លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 20 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 12:03 នាទី ចំនួនអានៈ 1685

សៀមរាប​៖​ (ដោយវិចិត្រ)​ លោក ​មិក ​សាផា​ណារ៉េត​ (ហៅជ័យ)​ បាន​ប្រើ​ស្បែក​លោក​ជា​ស៊ុន​មន្ត្រី​ជាន់​ខ្ពស់​គណះបក្សប្រជាជន​ និង​មន្ត្រី​ធ្វើ​ការ​នៅ​ព្រឹទ្ធសភា​ធ្វើ​ជំនួញ​ឈើ​កក្រើក​នៅ​ភូមិ​ភាគ​ខាង​ជើង​បឹង​ទន្លេសាប​ ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន​ ហួតម៉េង​រីតា ជា​យូ​ណាស់​ម​ក​ហើយ​ដែល​បាន​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃ​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ​ដោយ​រថយន្ត​ធំៗ​បំផ្លាញ​ផ្លូវ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ ហើយ​ការ​កាប់បំផ្លាញ​នេះ​មិន​ចាញ់​ការ​កាប់​ឈើ​នៅ​ព្រៃ​ឡ៍​នោះ​ឡើយ។

ក្រោយ​ពី​ ក្រុម​ហ៊ុន ​ហួត​ ម៉េង​រីតា ​បាន​ទទួល​សិទ្ធិ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​វិនិយោគ​ដំណាំ​ឧស្សាហ៍កម្ម​ កៅ​ស៊ូ​លើ​ ផ្ទៃ​ដី ​៣០០​ពាន់ហិកតា ​នៅ​ស្រុក​អន្លង់​វែង ​ខេត្ត​ឧត្តរមានជ័យ​ ហើយ​បច្ចុប្បន្ន​បាន​ទិញ​ផ្ទៃដី​បន្ថែម​ ចំនួន​៩៧០​ហិកតា​ បន្ត​ទៀត​រួច​មក​ក្រុមហ៊ុន​មួយ​នេះ​ដែល​មាន​ លោក​ មិក​ សាផា​ណារ៉េត ​(ហៅជ័យ)​ ជា​ម្ចាស់​បាន​ធ្វើ​សកម្ម​ភាព ​កាប់​បំផ្លាញ​ព្រៃឈើ​ នៅ​ក្នុង ​ក្រុម​ហ៊ុន​ និង​បាន​ប្រមូល​ទិញ​ឈើ​ពី​ខាង​ក្រៅ ​ក្រុម​ហ៊ុន​ដូច​ជា ឈើ​ក្រញូង​ បេង​ ធ្នង​ រួម​ជាមួយ ​ឈើ​ក្រហម ​មក​ស្តុក​ទុក​ក្នុង​ក្រុមហ៊ុន​ហើយ​ធ្វើ​ប៉េសេដឹក​ជញ្ជូន​ចេញ​ទៅ​កាន់ ​ខេត្តបន្ទាយមានជ័យ​ សៀមរាប​ កំពង់ធំ​ កំពង់ចាម. ក្រុងភ្នំពេញ​ និង​ប្រទេសវៀតណាម។

ជាក់​ស្ដែង​នៅ​ក្នុង​ ខែកុម្ភៈ​ ឆ្នាំ២០១៤​ នេះ​ក្រុម ហ៊ុន​ហួតម៉េងរីតា​ បាន​ដឹក​ជញ្ជូន​ឈើ​ជា​ទ្រង់​ទ្រាយ​ធំ​ជា​ច្រើន​គ្រឿង​បន្ត​ទៀត​តាម​ ផ្លូវ​លេខ​៦៧​ ចូល​មក​ខេត្ត ​សៀមរាប និង​បន្ត​ទៅ​ខេត្ត​ផ្សេងៗ​ទៀត​តាម​កា​រគ្រោ​ង​ទុក។

សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង ដឹក​ជញ្ជូន​ឈើ​របស់​ក្រុម​ហ៊ុនហួត​ម៉េងរីតា​ដែល​មាន​ឈ្មោះ​ជ័យ​នៅ​ក្រោយ​ខ្នង​នេះ​មិន​ចាញ់​ទៅ​និង​សកម្មភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​នៅ​ព្រៃ​ឡង៍​នេះ​ដោយ​ក្រុមហ៊ុន​មួយ​នេះ​បាន​ប្រមូល​ទិញ​ឈើ​ពី​តំបន់​អនាធិបតេយ្យ​ហើយ​ដឹក​ជញ្ជូន​ដោយ​ប្រភេទ​រថយន្ត​ខ្នាតធំៗ​ដែល​ផ្ទុក​លើស​ទម្ងន់​ទៀត​ផង​ ចំណែក​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​រួម​ជា​មួយ​ មេព្រៃ ​វិញ​បាន​ត្រឹម​តែ​លាបាត​ដៃ​ទទួល​នូវ​លាភ​សក្ការៈ​ពី​ម្ចាស់​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ​ ដោយ​មិន​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឬបង្ក្រាប​នោះ​ទេ។

មន្ត្រី​សាលា​ស្រុក​អន្លង់​វែង​មួយ​រូប​បាន​បង្ហើប​ថា​ ចាប់​តាំង​ពី​ក្រុម​ហ៊ុនហួត​ម៉េងរីតា​បាន​មក​វិនិយោគ​នៅ​តំបន់​ស្រុក​នេះ​ដើម្បី​ដាំ​ដើម​កៅ​ស៊ូ​នោះ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ឃើញ​ការ​ដាំ​កៅ​ស៊ូ​នៅ​ឡើយ​ទេ ​ផ្ទុយ​ទៅ​វិញ​ក្រុម​ហ៊ុន​គិត​តែ​ពី​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ខាង​ក្រៅ​ក្រុម​ហ៊ុន​យក​ទៅ​ស្តុក​ទុក​ក្នុង​ក្រុម​ហ៊ុន​ ហើយ​ឃុប​ខិត​គ្នារ​ជា​មួយ​មេព្រៃ​ធ្វើ​ប៉េ​សេថា​ ឈើ​ទាំង​អស់​នោះ​ជា​ឈើ​របស់​ក្រុមហ៊ុន​ហើយ​ធ្វើការ​ដឹក​ជញ្ជូន​ដោយ​សេរី។

មន្ត្រី​សាលា​ស្រុក​បន្ថែម​ថា​ដើម​ឈើ​ធំៗ​ ​នៅ​ព័ទ្ទ​ជុំវិញ​ក្រុម​ហ៊ុន​បាន​ទទួល​រង​នូវ​ការ​កាប់​បំផ្លាញ​យ៉ាង​រង្គាល​ពី​ណាក់​ក្រុម​ឈ្មួញ​ដែល​ជា​ដៃ​ជើង​របស់​ក្រុម​ហ៊ុន​មួយ​ នេះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ឬ​មេ​ព្រៃ​ណា​ចាត់​វិធាន​ការ​ឲ្យ​បាន​ស្រម​ស្រប​ទៅ​តាម​បទ​បញ្ជា​ថ្នាក់​លើ​នេះ​ឡើយ។

ពាក់ព័ន្ទ​ទៅ​និង​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​រថយន្ត​ធំៗ​របស់​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា  នេះ​កន្លង​មក​ត្រូវ​បាន​ក្រុម​មន្រ្តី

សាធារណះ​ការ​និង​ដឹក​ជញ្ជូន ​ខេត្ត​សៀមរាប​ធ្វើ​ការ​ចាប់​ឃាត់​ថ្លឹង​ផាក​ពិន័យ​យ៉ាង​ចាស់​ដៃ​ផង​ដែរ  ប៉ុន្តែ​បើ​ទោះ​បី​ជា​មា​ន​ការ​ឃាត់​ថ្លឹង​ពិន័យ​ក៍​ដូច​ជា​ ការ​ប្រមាន​យ៉ាង​ណា​ក្ដី​រហូត​មក​ដល់​ពេល​នេះ ​គេ​សង្កេត​ឃើញ​ក្រុម​ហ៊ុនហួតម៉េង​រីតា​នៅ​តែ​បន្ត​សកម្ម​ភាព​ដឹក​ជញ្ជូន​លើ​សទម្ងន់​លើស​ដើម។

           មន្ត្រី​សាធារណះ​កា​ខេត្ត​សៀមរាប​ បាន​និយាយ​ថា​ក្រុមហ៊ុន​ហួត​ម៉េងរីតា  ពិតជាបានដឹកឈើលើសទម្ងន់មែន​ហើយ​​កន្លង​មក ​ក៍​ធ្លាប់​បាន​ចាប់​ផាក​ពិន័យ​ដែរ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ នៅ​ក្រុមហ៊ុន​មួយនេះ​នៅតែ​បន្ត​ដឹក​លើស​ទម្ងន់​ដដែល​ដោយ​មាន​ការ​អន្តរាគមន៍​ពី​ថ្នាក់​លើ​កុំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់។

     លោក ​មិក​ សាផាណារ៉េត​ (ហៅជ័យ) ​មិន​អាច​បកស្រាយ​បំភ្លឺបាន​ទេពាក់ព័ន្ទព័ត៌មាន​ខាង​លើ​នេះ​ដោយ​ទូរស័ព្ទ​ចូល​គ្មាន អ្នក​​ទទួល​នៅ​ម៉ោង​៤និង​៥០​នាទី​ល្ងាច​ថ្ងៃទី១​៥​ខែកុម្ភៈ​ឆ្នាំ២០១៤។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជនអគតិដាក់គ្រឿងបំផ្ទុះបំផ្លាញស្ពានអូគីតាមបណ្តោយផ្លូវជាតិលេខ៤    អាន1700ដង រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់   អាន2465ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យា​ករណ៍​កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី​០២ ខែតុលា   អាន1558ដង រដ្ឋបាលព្រៃឈើស្រុកអង្គស្នួលរងការចោទប្រកាន់ថា ដាក់កុងត្រូលជជុះគ្មានរនាំងបាំង   អាន1824ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន1893ដង លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថ?...    អាន2470ដង ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ   អាន1799ដង សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ   អាន3257ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1824ដង ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ   អាន1571ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7608នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73686នាក់
ខែនេះ    821477នាក់
ឆ្នាំនេះ   3565781នាក់
សរុប   57164677នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:51