|
||
ជាតិជាម្តាយក្មេក |
អាក្រក់ក្រៃពេក |
បំបែកបំបាក់ |
ឈ្លគ់និងអំណាច |
ស្រលាញ់យសសក្តិ |
ល្មោភនិងមានប្រាក់ |
|
ខ្វាក់អស់នេត្រា។ |
|
នេះឬម្តាយក្មេក? |
ទោះយប់ជ្រៅដេក |
ដៃរាវស្រវ៉ា |
អោយមានកែវកង |
លោកបងដុល្លារ |
លុយខ្មែរឆាការ |
|
ថាគ្មានតំលៃ។ |
|
ទោះឈរអង្គុយ |
នឹកឃើញតែលុយ |
ទាំងយប់ទាំងថ្ងៃ |
ភ្នែកបើកក្រឡោត |
តែបែរស្រមៃ |
ថាកូនស្រីថ្លៃ |
|
បានប្តីបារាំង។ |
|
នឹករឿងយាយផាន់ |
លោភឥតស្មានប៉ាន់ |
កើតទុក្ខយ៉ាងខ្លាំង |
អាណិតទាវទំ |
ស៊ូស្មោះប្រឆាំង |
យាយផាន់រារាំង |
|
ព្រោះចង់បានប្រាក់។ |
|
ប៊ុនធឿនធាវី |
ស្មេហាទាំងពីរ |
ក៏ជួបឧប្បសគ្គិ |
ប៊ុនធឿនធ្លាក់ក្រ |
ស្មោះសអត់ប្រាក់ |
មេបាអប្បលក្ខណ៍ |
|
ចិត្តដូចពោះវែក។ |
|
ថ្លាថ្លែងរឿងខ្ញុំ |
ទុក្ខព្រោះព្រាត់មុំ |
ក៏ព្រោះម្តាយក្មេក |
មើលងាយរិះគន់ |
ដើមភ្នែកចុងភ្នែក |
បង្ខំអូនចែក |
|
បែកផ្លូវពីបង៕ |
|
|
សៀមរាបថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១១ |
|
|
និពន្ធដោយ៖ ផ្លុង-រ៉េត |
ថ្ងៃនេះ | 3552 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 32111 | នាក់ |
ខែនេះ | 179739 | នាក់ |
ឆ្នាំនេះ | 3762399 | នាក់ |
សរុប | 53122325 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:10 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net