លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត

ដោយៈ រ៉េត ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 13 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 09:51 នាទី ចំនួនអានៈ 2289

ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ជាដើម​។ ពាក់​ព​ន្ធ័​និង​បញ្ហា ដែល​លោក ឃុន ជឿន បាន​តម្រូវ​ឲ្យ​ទាហាន​បង់ប្រាក់ ជូន​ក្រៅ​ផ្លូវការ​នោះ មន្ត្រី​យោធា​ម្នាក់ ដែល​ឈរជើង នៅ​ច្រករបៀង​មួយកន្លែង នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ បាន​ប្រាប់​មក​ថា ក្នុង​មួយខែៗ ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន បង់​ឲ្យ​មេបញ្ជាការ​ឈ្មោះ ឃុន ជឿន បើ​ពុំ​នោះទេ គាត់​មិន​អនុញ្ញាតិ ឲ្យ​នៅ​ឈរជើង​បានទេ ហើយ​ចំណូល​ដែល​គាត់​រកបាន គឺ​ការយក​ក្បាល​ឡាន​ថៃ ចូលមក​ទិញស្រូវ​អង្ករ​ពី​ប្រជាពលរដ្ឋ​ខ្មែរ និង​ឡាន​ដឹក​ហ្គាស់​គេចពន្ធ មួយចំនួន​ទៀត ​។​

នាយ​​​និង​​​ពល​​ទា​​ហាន ដែល​​​ឈរ​​ជើង តាម​​​ច្រក​​របៀង​​​នា​​នា ប្រ​​ឈម​​​និង​​​ប្រ​​ទេស​​​ថៃ បាន​​​ត្អូញ​​ត្អែ​រ​​ថា លោក​​​ស័ក្តិ​​​៥ ឃុន ជឿន ដែល​​​ទើប​តែ​ឡើង​​កាន់​​តំ​​ណែង​​​ថ្មី ជិត​​​មួយ​​ឆ្នាំ មាន​​​តួ​​នា​​ទី​​​ជា មេ​​ប​​ញ្ជា​​ការ​​​យោ​​ធា ​​វរ​​សេ​នា​​តូច​​ថ្មើរជើង​លេខ​៥០៣ ចំណុះ​កងពលតូច​ថ្មើរជើង​លេខ​៥១ ឈរជើង​នៅ​ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​កម្លាំងយោធា ត្រូវបាន​ដាក់ពង្រាយ តាម​ព្រំដែន​ខ្មែរ​ថៃ និង​មាន​ទីបញ្ជាការ នៅ​ភូមិ​កូន​ត្រី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ បាន​គាបសង្កត់​តាម​បណ្តា ប៉ុស្តិ៍​ឈរជើង​ទាំងឡាយណា ដែលមាន​សេដ្ឋកិច្ច​ចំណូល អាច​ចិញ្ចឹម​ឆ្នាំងបាយ ត្រូវតែ​បង់ប្រាក់​ប្រចាំខែ​ឲ្យ​គាត់ ទៅតាម​ការកំណត់​។​

បញ្ជាក់​ចំណូល​ខាងលើនេះ មិនត្រូវ​បាន​យកមក​ដោះស្រាយ ក្នុង​អង្គភាព​ទេ ពោលគឺ​មេបញ្ជាការ​តម្រូវ ឲ្យ​បង់​ជូន​គាត់​ទាំងអស់ ដូច្នេះ​ទាហា​ន​និង​ពលទាហាន ពិតជា​រង​នូវ​ការគាបសង្កត់ ពី​លោក ឃុន ជឿន យ៉ាងខ្លាំង ដែល​ត្រូវ​ទាមទារ​ឲ្យ​លោក មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១  ចុះមក​ពិ​និត្យ​​និង​ដោះស្រាយ ចំពោះ​ទង្វើរ​របស់លោក ឃុន ជឿន ឡើងវិញ​ផង​កុំ​ឲ្យ​មន្ត្រី​តូចតាច រងគ្រោះ​តទៅទៀត​។ ចំណែក​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ណង​ច​ន្ទ័ ក៏បាន​ត្អូញត្អែរ​ចំពោះ​ទាហាន ដែលជា​កូនចៅ របស់លោក ឃុន ជឿន ដែល​ឈរជើង​នៅ​ចំណុច​ព្រំដែន​ខ្មែរ​ថៃ បាន​ជំរិត​ទារប្រាក់ ពី​ប្រជាពលរដ្ឋ​ដែល​ឆ្លងដែន ចូល​ទៅ​​ស្វែងរក​ការងារ​ធើ្វ នៅក្នុង​ប្រទេស​ថៃ ជា​រៀងរាល់ថ្ងៃ​ ។​

​ ពាក់ព័ន្ធ​ករណី​ដែល​លោក ឃុន ជឿន មេ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥០៣ ដែល​រង​ការ​រិះគន់ថា បាន​ប្រព្រឹត្ត​ពុករលួយ បង្ក​ផល​លំបាក ដល់​កងកម្លាំង​នោះ មិនទាន់​អាច​ទំ​នាក់​ទំ​នង​បាន​ទេ ​៕ប្រភពពី៖ សារ​ព័ត៌មាន​ជួយខ្មែរ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប   អាន1641ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន1591ដង ឃុបឃិតគ្នាជាប្រព័ន្ធ បង្វិលយកដីផ្លូវធ្វើផ្ទះ យកដីត្រូវធ្វើផ្ទះទៅធ្វើផ្លូវវិញ   អាន1857ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1716ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1818ដង សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន   អាន1819ដង បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន    អាន1744ដង បុគ្គលិកហាងឌឹប៊្លូផាំឃីនកំពុងធ្វើកូដកម្មនៅមុខហាងនាព្រឹកនេះ   អាន1805ដង លោកកុយគួ​ង៖​ ​ក​រ​ណី​​​លោក​ម៉​ម​​សូ​ណ​ង់​ដូ​មិ​ន​មែ​ន​​​ជា​​​រឿ​​ង​​​ន​យោ​បា​យ​​​ទេ​?...    អាន1573ដង តើអៀរគឹមស្រេង ជានរណា?   អាន1702ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3714នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    69792នាក់
ខែនេះ    817583នាក់
ឆ្នាំនេះ   3561887នាក់
សរុប   57160783នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 03:23