ឧកញ៉ា ទ្រី ភាព អាចរកស៊ីឈើល្បីពេញ​ស្រុ​កខ្មែ​រហើ​យ​ឥឡូវ​ទទួ​ល​បា​នសិ​ទ្ធិ​ប្រមូ​លនិង​កែ​ច្នៃវ​ល្លិរ​ម

ដោយៈ កម្ពជា ថ្ងៃទី 02 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 12:00 នាទី ចំនួនអានៈ 1758

ពា​ក្យដែ​ល​ហៅថា​ “ឧក​ញ៉ា​” នៅ​ក្នុង​ស្រុ​កខ្មែរ​សព្វ​ថ្ងៃ​ គេ​តែ​ង​​ឲ្យ​និយ​ម​ន័យ​​ជា​សា​មញ្ញ​​ថា​ជាអ្នក​មាន។ តែ​អ្នកមា​ននេះ​ គ្រាន់​តែសំ​ដៅទៅ​លើ អ្ន​កមាន​លុយ​កកាក់ ​ទ្រព្យ​​ស​ម្បត្តិ​​ស្ដុក​ស្ដ​ម្ភ ម​ហា​សាល​តែប៉ុ​ណ្ណោះ ពោ​លគឺជាទូ​ទៅ​គេមិនមែ​នសម្គា​ល់​ថា ជាអ្ន​កមានចំ​ណេះ​ដឹង, ​អ្នកមាន​ឧត្តម​គតិ​ខ្ពស់, អ្ន​មាន​ន្ទៈខ្ព​ស់, អ្នកមានចិត្តអាណិតស្រឡាញ់ជាតិ ឬ​អ្នក​មាន​បេះដូង​ ចេះគិត ចេះព្រួយបារម្ភ អំពីផលប្រយោជន៍ជាតិ… ជាដើមនោះទេ ។ព្រោះថា សម័យបច្ចុប្បន្ន ឲ្យតែមានលុយ អ្នកណាៗក៍អាចធ្វើ ឬទទួលបានគោរមងារជា “ឧកញ៉ា” បានយ៉ាងស្រួលដែរ ទោះបីជននោះមិនចេះអក្សរ ឬចូលចិត្តប្រកបមុខរបរ ដែល​ប៉ះ​ពាល់ដល់ផលប្រយោជន៍ប្រទេសជាតិក៍ដោយ ។ ជាក់ស្ដែង ឧកញ៉ា​ទ្រី ភាពប្រធានក្រុមហ៊ុន អឹម ឌី អេស អាហ័រណ នីហរ័ណ ត្រូវបានមហាជននាំគ្នារិះគន់យ៉ាងខ្លាំង ជាច្រើនឆ្នាំមកហើយ ពាក់ព័ន្ធនឹងការប្រកបមុខរបររបស់គាត់ដូចជា ការរកស៊ីជំនួញឈើប្រណីតយ៉ាងល្បីឈ្មោះ នៅក្នុងខេត្ត​ពោធិ៍សាត់ និងកោះកុងកន្លងមក ។លើសពីនេះ គាត់ (ឧកញ៉ា​ទ្រី ភាព) ថែមទាំងបានប្រមូល​ទិញ​ឈើ​ផ្តាច់​មុខ​ពី​ក្រុមហ៊ុន​សម្ប​ទាន​​​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​រតនគិរីនិង​នៅ​ស្រុក​រវៀង​, ​ស្រុក​ជ័យសែន​​ក្នុង​ខេត្តព្រះ​វិហារ​,ការ​កាប់​បំផ្លាញព្រៃឈើ នៅក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ជម្រក​សត្វ​ព្រៃ​បឹងពែរក្នុងខេត្ត​ព្រះ​វិហារ និង នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុសខេត្ត​ពោធិ៍សាត់ ដើម្បីដឹកជញ្ជូនឈើ ស្ទើរ​រលាយ​ហិន​ហោច​អស់​ពីកម្ពុជា យកទៅលក់នៅស្រុកយួន បម្រើផលប្រយោជន៍ផ្ទាល់ខ្លួនទៀតផង ។

មិនត្រឹមតែប៉ុណ្ណឹង ឥឡូវនេះតាមព័ត៍មានថ្មីៗបានឲ្យដឹងថា ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក៍​បាន​​អនុញ្ញាត​ឲ្យក្រុមហ៊ុន អឹម ឌី អេស អាហ័រណ នីហរ័ណ របស់​​ឧកញ៉ា​ទ្រី ភាព​ទទួលបានសិទ្ធិពិសេសបំផុតមួយទៀតហើយ ក្នុងការ​ប្រមូលនិង​កែ​ច្នៃ​វល្លិ​រមៀត​នៅ​ក្នុង​អាង​ស្តុក​ទឹក​វារី​អគ្គិសនី​ស្ទឹង​អាតៃស្ថិត​នៅ​ក្នុង​ជួរ​ភ្នំ​ក្រវាញ​ភាគ​កណ្តាល​ស្រុក​វាល​វែង​ខេត្ត​ពោធិ៍សាត់​។​ ដែលវល្លិ​រមៀតនេះ ​ក្រសួង​មហា​ផ្ទៃ​បាន​ធ្វើ​ការ​ហាមឃាត់ តាំង​ពី​ឆ្នាំ​២០០៥ មក​ម្លេះដោយចាត់ទុកថា វាជា​សារធាតុ​ផ្សំ​អាច​ផលិត​ជា​គ្រឿង​ញៀនបាន… ដែលមិនអនុញ្ញាត​ឲ្យ​មានការផលិតកែឆ្នៃ ឬធ្វើចរាចរនោះទេ​​។ប៉ុន្តែ​ការហាមប្រាម របស់ក្រសួង​មហា​ផ្ទៃកម្ពុជា មិន​មាន​ប្រសិទ្ធភាពឡើយ ចំពោះមហិច្ឆតាឥតព្រំដែនរបស់ឧកញ៉ា​ទ្រី ភាព ដែល​ចូល​ចិត្ត​ប្រព្រិត្ត​មុខរបរ ដែលរដ្ឋហាមឃាត់បែបនេះ ។ពាក់ព័ន្ធនឹងការអនុញ្ញាត​ឲ្យក្រុមហ៊ុនរបស់​​ឧកញ៉ា​ទ្រី ភាព​ប្រមូលនិង​កែ​ច្នៃ​វល្លិ​រមៀត​នេះ​ដែរ​គេឃើញមាន​លិខិត​ស៊ីញ៉េ​នៅ​ថ្ងៃ​ទី០១ខែ​មីនា ឆ្នាំ​២០១៣ដោយ​លោក ឡោ រស្មីអគ្គ​លេខា​ធិ​ការ​​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បានដាក់​ជូនទៅលោក ឆេង គឹមស៊ុន ​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ដោយយោង​តាម​ចំណារចុះ​ថ្ងៃ​ទី០១ខែ​មីនា​ឆ្នាំ​២០១៣ របស់រដ្ឋ​មន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ។លិខិតនោះបានសរសេរ ​ជម្រាប​ជូន​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​​ អំពី​សំណើ​សុំ​គោល​ការណ៍​អនុញ្ញាត​ប្រមូលនិង​កែចៃ្ន​វល្លិ​រមៀត​នៅ​ក្នុង​អាង​ស្តុក​ទឹក​វារី​អគ្គិសនី​ស្ទឹង​អាតៃ​របស់​ក្រុមហ៊ុន អឹម ឌី អេស​អាហ័រណ​នីហរ័ណ​​ ដែលក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទបាន​សម្រេច​ឯកភាព និងសុំ​មតិបន្ថែមពី​រដ្ឋបាល​ព្រៃឈើ។មន្ត្រី​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាលោក ឈឹម សាវុធ​ដែល​បានធ្វើ​ការ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ជួរ​ភ្នំ​ក្រវាញ​​បាន​និយាយ​ថា ​លិខិត​អនុញ្ញាត​ដែល​ចេញ​ឲ្យឧកញ៉ា​ទ្រី ភាព ប្រមូល​ទិញ​និង​កែ​ច្នៃ​រល្លិ៍​រមៀតព្រម​ទាំង​បង្កើត​រោង​កែ​ច្នៃ​វល្លិ​រមៀត​នោះ​គឺ​ល្មើស​ទៅ​នឹង​ច្បាប់​ទាំង​ស្រុងព្រោះបើតាម​ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២គឺ​ហាម​ឃាត់​ដាច់​ខាត​មិន​ឲ្យ​មាន​ការ​បង្កើត​រោងចក្រ​ផលិត​ម្សៅវល្លិ​រមៀត​នោះ​ទេ​។នៅ​ក្នុងជំពូកទី១៥មាត្រា​ទី៩៧នៃ​ច្បាប់​ព្រៃ​ឈើ​ស្ដី​ពី​បទ​ល្មើស​ព្រៃ​ឈើ​និង​ទោសប្បញ្ញត្តិ បាន​ចែង​ថា​ត្រូវ​ផ្តន្ទាទោស​ក្រោម​បទ​ល្មើស​ព្រៃ​ឈើ​ថ្នាក់​ទី១ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ប្រាំ​ឆ្នាំ​ទៅ​ដប់​ឆ្នាំនិង​ត្រូវ​រឹប​អូស​វត្ថុតាង​ទាំង​អស់​មក​ជា​សម្បត្តិ​រដ្ឋ​ដក​ហូត​កិច្ចព្រម​ព្រៀង​អាជ្ញាប័ណ្ណ លិខិត​អនុញ្ញាតនិង​កម្ទេច​ចោល​វត្ថុ​តាង​ក្លែងចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ​ដូច​ជា​បង្កើត​មូលដ្ឋាន​កែ​ច្នៃ​វល្លិ​រមៀត​ឬ​មូលដ្ឋាន​សិប្បកម្ម​អនុផល​ព្រៃ​ឈើ​ផ្សេង​ទៀត​ដែល​នាំ​មក​នូវ​ការ​បំផ្លាញ​ព្រៃ​ឈើ​និង​មជ្ឈដ្ឋាន​ព្រៃ​ឈើ​។ ជន​ណា​ប្រព្រឹត្ត​បទ​ល្មើស​ថ្នាក់​ទី១​មិន​រាង​ចាល​ត្រូវ​ផ្តន្ទាទោស​ទ្វេ​ដង​នៃ​បទ​ល្មើស​ថ្នាក់​ទី​១​នៃ​ច្បាប់​នេះ​។ដោយឡែក​កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា​ឆ្នាំ២០០៥ ​​ក្រសួង​មហា​ផ្ទៃបានធ្វើលិខិត​ស្នើ​សុំ​ឲ្យអគ្គ​លេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់និង​នេសាទ ផ្តល់​ដំបូន្មាន​ទៅ​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​បញ្ឈប់ជាបន្ទាន់ នូវ​ការ​ផលិត​ប្រេង​ម្រះ​ព្រៅ និង​វល្លិ​រមៀត ដោយសារតែវាជា​ធាតុ​ផ្សំ អាច​ផលិត​គ្រឿង​ញៀន​ពេល​ដែល​លាយ​ជាមួយ​អាស៊ីត ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី   អាន2678ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1897ដង ដីលក់   អាន1916ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ទនឹងអំពើលួចដែលមានស្ថានទម្ងន់ទោស   អាន1650ដង ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្?...    អាន1724ដង ​ពោត​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​   អាន2064ដង លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន1785ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1796ដង លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុ?...    អាន1635ដង ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន1664ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7738នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73816នាក់
ខែនេះ    821607នាក់
ឆ្នាំនេះ   3565911នាក់
សរុប   57164807នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:03