បទល្មើសឆក់ត្រីកើតពេញបន្ទុកនៅឃុំតាប៉ុន ស្រុកសង្កែ គ្មានអ្នកបង្ក្រាប មានតែអ្នកទៅដាក់ខែ

ដោយៈ ខេត្តបាត់ដំបង ថ្ងៃទី 19 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 03:56 នាទី ចំនួនអានៈ 1673

បទល្មើសឆក់ត្រីនៅព្រៃរនាម នៅឃុំ តាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង​កើតឡើងពេញបន្ទុក គ្មានអ្នកបង្ក្រាបទេ មានតែអ្នកដើរយកលុយ ដាក់ខែជាមួយឈ្មួញនិងក្រុមអ្នកនេសាទខុសច្បាប់ទាំងនោះ បើទោះជាដឹងថា សកម្មភាពល្មើសទាំងនោះជាអំពើរខុសច្បាប់ និងប្រឆាំងជាមួយបទបញ្ជារបស់រដ្ឋាភិបាល ក៏ដោយ ។

ប្រភពពពីប្រជាពលរដ្ឋបានរាយការមកថា នៅតាមបឹងធំៗ មានដូចជា ១.ទំនប់តាង៉ែ ២.អន្លុងតូល ៣.ភូមិចាក់អង្ករ ៤.ពាមផ្សោត ៥.បឹងល្ហា ៦.នាគកក ជាកន្លែងក្តៅគគុក ដែលជាតំបន់រនាម ស្ថិតក្នុង ខេត្តបាត់ដំបង មានអ្នកឆក់ត្រីរប់សិបនាក់ ក្នុងមួយថ្ងៃប្រើម៉ាស៊ីនឆក់ត្រីជាច្រើនគ្រឿង ដើរឆក់ត្រី បានម៉ាសេរី គ្មានសមត្ថកិច្ចចុះបង្ក្រាបទេ។

ក្រុមអ្នកដើរឆក់ត្រីនៅចំនុចបឹងខាងលើ សុំមិនបញ្ចេញឈ្មោះបានឲ្យសារពត៌មានអង្គរថែមស៍ដឹងនៅ ថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៤នេះថា ក្នុងមួយខែៗពួកគាត់បានបង់ប្រាក់មិនតិចជាង៥០ម៉ឺន ទៅ១លានទេ ក្នុងម្នាក់ ឲ្យសមត្ថកិច្ចជាច្រើនស្ថាប័ន ដូចជា នគរបាល ប៉េអឹម មន្ត្រីជលផល ក្រុមអភិរក្ស ទើបពួកគាត់ហ៊ានមក ឆក់ត្រី និងដាកណរ៉ាវចាប់ត្រី បានដោយរលូនបែបនេះ។ គឺអ្នកឆក់ម្នាក់៥០ម៉ឺនរៀល អ្នកដាក់ណរ៉ាវម្នាក់ ១លានរៀល បើមិនបានបង់លុយឲ្យអស់លោកទេ ពួកខ្ញុំមិនអាចឆក់ត្រីបានទេ គឺត្រូវគេចាប់មិនខាន។

ប្រភពដដែលបានឲ្យដឹងថា រាល់ថ្ងៃនេះមានមន្ត្រីប៉ូលីស០២នាក់ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកសង្កែ ទី១.ឈ្មោះ ឡាន  ទី២.ឈ្មោះ ផាត ដើរយកលុយដាក់ខែ ពេញព្រៃរនាម​ខាងលើ ពីក្រុមអ្នកឆក់ត្រី និង ដាក់ ណរ៉ាវ ដោយមិនគិតពីភាពវិនាសនៃពូជត្រីទេ ។ហើយសកម្មភាពទាំងនេះត្រូវបានគេចាត់ទុកថា ជាទង្វើ ដែលប្រឆាំងនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដ៏ធ្ងន់ធ្ងន់ ដែលមន្ត្រីមានសមត្ថកិច្ច មានជំនាញមិននាំគ្នាបង្រ្កាបបទល្មើស បែជានាំគ្នាដើរយកលុយពីអ្នកឆក់ត្រីធ្វើដូច គ្មានរឿងអ្វីកើតឡើង។

នាយខណ្ឌ័រដ្ឋបានជលផលខេត្តបាត់ដំបង លោក ជួង សភា​ បានបានឲ្យដឹងតាមទូរសព្ទ័ថា លោកសូមទទួល ស្គាល់បទល្មើសទាំងនោះពិតជាមានមែន ក៏ប៉ុន្តែមានអ្នកយកឈ្មោះជលផលទៅប្រើដើម្បី យកលុយពីអ្នក នេសាទ​ខុសច្បាប់ដែរផង។

ចំពោះឈ្មោះ ឡាន និងឈ្មោះ ផាត ដែលគ្រប់គ្នាគេស្គាល់ថា ជាមន្ត្រីនគរបាល ដែលកំពុងរងការចោទ ប្រកាន់ ថា ដើរប្រមូលប្រាក់ពីពួកអ្នកឆក់ត្រីខុស ច្បាប់នៅតំបន់ខាងលើ មិនទាន់អាចសុំការបំភ្លឺបានទេ ជុំវិញការចោទ ប្រកាន់នេះ។  អង្គភាពសារពត៌មាន អង្គរថែមស៍ សូមទទួលយកការអធិប្បាយពីអស់លោក នៅពេលខាងមុខ ដោយក្តីសោមនស្ស។

លោក ចាន់ សុផល អភិបាលខេត្តបាត់ដំបង គួរមើលចំនុចខ្វះចន្លោះនិងដុលក្អែលកូនចៅរបស់លោកដែល ឈរនៅគោលដៅខាងលើផង បើបណ្តោយតទៅទៀតខេត្តរបស់លោកអភិវឌ្ឍន៍ទៅមុខមិនរួចទេ ព្រោះមាន តែមន្ត្រីពុករលួយ ឃើញបទល្មើសនេសាទខុសច្បាប់នៅនឹងភ្នែកហើយគ្មានអ្នកបង្ក្រាប បែជានាំគ្នាទៅដាក់ ខែដើម្បីបានលាភសក្ករះពីពួកឈ្មួញខុសច្បាប់ទៅវិញ៕ ដោយ កែវ នាង 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន4024ដង កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1588ដង សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែតប្រមូលលុយតាមច្រើនរូបភាព នាយឧត្ដមសេនីយ៍ គៀត ច?...    អាន1979ដង ឧបាសិការ ម៉ោយ ស៊ីលុយ អនិកជនអូស្ត្រាលីធ្វើពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ៥០០ អង្គ   អាន1362ដង លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ...    អាន1780ដង ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា   អាន3889ដង ចាប់រំលោភកូនស្រីបង្កើត មិនបាន ត្រូវនគរបាលចាប់ខ្លួន    អាន1978ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2534ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1599ដង គជប មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ   អាន1537ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11562នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77640នាក់
ខែនេះ    825431នាក់
ឆ្នាំនេះ   3569735នាក់
សរុប   57168631នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 16:08