ប៊ុន ផៃលីន អ្នកចម្រៀង និងតួសម្ដែងស៊ិចស៊ី បាននិយាយថា នាងឈប់ស្រឡាញ់បុរសជាតាៗ នៅក្នុងស្រុកខ្មែរទៀតហើយ ដោយសារតែពួកគាត់សុទ្ធតែមានប្រពន្ធ កូន និងហួងហែងនាងទុកសម្រាប់តែគាត់មិនអោយនាងឆ្លៀតឱកាសរាប់អានមិត្តប្រុសក្មេងៗ ដោយសាតែការប្រចណ្ឌរបស់តាចាស់ៗជាដៃគូនាង។
អ្នកចម្រៀងសិចស៊ីបញ្ចេញ គល់សុដន់ធំទ្រលុកពីធម្មជាតិ ប៊ុន ផៃលីន ដែលមានរឿងអាស្រូវជាមួយបុរសចំណាស់ៗ មានប្រពន្ធ និងកូន នៅក្នុងស្រុកនោះ ឥឡូវបែរជាខ្លាចរអា ដោយសារតែកន្លងមក តាៗចាក់សោនាងទុកសម្រាប់តែគាត់ម្នាក់ ហាមនាងមិនឲ្យទាក់ទងជាមួយមិត្តភក្តិប្រុសៗ មិនឲ្យលេងសិល្បៈ ទោះជាមានលុយចាយក៏មិនសប្បាយចិត្ត។
ផៃលីន និយាយថា ពេលនេះខ្ញុំខ្លាចស្នេហា និងខ្លាចប្រុសៗណាស់ ព្រោះកន្លងមកខ្ញុំជួបម្ដងជាពីរដងហើយ គឺសុទ្ធតែប្រុសហេងស៊យ និងប្ដីគេទាំងអស់។
ទោះជានាងថាខ្លាច និងឈប់ស្រឡាញ់ប្ដីគេក៏ដោយ ប៉ុន្តែនាងបញ្ជាក់ថា "មួយជីវិតរបស់ខ្ញុំ មានអារម្មណ៍ស្រឡាញ់តែប្រុសចាស់ មិនស្រឡាញ់ប្រុសក្មេងទេ ព្រោះស្នេហាលើកដំបូងរបស់ខ្ញុំ គឺប៉ះចំមនុស្សចាស់..."។ នេះបើតាមទស្សនាវដ្តីប្រជាប្រិយ ចេញថ្ងៃ២១-៣១ សីហា ២០១២។
ផៃលីនថាឈប់ស្រឡាញ់តាៗក្នុងស្រុក ឥឡូវនាងបង្ហើបថា មានបុរសដែលជាប្ដីគេនៅអាមេរិក កំពុងទាក់ទងនាង និងបានជួបនាងនៅស្រុកខ្មែរម្ដងហើយ ព្រមទាំងសន្យាផ្តល់លុយកាក់ច្រើនឲ្យនាងទៀតផង។
គួររម្លឹកថា ប៊ុន ផៃលីន ធ្លាប់រងការគំរាមដល់អាយុជីវិតម្ដងរួចមកហើយ ពីសំណាក់ប្រពន្ធមន្ត្រីមានបុណ្យស័ក្ដិ ទាក់ទងទៅនឹងរឿងស្នេហាត្រីកោណ តែក្រោយមកបានស្ងប់ស្ងាត់ទៅវិញ ព្រោះមន្ត្រីជាន់ខ្ពស់ដែលទាក់ទងនាងនោះ ខ្លាចនាងមានគ្រោះថ្នាក់ដល់ជីវិត ក៏ដកថយ។
នេះវាជារឿងធម្មតាដែលអ្នកណាក៏គេដឹងដែរថា មានបនុស្សស្រីខ្លះស្រលាញ់ទ្រព្យ មាសប្រាក់កែវកង លោកបងដុល្លារ ដើម្បីតម្រូវការហ៊ឺហារ ចាយវាយ សប្បាយក្នុងសង្គម ដូច្នេះមានតែស្រលាញ់តាៗទេ ទើបគាត់មានលុយចែករំលែក តាមតម្រូវការរបស់នាងបាន។ ហើយមានតាៗឯណាដែលគ្មានប្រពន្ធកូននោះ នាងចង់បានលុយតា តាក៏ចង់បានខ្លួននាង នេះវាជារឿងសមហេតុផលណាស់ តែសូមកុំចោទថា តាបង្ខំ ចាប់រំលោភពេលតាឈប់អោយលុយនាងណា! OK៕
ថ្ងៃនេះ | 7928 | នាក់ |
ម្សិលមិញ | 18818 | នាក់ |
សប្ដាហ៍នេះ | 341631 | នាក់ |
ខែនេះ | 656878 | នាក់ |
ឆ្នាំនេះ | 2510157 | នាក់ |
សរុប | 56109053 | នាក់ |
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2025 ម៉ោង 16:52 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net