រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប់

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 29 ខែ 08 ឆ្នាំ 2014 វេលាម៉ោង 05:54 នាទី ចំនួនអានៈ 1519

រថ​យន្ត​ធួរីស​ដឹក​ឈើ​ប្រ​ណិត​ដែល​មាន​មុខ​កាត់​ធំៗ​មួយ​គ្រឿងរបស់ ​ចែញ៉ច (ឈ្មោះ​ហៅ​ក្រៅ)​ ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ជា​ភរិយារបស់​លោក​ មិន-ចន្ថា អធិការ​ស្រុក​ប្រាសាទ​បាគង ​ត្រូវ​បាន​អ្នក​កាសែត​ហៅ​មេព្រៃ​អោយ​ចាប់នៅ​វេ​លា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ​ខណៈរថ​យន្ត​នេះ​បែក​កង់​នៅ​ចម្ងាយ​ប្រ​ហែល​១គឺ​ឡូម៉ែត្រ​ពី​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​។

ប្រ​ភព​បាន​អោយ​ដឹងថា ចែញ៉ច ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ដុះ​ស្លែ​រាប់​សិប​ឆ្នាំ​មក​ហើយ មិន​ដែល​មាន​សមត្ថ​កិច្ច​ណា​ហ៊ាន​ចាប់​រថ​យន្ត​ដឹក​ឈើ​របស់​គាត់​ទេ ដោយ​សមត្ថ​កិច្ច​ទាំង​នោះ​ខ្លាច​អំ​ណាច​លោក មិន​ចន្ថា ដែលជា​​ស្វាមី ដែល​មាន​ដំ​ណែង​ជា​អធិការ​ស្រុក​ប្រាសាទបាគងខេត្តសៀម​រាប។

អ្នក​យក​ព័ត៌មាន​អោយ​កាសែត​ កម្ពុជា​សុវណ្ណភូមិ បាន​អោយ​ដឹងថា ពេល​លោក​ឃើញ​រថ​យន្ត​ដឹក​ឈើ​ខាង​លើ លោក​បាន​ចុច​ទូរ​ស័ព្ទរាយ​ការណ៍​ជូន​លោក យ៉ាន់ស៊ីវ័ត នាយ​សង្កាត់​រដ្ឋ​​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​ខាង​លើ តែ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ប្រាប់​ថា លេខ​មិន​មាន​ក្នុង​បណ្តាញ។ លោក​បាន​ចុច​ទូរ​ស័ព្ទ​ចូល​លោក​ ទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ជា​ច្រើន​ដង​តែ​មិន​មាន​អ្នក​លើ​ក​ទូរស័ព្ទ។ អ្នក​យក​ព័ត៌មាន​រូប​នោះ​បាន​បើក​រថ​យន្ត​ទៅ​ដល់​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ រាយ​ការ​ណ៍​ជូន​មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ថា​មាន​ឡាន​ដឹក​ឈើ​បែក​កង់​សូម​ជួយ​ចាត់​ការតាម​ផ្លូវ​ច្បាប់​​ផង តែ​មេ​ព្រៃ​ម្នាក់​ស្លៀក​ពាក់​ឯក​សណ្ឋាន​មេព្រៃ​ដេក​ក្នុង​អង្រឹង មិន​និយាយ​តប​ជា​មួយ​អ្នក​កាសែតទេ ថែម​ទាំង​ទាញ​អង្រឹង​គ្របមុខ​ដេក​ធ្វើមិន​ដឹងមិន​លឺ​អ្វី​ទាំង​អស់។ ឃើញ​ទង្វើ​អសកម្ម​បែប​នេះទើបអ្នកក​យក​ព័ត៌មាន​យើង​បានសម្រេច​ចិត្ត​​ចុច​ទូរ​ស័ព្ទទៅ​លោក ឯម មុន្នី អធិការ​ខាង​ជើង​បឹង​ទន្លេសាបទទួល​បន្ទុក​ផ្នែក​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ហើយ​លោក​ ឯម មុន្នី ឆ្លើយ​តប​ភ្លាមៗ​​​ថា គាត់​និង​អោយកូប​ចៅ​គាត់​ចុះ​ទៅ​ចាប់រថ​យន្ត​ដឹក​ឈើ​ខាង​លើ​​ឥឡូវ​នេះភ្លាម ហើយ​អ្នក​យក​ព័ត៌មាន​យើង​ក៏បាន​រាយការ​ណ៍​ជូន​លោក កើត វណ្ណរ៉េត ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ផង​ដែរ។ ប្រ​ហែល​២០​​នាទី​ក្រោយមក​ទើប​ឃើញ​អស់​លោក​មេព្រៃ​សង្កាត់​ខាងលើ​មក​នាំយក​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​ទៅ​ទុក​នៅ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ ដោយ​មិន​ទំលាក់​ឈើ​ចេញ​ពី​រថ​យន្ត​ទេ​។

លោក​ យ៉ាន់-ស៊ីវ័ត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​ នៅ​ព្រឹក​ថ្ងៃទី​២៧​នេះ​ពុំ​អាច​ប្រាប់​ពី​ចំ​នួន​ឈើនៅ​ក្នុង​រថ​យន្ត​ធួរីស​​ដែល​ចាប់​បាន​នោះ​ទេ ដោយ​លោក​ឆ្លើយ​ថា លោក​បាន​រាយ​ការណ៍​ជូន​លោក​នាយ​ខណ្ឌ​រួច​ហើយ សូម​អ្នកកាសែត​សាក​សួរ​ទៅ​លោក​នាយ​ខណ្ឌ​ចុះ ព្រោះ​ឥឡូវ​លោក​កំ​ពុង​ជាប់​ប្រ​ជុំ។

នៅ​ព្រឹក​ម៉ោង​៩ថ្ងៃទី​២៧ដដែលនេះយើង​ក៏​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ទា គឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​សៀមរាប​បាន​ដែរពាក់​ព័ន្ធ​រយន្ត​ដឹក​ឈើ​និង​ចំ​នួន​ឈើ​ខាង​លើ ដោយ​លោក​លើក​ទូរ​ស័ព្ទ​ហើយ​ប្រាប់​ថា មាន​ការ​អី​មក​ជួប​ខ្ញុំ​នៅ​ខណ្ឌ​មក ព្រោះ​ឥឡូវ​ខ្ញុំ​ជាប់​ប្រ​ជុំ រួច​ក៏បិត​ទូរ​ស័ព្ទ​បាត់​ទៅ។

គួររំលឹកផង​ដែរថា កាល​ពី​២ឆ្នាំមុន​ ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ម្នាក់​ឈ្មោះ ចែផាត់ថាណា ដែល​ជា​ប្អូន​ស្រី​បង្កើត​របស់​ ចែញ៉ច និង​ត្រូវ​ជា​ប្អូន​ថ្លៃ​របស់​លោក មិន​ចន្ថា អធិការ​ស្រុក​ប្រាសាទ​បាគង បាន​ដឹក​ឈើ​ពេញ​មួយ​រថ​យន្ត​ធួរីស នៅ​ពេល​អ្នក​កាសែត​តាម​ថត​រូបប្រុង​ហៅ​សមត្ថ​កិច្ច​អោយ​ចាប់​រថ​យន្ត​ដឹក​ឈើ​នោះ ស្រាប់​តែ​ចែផាត់ថាណា ប្តឹង​ទៅ​ស្ថាប័ណ​តុលាការ​ថា អ្នក​កាសែត​តាម​ជំ​រិតទា​ប្រាក់​១០០ដុល្លារ រហូត​លោក​មិន​ចន្ថា​ឃាត់​ខ្លួន​អ្នក​កាសែត​២រូប​នោះ​យក​ទៅ​ធ្វើ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ អោយ​អ្នក​កាសែត​ជាប់​គុគ​៣ខែ ចោល​ប្រ​ពន្ធ​កូន​ដាច់​បាយ​ក្រហាយទឹកគួរអោយ​សង្វែកពេក​ក្រៃ នៃ​​ភាព​អយុត្តិ​ធម៌​របស់​ប្រ​ព័ន្ធ​ច្បាប់​។

គេ​សង្កេត​ឃើញ​ថា ការ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​របស់​ប្រ​ពន្ធ​លោក​ មិន​ចន្ថា នៅ​តែ​បន្ត​ដោយ​រលួន​មិន​មាន​ការ​ទប់​ស្កាត់​ពី​សមត្ថ​កិច្ច​ជំ​នាញ ឬស្ថាប័ណ​ពាក់​ព័ន្ធ​នោះ​ទេ ដែល​ទង្វើ​បែបនេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​គេ​រិះ​គន់ថា ប្រហែល​ជា​មាន​អំពើ​ពុក​រលួយ​ជា​ប្រ​ព័ន្ធ ទើប​អាច​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​បាន​ដោយ​រលួន​បែប​នេះ។

សូម​បញ្ជាក់ថា កាលពី​រសៀលថ្ងៃទី២៦​​ម្សិល​មិញ មាន​មនុស្ស​ម្នាក់​បាន​ខល​ទូរ​ស័ព្ទ​មក​ចចារ​ជា​មួយ​អ្នក​យក​ព័ត៌មាន​យើង​ថា​ អោយ​តែ​អ្នក​យក​ព័ត៌មាន​យើង​ព្រម​យក​លុយ​ជា​ថ្នូរ​និង​ការ​ដោះលែង​ឡាន​ដឹក​ឈើ​ខាងលើ នោះ​អ្វី​ៗ​និង​ត្រូវ​បញ្ជប់ ទោះ​ជា​អ្នក​យក​ព័ត៌មាន​យើង​បាន​រាយការ​ណ៍​ដល់​តុលាការ​ក៏ដោយ ក៍គេ​អាច​ដោះ​លែង​ឡាន​ដឹក​ឈើ​ខាង​លើ​បាន​ដែរ ប៉ុន្តែ​អ្នក​យក​ព័ត៌មាន​យើង​មិន​បាន​យល់​ព្រម​និង​ការ​ចចារ​នោះទេ ព្រោះ​នេះ​វាជា​អំ​ពើ​ពុក​រលួយដែល​សង្គម​គេ​ស្អប់​ខ្ពើមជា​ទី​បំ​ផុត។

ពល​រដ្ឋ​រង​ចាំ​មើ​ល​តើ​មេ​ព្រៃ​ខេត្ត​សៀម​រាបគេ​ចាត់​ការ​បែប​ណា​ចំ​ពោះ​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​របស់ ចែញ៉ច ដែល​ចាប់​បាន​អូស​ចូល​ក្នុង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​ហើយនោះ ឬ​ក៏ត្រូវ​ស៊ីសស៊ុសគ្នាស្ងាត់ៗ​លួច​ដោះ​លែង​ទៅវិញ ឬ ត្រូវ​ដក​ហូត​ទុក​ជា​សម្បត្តិ​រដ្ឋ​តាម​ផ្លូវ​ច្បាប់?៕ ដោយ​៖ កម្ពុជា​សុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន   អាន1819ដង ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន    អាន1525ដង បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់   អាន1682ដង អ្នកនិពន្ធរឿងជញ្ជីងគ្មានស្រមោលចាប់ដៃគ្នាចូលភ្ជាប់ពាក្យ   អាន815ដង ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន2224ដង គណបក្សនយោបានធំៗ២បានបញ្ចប់ការជួបចរចានៅព្រឹកថ្ងៃទី១៨នេះ   អាន1504ដង វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ   អាន1738ដង ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ   អាន1627ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1665ដង អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន1566ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6539នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72617នាក់
ខែនេះ    820408នាក់
ឆ្នាំនេះ   3564712នាក់
សរុប   57163608នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:58