ព័ត៌មានក្ដៅ

មនុស្សជាង៥០០នាក់របួសក្នុងការផ្ទុះអាចម៍ផ្កាយ

ដោយៈ សសឃក រុស្ស៊ី ថ្ងៃទី 16 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 01:51 នាទី ចំនួនអានៈ 507

អាចម៍ផ្កាយ​ដែល​បោះពួយ​ទម្លាក់​ខ្លួន​ពី​លំហ​មេឃ​បាន​ផ្ទុះ​និង​បាចសាច​កម្ទេចកម្ទី​នៅ​ពីលើ​រុស្ស៊ី​ភាគ​កណ្តាល​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មករា​ដោយ​បណ្តាល​អោយ​មាន​ការភិតភ័យ​ស្លន់ស្លោ​និង​បណ្តាលអោយ​មនុស្ស​របួស​យ៉ាងតិច​៥០០​នាក់​។​ ​គេ​ឃើញ​ដុំ​ភ្លើង​មួយ​ហោះ​បោះពួយ​ក្នុង​លំហ​មេឃ​ពីលើ​ទីក្រុង​យេ​កាតែរី​ង​ប៊ឺក បន្ទាប់មក​ឮសូរ​ការផ្ទុះ​ដ៏​ខ្លាំង​។

​អាចម៍ផ្កាយ​នេះ​ត្រូវ​គេ​ជឿ​ថា​ធ្លាក់​ចូល​ក្នុង​បឹង​មួយ​នៅ​ជិត​ទីប្រជុំជន​ឆេ​បា​គុល​តែ​កម្លាំង​វាយប្រហារ​ខ្លាំង​ធ្លាក់​លើ​ទីក្រុង​ឆេ​ល​យ៉ា​ប៊ិនស៍នៃ​តំបន់​អ៊ូរ៉ាល់​ស៍​។ ​តំបន់ឆេល​យ៉ា​ប៊ិនស៍ ដែល​នៅ​ចម្ងាយ​ប្រមាណ​១.៥០០​គីឡូម៉ែត្រ​ខាងកើត​ក្រុង​មូ​ស្គូ ជា​មណ្ឌល​រោងចក្រ មាន​ទាំង​រោងចក្រ​ថា​ម​​ពល​បរមាណូ​និង​កន្លែង​ស្តុក​សំណល់​បរមាណូ​ម៉ា​យ៉ាក​ផងដែរ​។​ ​តែ​ទោះជា​យ៉ាងណា​មន្ត្រី​មូលដ្ឋាន​បាន​អះអាងថា ការផ្ទុះ​នេះ​មិន​បណ្តាល​អោយ​ប៉ះពាល់​រោងចក្រ​នៅ​លើ​ដី​ទេ​។​ ចរាចរណ៍​ពេល​ព្រឹក​បាន​គាំង​ភ្លាមៗ​នៅ​ទីក្រុង​ឆេ​ល​យ៉ា​ប៊ិនស៍នៃ​តំបន់​អ៊ូរ៉ាល់​ស៍​នៅពេល​អាចម៍ផ្កាយ​ដែល​ធ្លាក់​មក​បាន​ផ្ទុះ​ឆេះ​ក្នុង​​មេឃ​នៅ​រយៈ​កំពស់​ទាប​ពីលើ​ទីក្រុង​។​

​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា​មនុស្ស​៥១៤​នាក់​បាន​រងរបួស ដោយ​បី​នាក់​របួសធ្ងន់​តែ​បង្ក​ការ​ភ័យ​តក់ស្លុត​នៅ​ទូ​ទាំង​ទី​​ក្រុង​និង​ទីប្រជុំជន​មួយចំនួន​ទៀត​។​ក្រសួង​គ្រាអាសន្ន​បា​និយាយថា​ទូរគមនាគមន៍​ចល័ត​ត្រូវបាន​កាត់ផ្តាច់​ជា​បណ្តោះអាសន្ន​។​

​មន្ត្រី​គ្រាអាសន្ន​ក្នុង​តំបន់​លោក​យូ​រី ប៊ូ​រេ​ន​កូ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​"​នៅ​ម៉ោង​០៩២០ វត្ថុ​មួយ​ត្រូវ​បាន​សង្កេត​​ឃើញ​នៅ​ពីលើ​ក្រុង​ឆេ​ល​យ៉ា​ប៊ិនស៍​ដែល​ហោះ​លឿន​បំផុត​និង​បន្យល់​កន្ទុយ​។​តែ​ក្នុង​រយៈពេល​២​នាទី មាន​ការផ្ទុះ​ពីរ​។​ការ​វាយ​ប្រ​​ហារ​បាន​បំបែក​កញ្ចក់​បង្អួច​នៅឆេល​យ៉ា​ប៊ិនស៍​និង​ទីប្រជុំជន​មួយចំនួន​ទៀត​ក្នុង​តំបន់​"​។​របាយការណ៍​មួយ​និយាយ​បំណែក​អាចម៍ផ្កាយ​មួយ​បាន​ធ្លាក់​នៅ​ចម្ងាយ​៨០​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​សាត​គី ។​

​មានការ​ទូរស័ព្ទ​មក​ប្រាប់​ថា​បាន​ឃើញ​អ្វីមួយ​ក្នុង​មេឃ​និង​ព្រៃ​បាន​ឆេះ​តែ​មិន​មាន​របាយការណ៍​ដែល​ថា​ប្រជាជន​មូលដ្ឋាន​បាន​រងរបួស​ដោយ​ផ្ទាល់​ពី​ការធ្លាក់​វត្ថុ​មក​ពី​លើ​មេឃ​ទេ​។​ 

ក្នុងពេល​ជាមួយគ្នា​ក្រសួង​ការពារជាតិ​បាន​និយាយថា​ខ្លួន​បាន​បញ្ជូន​ទាហាន​ទៅ​កាន់​តំបន់​រងគ្រោះ​ដើម្បី​ជួយ​ការងារ​ពួក​អ្នក​ជួយ​​សង្គ្រោះ​រាប់ពាន់នាក់​។​ មិនដឹង​ថា​ត់​អាចម៍ផ្កាយ​នេះ​មាន​ពាក់ព័ន្ធ​នឹង​ផ្កាយព្រះគ្រោះ​2012 DA 14​ដែល​កំពុង​ហោះ​ចូលមក​កៀក​ផែនដី​បំផុត​​ដែល​អ្នកវិទ្យាសាស្ត្រ​រំពឹងថា​វា​នឹង​នៅ​ចម្ងាយ​ប្រមាណ​២៧.០០០​គីឡូម៉ែត្រ​លើ​ផែនដី​នៅ​យប់​ថ្ងៃ​សុក្រ​ឬ​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​អាស៊ី​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានអន្តរជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
 លិខិតមិត្តអ្នកអាន
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9632នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75710នាក់
ខែនេះ    823501នាក់
ឆ្នាំនេះ   3567805នាក់
សរុប   57166701នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:44