កំណាព្យ បទកគតិ ”ក្រុមហ៊ុនវាតទី យកដីអ្នកក្រ“
ក្រុមហ៊ុនវាតទី |
នាំគ្នាជាន់ឈ្លី |
យកដីអ្នកក្រ |
កាប់គាស់ឈូសឆាយ |
ព្រៃឈើល្អៗ |
បៃតងប្រែពណ៍ |
ជាវាលរហោស្ថាន។ |
||
ប្រជាក្រខ្សត់ |
តាំងចិត្តអំណត់ |
ការពារគ្រប់ប្រាណ |
ដីស្រែចំការ |
ភូមិលំនៅដ្ឋាន |
ក្រុមហ៊ុនតិរិច្ឆាន |
រំលោភគ្មានសល់។ |
||
ទឹកភ្នែករាស្រ្តហូរ |
ជិតកើតស្ទឹងអូរ |
ទុក្ខសោកខ្វាយខ្វល់ |
ក្រុមហ៊ុនមានប្រាក់ |
ដាក់ទុនកិច្ចកល់ |
ដីណាមានផល |
ដេញរាស្រ្តខ្ចាត់ខ្ចាយ។ |
||
លោភលន់អីម្លេះ |
តិចលោពោះប្រេះ |
ព្រោះត្រូវទំនាយ |
ឃើញគេកើតទុក្ខ |
ឯងបែរសប្បាយ |
ប្រយ័ត្នប្រែក្លាយ |
ហែលទឹកភ្នែករាស្រ្ត។ |
||
រាស្រ្តសុទ្ធតែខ្មែរ |
ក្រុមហ៊ុនស្អីដែរ |
ដេញម្ចាស់អោយជៀស |
ឱ!អ្នកក្រខ្មែរ |
ពេលនេះវិនាស |
ក្រុមហ៊ុនបំភាស |
អោយចាកភូមិដ្ឋាន។ |
||
ទោះរាស្រ្តតវា |
ស្ទើក្ស័យសង្ខារ |
នេត្រារហាម |
ព្រាត់ម៉ែព្រាត់កូន |
ព្រាត់សុខក្សេមក្សាន្ត |
រស់នៅមិនបាន |
ទទួលយុត្តិធម៌។ |
||
ដីខ្មែរប្រែជាតិ |
គ្រួសារបាត់ញាតិ |
សំលៀកប្រែពណ៍ |
ផ្ទះគេប្រលំ |
អេស្កាត្រាក់ទ័រ |
រាស្រ្តភ័យញាប់ញ័រ |
ស្លុតស្លាប់ស្មារតី។ |
||
ទំពាំងខំលាស់ |
ត្រូវគេកាត់គាស់ |
រីករិលដល់ដី |
ថ្ងៃក្រោយបាត់បង់ |
ពូជពង្សឬស្សី |
នេះគឺប្រពៃ |
ទំលាប់ស្រុកយើង៕ |
សៀមរាបថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣
និពន្ធដោយ៖ ផ្លុង-រ៉េត
ថ្ងៃនេះ | 2961 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 31520 | នាក់ |
ខែនេះ | 179148 | នាក់ |
ឆ្នាំនេះ | 3761808 | នាក់ |
សរុប | 53121734 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 14:46 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net