បណ្តាញទូរទស្សន៍ បានប្រកាសថា ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានឈ្នះក្នុងការបោះឆ្នោតជាថ្មី ដើម្បីគ្រប់គ្រងសេតយវិមានសម្រាប់អាណត្តិតីពីរ កាលពីរាត្រីថ្ងៃអង្គារ (ថ្ងៃពុធនៅកម្ពុជា) ដោយផ្តួលគូប្រជែងមកពី ក្សសាធារណរដ្ឋ លោកមីត រ៉ុមនី បន្ទាប់ពីធ្វើយុទ្ធនាការឃោសនាដ៏ វែងឆ្ងាយ និងជូរចត់មួយ។
លោកអូបាម៉ា បានយកឈ្នះលោករ៉ុមនី នៅក្នុងរដ្ឋប្រទាញប្រទង់ជាច្រើន ថ្វីបើការរើបឡើងវិញនៃសេដ្ឋកិចក្ចខ្សោយ និងអត្រាអត់ការងារធ្វើខ្ពស់ក្តី ខណៈអ្នកបោះឆ្នោតអាមេរិក បានសម្រេចចិត្តរវាងទស្សនៈខុសគ្នាដាច់ស្រឡះសម្រាប់ប្រទេសនេះ។
ជ័យជម្នះគំលាតតិចតួចរបស់អូបាម៉ា នៅរដ្ឋអហៃយ៉ូ វីស្ខុនស៊ី អូហៃយ៉ូ ផិនស៊ីលវ៉ានៀ និងញូវ ហែមសៀរ ជារដ្ឋដែលលោករ៉ុមនី បានប្រកួតប្រជែង បានបញ្ចប់ក្តីសង្ឃឹមរបស់រ៉ុមនី ក្នុងការឈោងចាប់យកសម្លេងឆ្នោត២៧០មណ្ឌល ដែលគេត្រូវការដើម្បីកាន់កាប់សេតវិមាន។
ពលរដ្ឋអាមេរិក យ៉ាងតិច១២០លាននាក់ ត្រូវបានគេរំពឹងថាបានបោះឆ្នោតនៅក្នុងការប្រកួតប្រជែងរវាងប្រធានាធិបតីបច្ចដុប្បន្ន និងលោករ៉ុមនី បន្ទាប់បីយុទ្ធនាការឃោសនា បានផ្តោតសំខាន់លើរបៀបជួសជុលសេដ្ឋកិច្ចខ្សោយរបស់អាមេរិក៕
Im Soneath
ភ្នំពេញ ប៉ុស្តិ៍
ថ្ងៃនេះ | 3350 | នាក់ |
ម្សិលមិញ | 10381 | នាក់ |
សប្ដាហ៍នេះ | 33964 | នាក់ |
ខែនេះ | 314326 | នាក់ |
ឆ្នាំនេះ | 314326 | នាក់ |
សរុប | 53913222 | នាក់ |
ថ្ងៃទី 29 ខែ 01 ឆ្នាំ 2025 ម៉ោង 09:52 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net