លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់

ដោយៈ ខេត្តកំពុងចាម ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:33 នាទី ចំនួនអានៈ 1667

ក្នុង​តំណែង​ជា​ប្រធាន​ប៉ុស្តិ៍​បឹង​ជ្រោង ដែល​ស្ថិតក្នុង​ឃុំ​ជាំ ស្រុក​មេមត់ ខេត្តកំពង់ចាម លោក ធៀ​ម ដែន ហៅ​តក់ កំពុង​បំពេញការងារ​តាមរបៀប​ជិះសេះ​លែងដៃ ដែល​ក្នុ​ង​នោះ មាន​ប្រភព​ចំណូល​ជាច្រើន​ដែល​លោក ធៀ​ម ដែន ហៅ​តក់ កំពុង​សុខ​ស្រួល​ក្នុង​ការយក​ទៅធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ដូចជា​ការ​គាប​ជំរិត​ប្រជាពលរដ្ឋ​ដែល​ដឹកជញ្ជូន​កសិផល​ទៅ​លក់​នៅ​វៀតណាម រួមទាំង​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញ​តាម​ច្រក បឹង​ជ្រោង មាន​រូបភាព​កាន់តែ​អនាធិបតេយ្យ​ខ្លាំង​ឡើង គេ​មិនដែល​ឃើញ​ថ្នាក់លើ​កោះ ហៅ​លោក ធៀ​ម ដែន ហៅ​តក់ ទៅ​សួរនាំ​ឬ​ដាក់ពិន័យ​ម្តងណា​ឡើយ​។

សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពួកគាត់​បាននាំគ្នា​ដឹកជញ្ជូន​កសិផល​មាន​ដំឡូង​មី​ជាដើម ចេញទៅ​លក់​នៅ​វៀតណាម​ក្នុង​មួយ​ត្រាក់ទ័រ ឬមួយ​រថយន្ត​កែច្នៃ​ត្រូវ​លោក ធៀ​ម ដែ​ន ហៅ​តក់ គាប​ជំរិត​ឲ្យ​បង់ប្រាក់​ចាប់ពី ១០​ម៉ឺន​ដល់ ១៨​ម៉ឺន​រៀល ហើយ​ការអនុវត្ត​របស់លោក ធៀ​ម ដែន ហៅ​តក់ បច្ចុប្បន្ននេះ​ផ្ទុយស្រឡះ​ពី​គោលនយោបាយ​របស់​សម្តេច ហ៊ុន សែន ដែ​ល​ធ្លាប់បាន​ដាក់បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​សម្របសម្រួល​និង លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​នាំចេញ​កសិផល​ទៅកាន់​ប្រទេសជិតខាង​។ ប្រជាពលរដ្ឋ​បាន​អះអាងថា ជា​គោល​កា​រណ៍ ការដឹកជញ្ជូន​កសិផល​មិន​តម្រូវ​ឲ្យ​មានការ​បង់ពន្ធ ឬ​បង់ថ្លៃ​ផ្លូវ​ឲ្យ​ក្រុម​កុងត្រូលជជុះ​នោះទេ ប៉ុន្តែ​លោក ធៀ​ម ដែន ហៅ​តក់ បាន​ចាត់តាំង​មន្ត្រី​របស់គាត់​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​រថយន្ត​ដឹក​កសិផល យ៉ាង​អនាធិបតេយ្យ ដើម្បី​យកទៅ​អភិវឌ្ឍន៍​មុខតំណែង​យ៉ាង​រលូន​ល្អ​។

និយាយ ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​វិញ ពេលខ្លះ​អាច​យក​ឈើ​ទៅ​ស្តុក​ទុក​ក្បែរ​ព្រំដែន ឬ​ក្បែរ​ប៉ុស្តិ៍​របស់លោក ធៀ​ម ដែន ហៅ​តក់ ក៏​គ្មាន​នរណា​ហ៊ាន​សួរនាំ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ដទៃទៀត ដែល​ចង់​ចុះទៅ​បង្ក្រាប​ឈើ​ខុសច្បាប់ ត្រូវតែ​សុំ​ការអនុញ្ញាត​ពី​លោក ធៀ​ម ដែន ហៅ​តក់ ជាមុនសិន ព្រោះ​ជា​ទឹកដី​ដែល​គាត់​គ្រប់គ្រង​។ កន្លងមក​ការដឹកជញ្ជូន​ឈើ​តាម​រថយន្ត​តូច ឬ​តាម​ម៉ូតូ​កែច្នៃ ដែល​មួយ​ជើងៗ​ផ្ទុក​បាន​ឈើ​ខុសច្បាប់​ប្រមាណ​១​ម៉ែត្រគូប មាន​រូបភាព​ដូច​សត្វ​កណ្តៀរ ព្រោះ​ការដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រករបៀង​មិនអាច​ធ្វើតាម​ទ្រង់ទ្រាយ​ធំ បានទេ គឺ​ត្រូវតែ​ប្តូរ​ជា​រូបភាព​តូចតាច​ប៉ុន្តែ​បើ​សរុប​ចំនួន​នៃ​ការដឹកជញ្ជូន ឈើ​ខុសច្បាប់​ក្នុង​មួយថ្ងៃៗ​តាម​ច្រក​បឹង​ជ្រោង​នេះ មិនដឹង​ជា​លោក ធៀ​ម ដែន ហៅ​តក់ ប្រមូល​លុយ​យកទៅ​ណា​អស់​ទេ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សារជូនពរ លោក អនុសេនីយ៍ឯក យុទ្ធភូមិភាគ៤ ខាន់ ង៉ិក   អាន2363ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1794ដង ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1636ដង លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភ?...    អាន1749ដង បង្រ្កាបទីតាំងកាសីុណូអត់ច្បាប់ធំមួយ នៅក្នុងបុរីប្រិមប្រិយ   អាន1688ដង លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន1526ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1594ដង បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន1626ដង រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់   អាន2465ដង ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ   អាន2297ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10477នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76555នាក់
ខែនេះ    824346នាក់
ឆ្នាំនេះ   3568650នាក់
សរុប   57167546នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:15