តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 10 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 07:10 នាទី ចំនួនអានៈ 2447

លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​ពី​បទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការចែក​ខិត្តប័ណ្ណ​ជាច្រើន​រយ​សន្លឹក ដែល​ខ្លឹមសារ គឺ​មាន​គោលបំណង​ញុះញង់​ឲ្យមាន​ការ​ផ្តួលរំលំ​រាជរដ្ឋាភិបា​ល​ស្របច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ប៉ុន្តែ ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ រូបនេះ បាន​បដិសេធ​មិន​ចូលរួម​សវនាការ​នោះទេ តែ​នឹង​ឲ្យ​មេធាវី ចូលរួម​ដើម្បី​តតាំង​នីតិវិធី​ក្នុងពេល​សួរដេញដោល​។​ ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជ​អា​ជ្ញរង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ឲ្យចូល​ខ្លួន​នៅក្នុង​សវនាការ ទាក់ទង​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៣​។

ក្នុង​ដីកា​នោះ បានបញ្ជាក់​ថា «​បង្គាប់​ឲ្យឈ្មោះ សួន សេរី​រដ្ឋា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជាតិខ្មែរ ទីលំនៅ​កំណើត​នៅ​ឃុំ​ខ្នាច​រមាស ស្រុក​ប​វិល ខេត្ត​បាត់ដំបង ឲ្យចូល​ទៅកាន់​សាលាដំបូង​រាជ​ធា​នី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤ វេលា​ម៉ោង​៨​ព្រឹក ដើម្បី​ឆ្លើយ​ដោះសារ​ពី​ការចោទប្រកាន់​មកលើ​ខ្លួន​»​។​   ​

លោក សួន សេរី​រដ្ឋា ជាប់ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ឧក្រឹដ្ឋជា​អា​ទិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រៅប្រទេស កាលពី​អំឡុង​ឆ្នាំ​២០១១, រួមគំនិត​ក្បត់​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៣, រួមគំនិត​ក្បត់​, អំពើ​ប្រឆាំង​ប្រជាពលរដ្ឋ ដែល​មាន​សិទ្ធិ​បោះឆ្នោត​មិនឲ្យ​ទៅ​បោះឆ្នោត និង​ការរំខាន​មិនឲ្យ​ដំណើរការ​បោះឆ្នោត បាន​ប្រព្រឹត្ត​នៅ​ខេត្ត​តាកែវ រាជធានី​ភ្នំពេញ ក្រុង​ប៉ោយប៉ែត និង​ខេត្ត​បន្ទាយមានជ័យ ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០០៧ រហូត​ដល់​អំឡុង​ឆ្នាំ​២០១៣​។ ​ ​ពាក់ព័ន្ធ​បញ្ហា​នេះ លោក សួន សេរី​រដ្ឋា បាន​ប្រាប់​គេហទំព័រ​ក្នុងស្រុក​មួយ​ថា «​ខ្ញុំ​ត្រៀម​ចូលខ្លួន​ទៅ​តតាំង​ក្តីនេះ​គ្រប់​ពេល​ទាំងអស់​ឲ្យតែ​រដ្ឋាភិបាល ព្រម​ទទួល​នូវ​លក្ខខ័ណ្ឌ​ចំនួន​៣​ចំណុច របស់​ខ្ញុំ​នោះ គឺ​១-​ដោះលែង​សកម្មជន​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​ជាប់​ឃុំឃាំង​ឲ្យមាន​សេរីភាព ដោយ​គ្មាន​លក្ខខ័ណ្ឌ​។ ២-​អនុញ្ញាត​ឲ្យ ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ចុះបញ្ជី​ជា​គណបក្ស​នយោបាយ​ស្របច្បាប់ នៅក្នុង​ប្រទេស​ខ្មែរ ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​ប្រកួតប្រជែង​គ្នា​ដោយ​ចំហ និង​ស្មើភាព និង​៣-​មិន​ត្រូវ​ចាប់ខ្លួន​ខ្ញុំ ឬក៏​ឃុំខ្លួន​ខ្ញុំ​ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​តតាំង​ក្តី​នៅក្នុង​តុលាការ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ខ្លួនឯង​។

តែ​បើ​រដ្ឋាភិបាល​នេះ មិន​យល់ព្រម​តាម​លក្ខខណ្ឌ​៣​ខាងលើ​នេះ​ទេ នោះ​មាន​តែ​មេធាវី​របស់​ខ្ញុំ​លោក សុខ សំអឿន ទេ ដែល​ចូល​ទៅ​ការពារ​ខ្ញុំ​ក្នុង​តុលាការ​»​។​   ​គួរបញ្ជាក់​ថា កាលពី​ខែ​សីហា ឆ្នាំ​២០១៣​កន្លងទៅ យុវជន​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួន​រហូត​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ តែ​ក្រោយមក​បាន​ដោះ​លែងឲ្យ​មាន​សេរីភាព​ឡើងវិញ​។ យុវជន​ទាំងនេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការចែក​ខិត្តប័ណ្ណ ដែល​មាន​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ថា​មិន​ចូល​រួម​ប្រជុំ​សភា   អាន1558ដង ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា នៅក្បែតុលាការឬរាជធានីភ្នំពេញ(មានវីដេអូ)   អាន1848ដង បាក់ស្រុតផ្ទះប្រជាពលរដ្ឋបីខ្នងទាំងកណ្តាលយប់    អាន1811ដង បុរសសង្ហា ស៊ឹមសោភ័ណ្ឌ បង្ហាញមុខគូស្នេហ៍ថ្មី?   អាន1575ដង លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន1548ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1791ដង ផ្សាដើមក្រឡាញ់ត្រូវអគ្គិភ័យឆេះជិតអស់   អាន3486ដង ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលរិះគន់ការដំឡើងតួនាទីលោក ឈូក បណ្ឌិត ដែលធ្លាប់មានទោសបាញ់កម្មករ   អាន1029ដង បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក...    អាន2513ដង ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់...    អាន2199ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4805នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70883នាក់
ខែនេះ    818674នាក់
ឆ្នាំនេះ   3562978នាក់
សរុប   57161874នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:03