យុវតីវ័យក្មេងម្នាក់ដោយខឹងគូរដណ្តឹងខ្លួននិយាយថា គេមានស្រីផ្សេង ក៏ដាច់ចិត្តផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនឯង។បើតាមមន្ត្រីសមត្ថកិច្ចយុវតីរងគ្រោះមានឈ្មោះ ចក់ ដានី អាយុ១៦ឆ្នាំ មានទីលំនៅភូមិវាលវង់ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំណែកគូរដណ្តឹងនាងឈ្មោះ ទឹម ទែ ភេទប្រុសអាយុ២៨ឆ្នាំ ជាបុគ្គលិកពេទ្យបង្អែកស្រុកសំពៅលូន។
លោក សូ សារុន ដែលត្រូវជាឪពុកជនរងគ្រោះបាននិយាយថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣កូនស្រីរបស់លោកបានខឹងនឹងគូរដណ្តឹងរបស់គេឈ្មោះ ទឹម ទែ ដែលថា គេមានស្រីផ្សេង ពេលនោះនាងបានយកថ្នាំបាញ់ស្មៅនៅជាប់បាតប៊ីដុងដែលទុកចោលនៅក្រោលគោក្រោយផ្ទះ មកកូរទឹកផឹកចំនួន២គំរបប៊ីដុងស្រាប់តែពុលប្រកាច់ភ្លាម។ បន្ទាប់មកគាត់ជាឪពុកបានដឹកកូនស្រីយកទៅសង្គ្រោះនៅប្រទេសថៃ ក្រោយពីបានធូរស្រាលក៏ដឹកជនរងគ្រោះត្រឡប់មកស្នាក់នៅពេទ្យបង្អែកស្រុកសំពៅលូនវិញ លុះដល់វេលាម៉ោង៤ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ជំងឺនាងរើឡើងវិញ បន្ទាប់មកនាងក៏បានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនតែម្តង។
សមត្ថកិច្ចស្រុកសំពៅលូនបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានផឹកថ្នាំបាញ់ស្មៅពុលស្លាប់មែន ហើយបច្ចុប្បន្តសពជនរងគ្រោះកំពុងធ្វើបុណ្យតាមប្រពៃណីនៅផ្ទះក្រុមទី០៤ភូមិវាលវង់ឃុំតាស្តាស្រុកសំពៅលូន ខេត្តបាត់ដំបង៕
ថ្ងៃនេះ | 3525 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 32084 | នាក់ |
ខែនេះ | 179712 | នាក់ |
ឆ្នាំនេះ | 3762372 | នាក់ |
សរុប | 53122298 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:04 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net