មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ

ដោយៈ ជួយខ្មែរ ខេត្ត​ឧត្តរ​មាន​ជ័យ ថ្ងៃទី 24 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 10:36 នាទី ចំនួនអានៈ 1558

តាមការ​សង្កេត ពី​សកម្មភាព​បទ​ល្មើស ទំនិញ​គេចពន្ធ ស្ទើរ​គ្រប់ប្រភេទ​ដែល​កំពុង​តែហូរ​ចូល​តាម​ច្រក​ទ្វារ​អូរស្មាច់ ខេត្ត ឧត្តរមានជ័យ នោះ គេសង្កេត​ឃើញ​មេ​សាខា​គយ ឆាយ សុធា និងមេច្រកទ្វារ​អូរស្មាច់ ហង្ស វណ្ណ ទំនង​ដូចជា សហការ​គ្នាយ៉ាងរលូន និងគ្រប់​ទឹក​ធ្វើមាន​បានពីលើ​ជំនាញ​ដូចជា គ្មាន​ឃើញ​ធ្វើកំណែទម្រង់តាម ទិសដៅ រដ្ឋាភិបាល ដែលបាន​ប្រកាស​ដាក់ចុះឱ្យក្រុម​មន្ត្រីពិចារណា​ត្រឹម ៦០ថ្ងៃនោះទេ ។

ជាក់ស្តែង នៅច្រកអន្តរជាតិអូរស្មាច់ និង ច្រកជាំស្រងាំ នៃខេត្តឧត្តរមានជ័យ ត្រូវ បានគេរាយការណ៍ថាៈ មាន សកម្ម ភាព នាំចូលទំនិញគេចពន្ធច្រើនប្រភេទ ដូច ជាស្រាបៀរ ប្រេងសាំង,គ្រឿងកំប៉ុងហូប ចុក គ្រឿងសំណង់ ម៉ូតូ និងរថ យន្ត ចង្កូតស្តាំយ៉ាងគគ្រឹកគគ្រេងលោតឆ័ត្រ ។

ទាក់ទងទៅនិងករណី ឈ្មួញនាំទំនិញគេចពន្ធយ៉ាងចំហរបែបនេះ នៅពេលថ្នាក់លើសួរ នាំ លោក ឆាយ សុធា ជា មេគយ ខេត្ត ឧត្តរមានជ័យ ដែលមានព្រំប្រទល់ជាប់ ជាមួយប្រទេសថៃ និងលោក ហង្ស វណ្ណ មេគយច្រកអូរ ស្មាច់ នោះ តែងតែអះអាងថាៈ មិនហ៊ានប៉ះពាល់ទំនិញ គេចពន្ធទាំងនោះទេ ព្រោះជារបស់កង កម្លាំងប្រដាប់អាវុធ និងជា របស់អ្នកមានអំណាចនិងនាំចូលដូច្នេះហើយក៏ចេះតែក្លាយទៅជាទម្លាប់កើតជាលេស ក៏ចេះតែបិទភ្នែកប្រមូល លុយ ក្រោមតុធ្វើឱ្យពួកគេ (ឆាយ សុធា និងហង្ស វណ្ណ) ចេះតែសម្ងំកើបយកលុយក្រោមតុ យ៉ាងរំភើយតែម្តងទៅដោយគ្មាននរណាដឹង ។

យោងសេចក្តីរាយការណ៍ ពីច្រកអន្តរជាតិអូរស្មាច់ បានឱ្យដឹងថាៈបច្ចុប្បន្ននេះ ក្រុមឈ្មួញ បាននាំគ្នារកស៊ី នាំចូលម៉ូតូ និងរថ យន្តចង្កូតស្តាំ មកពីស្រុកសៀម តាម ច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្រោម ការគ្រប់គ្រងរបស់លោក ខូង ទីន មេ ប៉ូលីសអន្តោប្រវេសន៍ ហើយក្នុងនាម ជាប្រធានការិយាល័យគយ ប្រចាំច្រក អូរស្មាច់ លោក ហង្ស វណ្ណ បានឃុបឃិត បើកភ្លើងខៀវ ឱ្យក្រុមឈ្មួញធ្វើអ្វីៗ តាមតែអំពើចិត្ត ។

ដូចជា ក្រុមអ្នករកស៊ីនាំចូល រថយន្តរថយន្តចង្កូតស្តាំ តាមច្រកអូរ ស្មាច់ ត្រូវគេស្គាល់ថាៈ ជានាយរង ការិយាល័យ សន្តិ សុខផ្ទៃក្នុង និងជា ប្រធានក្រុមបង្ក្រាបបទល្មើស នគរបាល ប្រចាំខេត្តឧត្តរមានជ័យតែម្តង ។

បើយោងតាម សេចក្តីរាយ ការណ៍ បានឱ្យដឹងទៀតថាៈការនាំចូល រថយន្តចង្កូតស្តាំ និងម៉ូតូទំនើបៗគេច ពន្ធជាច្រើន ធ្វើឡើងតាមរបៀបក្លែង បន្លំ ដូចជាការប្រមូលទិញពីជនជាតិសៀម ដែលជិះម៉ូតូ រថយន្តចង្កូតស្តាំឆ្លង ដែនចូលមក លេងល្បែង តាមកាស៊ីណូ ។ ហើយវិលត្រឡប់ទៅវិញខ្លួនទទេមិនយករថយន្តទៅជាមមួយទេ ។

ដូចជាពេល ខ្លះទៀត ជនជាតិសៀមជិះរថយន្តមក ដល់កាស៊ីណូ មានអ្នកចាំទទួលបើក ចុះ ពីលើភ្នំយ៉ាងរលូន ដោយ ដោយគ្រាន់តែម៉ូគ្នា និងប្រាប់ទៅអាជ្ញាធរព្រំដែនសៀមថា រថយន្តរបស់ពួកគេ បានដាក់បញ្ចាំ ដោយសារតែ ចាញ់ ល្បែងអស់។

ពាក់ព័ន្ធនឹងបញ្ហានេះគ្រាន់តែជារូបភាពមួយបំភ័ន្តភ្នែកក្រុមសមត្ថកិច្ចពាក់ព័ន្ធដែលក្រុមឈ្មួញទទួលបាន ភ្លើងខៀវ ពី លោក ហង្ស វណ្ណ ក្នុងការរកស៊ីនាំ ចូលរថយន្តចង្កូតស្តាំ និងម៉ូតូទំនើបៗ តាមរបៀបគេចពន្ធ តាមច្រកអន្តរជាតិ អូរស្មាច់ ។

ឯរូបភាពសម្រាប់រថយន្តមួយចំនួន ដែលនាំចូល តាមរបៀបលោតឆត្រ័ មិន បានបង់លុយជូន លោកហង្ស វណ្ណ នឹង ត្រូវជំនាញគយ ប្រដេញចាប់យក ទៅផាកពិន័យ ប្ញរាយការណ៍យកបុង ទៅថ្នាក់លើ ដែលភាសាសាមញ្ញ និយាយថា បង្ក្រាបបទល្មើសលោត ឆត្រ័ ដើម្បីយកស្នាដៃ ដោយសារតែ ឈ្មួញទាំងនោះ មិនបានរាយការណ៍ ប្ញុបង់លុយ ជូន ពួក គេ ។

ផ្ទុយទៅវិញ ក្រុមមន្ត្រីមួយចំនួន ប្រចាំការ នៅច្រកអន្តរជាតិអូរស្មាច់ បានសម្តែងការទើសទាល់ យ៉ាងខ្លាំង ចំពោះអំពើ រត់ពន្ធឡានទំនើបៗ និង ម៉ូតូ ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យ តាមរយៈការជួលជនជាតិសៀម ឱ្យជិះចូលមក លេង ក្នុងកាស៊ីណូ ជាប់ព្រំ ដែន ទើបគេទៅនាំបន្តមកកាន់ទីរួម ខេត្តឧត្តរមានជ័យ យ៉ាងរលូន គ្មាន សមត្ថកិច្ចណា ហ៊ាន សួរនាំទេ ព្រោះ លោក ហង្ស វណ្ណ បានបើកដៃឱ្យក្រុម ឈ្មួញធ្វើអ្វីៗតាមតែអំពេចិត្តិ ។

មិនតែប៉ុណ្ណោះដូចជា នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់នេះ ក្រៅ ពីការនាំចូលម៉ូតូគេចពន្ធ និងរថយន្ត ចង្កូតស្តាំយ៉ាង គគ្រឹកគគ្រេងទៅក៏មានការនាំចូលប្រេងសាំងគេចពន្ធ ទាំងស៊ីទែន ៗចាប់ពីម៉ោង ៥ល្ងាច ទៅរួមទាំង ទំនិញគេច ពន្ធ ជាច្រើនមុខទៀត ដូចជា ស៊ីម៉ងតិ៍ ឥដ្ឋការូ និងស្រាបៀលីអូផងដែរ ដែលបញ្ហានេះធ្វើឱ្យបាត់បង់ ចំណូលពន្ធរដ្ឋ យ៉ាង ច្រើនសន្ធឹកសន្ធាប់ ។ បែរជាទៅមានបានចំពោះក្រុមគយច្រកទ្វារ ហង្ស វណ្ណ និងមេសាខាគយទៅវិញ ។ ហើយ បើ និយាយ អំពីការរត់ពន្ធប្រេងសាំងវិញ ពេលខ្លះ គេធ្វើទុយោ បង្ហូរមកពីស្រុក សៀម ចូលក្នុងទឹកដីខ្មែរ បង្ហូរដាក់ក្នុង រថយន្ត ក្នុង១ថ្ងៃៗ រាប់សិបតោនលីត្រឯណោះ ដឹកយកមក លក់ចែកចាយក្នុងខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ យ៉ាងអនាធិបតេយ្យបំផុត មិនដឹងថា តើស្ថាប័នជំនាញពាក់ព័ន្ធជ្រាបឬទេ ! ឬក៏ធ្វើជាដេកលក់ជាមួយមេច្រកទ្វារគយ ហង្ស វណ្ណ ដែលរួមដៃឃុបឃិតពីមេអន្តោប្រវេសន៍ ខួង ទីន និងមេសាខាគយឧត្តរមានជ័យ ឆាយ សុធា ។ ហើយដែល គេ គណនាថវិការដ្ឋជ្រុះបាត់បង់១ខែៗរាប់សិបលានដុល្លារ មិនគួរបើស្ថាប័នគយ និងក្រសួងមហាផ្ទៃមើលរំលងនោះទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គភាពប្រឆាំងអំពើពុករលួយគួរ ស៊ើបអង្កេតប្រធានមន្ទីរ សាធារណការខេត្តកំពង់ចាម   អាន1743ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹងអំពីរបៀបបង្កាទឹកជំនន់ឆ្នាំនេ?...    អាន1725ដង ផឹកស្រាស្រវឹងភ្នាល់គ្នាហែលទឹកលង់ទឹកស្លាប់ម្នាក់   អាន566ដង សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1685ដង បណ្តុះបណ្តាយ អជ្ញាកណ្តាល ចៅក្រម កីឡាវាយសី ថ្នាក់ជាតិ ត្រៀមស៊ីហ្គេមឆ្នាំ២០២៣   អាន1866ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1793ដង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ   អាន1877ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន2005ដង របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន1533ដង ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1881ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11189នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77267នាក់
ខែនេះ    825058នាក់
ឆ្នាំនេះ   3569362នាក់
សរុប   57168258នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 15:34