អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ

ដោយៈ Sathya ភ្នំពេញ ថ្ងៃទី 12 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 10:55 នាទី ចំនួនអានៈ 2254

កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុលាការ អង្គភាព​ប្រឆាំង​អំពើពុករលួយ រហូតដល់​សង្គម​ស៊ីវិល និង​វិស័យ​អាជីវកម្ម។ របាយការណ៍​ថា ប្រព័ន្ធ​សុចរិត​ភាព​របស់​ប្រទេស​កម្ពុជា​នៅមាន​ភាពទន់ខ្សោយ និង​តម្រូវ​ឲ្យ​មានការ​កែលម្អ​ច្រើន​ទៀត ទោះបី​ជាមាន​សញ្ញា នៃ​ការរីកចំរើន និង​ចំណុចខ្លាំង​មួយចំនួន​ក៏ដោយ។

ចំពោះ​ស្ថាប័ន​តុលាការ និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់ ត្រូវ​របាយការណ៍​និយាយថា មាន​ប្រព័ន្ធ​សុចរិត​ភាព​ខ្សោយ​បំផុត ដោយ​ស្ថាប័ន​ទាំងពីរ​នេះ​មាន​លក្ខណៈ​នយោបាយ និង​ងាយ​ទទួលយក​សំណូក។ ជា​លទ្ធផល បុគ្គល​ដែលមាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកមានអំណាច អាច​គេច​ផុតពី​ការដាក់ទោសជារឿយៗ ខណៈដែល​មាន​ករណី​កាត់ក្តី​ខ្លះ​ត្រូវគេ​មើលឃើញថា មាន​លក្ខណៈ​នយោបាយ។

របាយការណ៍​ក៏បាន​រាយការណ៍​ដែរ​ថា អំពើពុករលួយ​ទ្រង់ទ្រាយ​តូច បាន​កើតមាន​ជាទូទៅ ទាំង​ក្នុង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ ដែល​បង្ក​ឲ្យ​មាន​អំណោយផល​សម្រាប់​អ្នក​ដែលមាន​លទ្ធភាព​ចាយលុយ​ច្រើន​អាច​ទទួលបាន​ការយក​ចិត្ត​ទុកដាក់​ច្រើនជាង​អ្នក​ដែល​ពុំ​សូវ​មានលទ្ធភាព​បង់លុយ ដែល​ស្ថានភាព​នេះ​ធ្វើ​ឲ្យ​កើតមានឡើង​នូវ​ភាពអយុត្តិធម៌ និង​វិសមភាព។

ជាមួយគ្នានេះដែរ របាយការណ៍ខាង​លើ​​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​រូបភាព​វិជ្ជមាន​ខ្លះ​ផងដែរ ដូចជា​នាពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុ​ជាមាន​បរិ​យា​កាស​បើកចំហ​ដ៏​គួរ​ឲ្យ​លើកទឹកចិត្ត​មិន​ធ្លាប់មាន​ពីមុនមក សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ បន្ទាប់ពី​ការអនុម័ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ និង​ការបង្កើត​ឲ្យ​មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅក្នុង​ឆ្នាំ២០១០ ក៏ដូចជា​ការបង្កើត​ឲ្យ​មាន​គណៈកម្មការ​ស៊ើបអង្កេត បោសសម្អាត និង​ប្រឆាំង​អំពើពុករលួយ​ក្នុង​រដ្ឋសភា នៅ​ខែសីហា ឆ្នាំ២០១៤កន្លងទៅនេះ។

ពល​រដ្ឋ​កម្ពុជា​រិះគន់ថា អំពើ​ពុក​រលួយ​ហាក់មានការ​អត់​ថយ​ចុះ​តិច​តួច​ប៉ុណ្ណោះ​បើ​រាប់​តាំង​ពី​អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​បាន​បង្កើត​មក នេះ​ហើយ​ដែល​ជា​ហេតុ​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​មាន​ការ​បារម្ភ និង​មាន​ការ​ភ័យ​ខ្លាច​ទៅ​លើ​ប្រ​ព័ន្ធច្បាប់​ ដែលពុំ​អាច​ផ្តល់​ភាព​យុត្តិ​ធម៌​ដល់​ពួកគាត់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន3027ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន1675ដង ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន2236ដង អាជ្ញាធរស្រុកវ៉ារិនរៀបចំវេទិការសាធារណៈផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព   អាន1539ដង ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក    អាន2461ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1585ដង អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន1552ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1922ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កំពស់ទឹក​ជំនន់ថ្ងៃទី២១   អាន1658ដង អាជីវករផ្សារខ្នល់ទទឹងថា ក្រុមហ៊ុនAZមានភាពមិនប្រក្រតីក្នុងការបណ្តេញពួកគាត់   អាន1827ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      241នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    66319នាក់
ខែនេះ    814110នាក់
ឆ្នាំនេះ   3558414នាក់
សរុប   57157310នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 00:09