នាំ​មក​​ហើយ​​នោះ​​។ពល​ រដ្ឋ​រស់​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នាំ​គ្នា​កាន់​បដា​នៅ​ខាង​មុខ​សាលា​ខេត្ត ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពួក​គាត់ ដែល​​ក្រុម​​ហ៊ុន​​ ទ្រី​ ភាព​ បាន​រំលោភ​យក​ជា​​យូរ​​មក​ ហើយ​​។​គម្រោង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគាត់​ទទួល​បាន​ព័ត៌មាន​ថា​ អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ គ្រោង​នឹង​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ និង​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ នៅ​សាលា​ស្រុក​វាលវែង​ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៣​។

ប្រជា​ពលរដ្ឋ​មក​ពី​ភូមិ​ចំនួន​៤ គឺ​ភូមិ​ចម្ការ​ជ្រៃ​ខាង​ត្បូង ចម្ការ​ជ្រៃ​ខាង​ជើង ក្រាំង​រងៀង និង​ភូមិ​កណ្ដាល​ នៃ​ឃុំ​អន្លង់រាប​ គ្រោង​នឹង​ឡើង​ទៅ​ជួប​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ផ្នែក​ដីធ្លី​ខេត្ត​ពោធិ៍​សាត់​ ដើម្បី​បង្ហាញ​អំពី​ទុក្ខ​កង្វល់ និង​ផល​ប៉ះពាល់​នានា​ ដែល​កើត​ចេញ​ពី​ក្រុម​ហ៊ុន​ អឹម ឌី អេស​។ ក្រុម​ប្រជា​ពលរដ្ឋ​គ្រោង​នឹង​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ក្នុង​ចម្ងាយ​ប្រមាណ ​ជា​៧​ គីឡូម៉ែត្រ​ ប្រដាប់​ដោយ​បដា​ពាក្យ​ស្លោក​ និង​ឧបករណ៍​បំពង​សំឡេង​ ដើរ​ចេញ​ពីចំណុច​ភូមិ​កណ្ដាល​ នៃឃុំ​អន្លង់រាប​ ឆ្ពោះ​ទៅ​កាន់​សាលា​ស្រុក​វាលវែង​។

តំណាង​ប្រជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ចម្ការ​ជ្រៃ​ខាង​ជើង​លោក​ ជុំ សារ៉ាត​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ថា​ គោល​បំណង​សំខាន់​មួយ​ ក្នុង​ចំណោម​គោល​បំណង​សំខាន់​ៗ​ផ្សេង​ទៀត​ គឺ​ក្រុមហ៊ុន​ត្រូវ​តែ​ប្រគល់​ដី​ ដែល​ខ្លួន​បាន​ឈូស​ឆាយ​ប៉ះ​ពាល់​មក​លើ​ដី​របស់​ពលរដ្ឋ​ ត្រូវ​ប្រគល់​មក​ឲ្យ​ពួកគាត់​វិញ​ជា​បន្ទាន់​ និង​ដោយ​គ្មាន​លក្ខខ័ណ្ឌ​អ្វី​ទាំង​អស់៖ «បើ​សិន​ជា​គេ​មិន​ឲ្យ​ខ្ញុំ​មាន​មតិ​​ ឬ​ឲ្យ​បាតុករ​មាន​មតិ​អី​ទេ​យើង​ខ្ញុំ​នៅ​តែ​ទទូច​ទាល់តែ​គេ​ទទួល​យក​ឲ្យ​ ខ្ញុំ​ឡើង​វែកញែក​នូវបញ្ហា​ទាំង​អស់​ហ្នឹង។ បើ​សិន​គេ​ចប់​ការងារ​គេ​ៗ​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​ស្អែក ឬ​ខាន​ស្អែក​ខ្ញុំ​នឹង​បន្ដ​ធ្វើ​បាតុកម្ម​នេះ​បន្ដ​ទៅ​ផ្នែក​ខាង​ឃុំ​ខ្ញុំ ​វិញ​ម្ដង»។

ក្រុមប្រជា​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ក្នុង​ភូមិ​ចម្ការ​ជ្រៃ​ខាង​ជើង​ ជាង​៣០​គ្រួសារ​នឹង​ទៅ​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​នេះ​ទាំង​អស់​គ្នា ដោយ​ពួកគាត់​មិន​អាច​រង់ចាំ​ដំណោះស្រាយ​ ឬ​ការ​សន្យា​បែប​ស្រពិចស្រពិល​របស់​អាជ្ញាធរ​ភូមិ និង​ឃុំ​ទាក់ទិន​នឹង​បញ្ហា​នេះ​តទៅ​ទៀត​ឡើយ​។ ក្រុម​​ប្រជា​ពលរដ្ឋ​​ទំាង​នោះ​​ បន្ត​​ថា​​ អស់​រយៈ​ពេល​ជាង​៣​ឆ្នាំ​ នៃ​ការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ អឹម ឌី អេស​ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ជួប​ទុក្ខ​លំបាក​ជា​ច្រើន​ ដូច​ជា​ការបាត់​បង់​ដីធ្លី​សម្រាប់​ធ្វើ​កសិកម្ម​ និង​ការ​បិទ​ផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ ឬ​ដឹក​កសិផល​កាត់​ដី​របស់​ក្រុមហ៊ុន​ជា​ដើម។

យើង​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ អឹម ឌី អេស ​(MDS)​ និង​អភិបាល​រង​ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី​ខេត្ត​ពោធិ៍​សាត់​លោក សួន រិន្ទឌី​ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ។ យ៉ាង​ណា​មេ​ឃុំ​អន្លង់​រាប​លោក​ អ៊ុំ សេង​ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​ប្រជា​ពលរដ្ឋ​ដែល​នាំ​គ្នា​ទៅតវ៉ា និង​ចង់​ចូល​ទៅ​កាន់​វេទិកា​ដែល​រៀប​ចំ​ឡើងដោយ​ក្រុមប្រឹក្សា​ខេត្ត​ ពោធិ៍សាត់​ នា​ពេល​នេះ ទំនង​ជា​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​រួម​ឡើយ​ ពី​ព្រោះ​ក្បួន ឬ​ការ​ជួបជុំ​របស់​ប្រជា​ពលរដ្ឋ​ទាំងនោះ គឺធ្វើ​ឡើង​ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត៖ «បាទ​ប៉ះ​ច្រើន ក៏​ប៉ុន្តែ​យើង​ដោះស្រាយ​បាន​ច្រើន​ហើយ​កំពុង​ធ្វើ​បញ្ជី​សម្រាប់​របាយការណ៍ ​ជូន​ខេត្ត​ស្អែក ហើយ​ល្ងាច​បាន​ខ្ញុំ​សរុប។មាន​ប៉ះ​កន្លង​មក​ដោយ​​ក្រុមហ៊ុន​ឈូស​ ខាងបរិស្ថាន​ឲ្យ​ឈូស​ប៉ះ​របស់​គាត់​​ យើង​ដោះ​អត់​ទាន់​ចប់​ទល់​សព្វថ្ងៃ​គាត់​អន់​ចិត្ដ គាត់​ចង់​យក​របស់​គាត់​ទាំងអស់​វិញ ហើយ​បម្រុង​ធ្វើ​បាតុកម្ម​ស្អែក​ខ្ញុំ​លឺ​សូរ​ចឹង»។

មន្ត្រី​សម្របសម្រួល​សមាគម​អាហុក(Adhoc)​ប្រចាំ​ខេត្ត​ពោធិ៍​សាត់​លោក ភួង សុធា​ មាន​ប្រសាសន៍​ថា​ លោក​ហាក់​មិន​សូវ​មាន​ជំនឿ​លើ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ ឬ​បញ្ហា​ផ្សេងៗ​ តាម​រយៈ​វេទិកា​របស់​រាជរដ្ឋាភិបាល​នា​ពេល​នេះ​ឡើយ​ ពី​ព្រោះ​ថា​ប្រជា​ពលរដ្ឋ​ ដែល​មាន​បញ្ហា​ពិតប្រាកដ​ជា​ច្រើន​នាក់​ មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ ឬ​អញ្ជើញ​ឲ្យ​ចូល​រួម​នោះ​ទេ​ ដូច​នេះ​លោក​គិត​ថា​ វេទិកា​នេះ​ គឺ​គ្រាន់​តែ​ជា​ឆាក​ល្ខោន​ធ្វើ​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ។

លោក​ភួង សុធា​ ឲ្យ​ដឹង​បន្ថែម​ថា​ ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ​ឯកភាព​ ឃុំ​ថ្មដា​ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍​សាត់​ជាង​៣០​គ្រួសា​រ ក៏​មាន​គម្រោង​នាំ​គ្នា​ឡើង​មក​ជួប​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ខេត្ត​ពោធិ៍​សាត់​ ក្នុង​គោលបំណង​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ អឹម ឌី អេស​ នា​ឱកាស​របស់​លោក​ឧកញ៉ា​ ទ្រី ភាព​ នោះ​ដែរ​ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បង្គោលភ្លើង១២ដើមរលំដោយគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​អោយសៀមរាបគ្មាអគ្គីសនីប្រើ   អាន1752ដង ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន1850ដង មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន1660ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1866ដង លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន1581ដង រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់   អាន2465ដង ឃាត់ខ្លួនជនសង្ស័យដាក់ថ្នាំយកម៉ូតូបញ្ជូនទៅតុលាការ   អាន1844ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1767ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1478ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1612ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7445នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73523នាក់
ខែនេះ    821314នាក់
ឆ្នាំនេះ   3565618នាក់
សរុប   57164514នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:27