ប្រភពពីឈ្មួញរកស៊ីឈើបានឲ្យដឹងថាមេឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា) មានមេការម្នាក់ឈ្មោះ សាន ចយជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័ទើប ប្រព្រឹត្តទៅដោយរលូនបើសិនជាមិនលុយមុនទេច្បាស់ជាទៅមិនរួចឡើយ ។ សព្វថ្ងៃមេឈ្មួញជាឧញ្ញ៉ាលឹម ប៊ុណ្ណា(ហៅខ្នា) បានបានឲ ប្អូនប្រុសបង្កើត ឈ្មោះ ឈឹម ធារីជាអ្នករត់ការបើកផ្លូវរថយន្តដឹកជញ្ជូនឈើប្រណីតឆ្លងកាត់ខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំទៅលក់នៅស្រុកយួនតាមច្រកព្រំដែននិងច្រករបៀងនៅក្នុងស្រុកមេមត់។ មេឈ្មួញជាឧញ្ញ៉ា លឹម ប៊ុណ្ណាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ត្រីយោធាដ៏មានអំណាចកំពូលម្នាក់ ដែលពុំមាននរណាហ៊ានប៉ះឡើយទើបមេឈ្មួញរូបនេះហ៊ានជាន់ឈ្លីបទបញ្ជាលេខ០០២របស់លោក ហ៊ុនសែនយ៉ាងក្រឡែត ។
មេឈ្មួញជាឧញ្ញ៉ា លឹម ប៊ុណ្ណា(ហៅខ្នា )ល្បីឈ្មោះ ពេញខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម ព្រោះសកម្មភាពដឹកជញ្ជូនឈើប្រណីតឆ្លងកាត់ខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំនៅតែបន្តកើតទ្បើងយ៉ាងអាណាធិបតេយ្យទាំងយប់ទាំងថ្ងៃ។ ក្រោយពេលមេឈ្មួញ លឹម ប៊ុណ្ណា(ហៅខ្នា ប្រកបរបរដឹកជញ្ជូនឈើខុសច្បាប់ទៅលក់នៅស្រុកយួនរហូតទិញបានងារជាឧកញ៉ានោះ ឥទ្បូវនេះឈ្មោះ ឈឹម ធារី ដែលជាប្អូនប្រុសបង្កើតរបស់មេឈ្មួញលឹម ប៊ុណ្ណា(ហៅខ្នា ក៏កំពុងតែ ឈ្មោះល្បីល្បាញខាងរត់ការតែផ្លូវរថយន្តដឹកឈើប្រណីតផងដែរ។ ឈ្មោះ ឈឹម ធារីបានធ្វើជាអ្នករត់ការបើកផ្លូវសម្រាប់រថយន្តដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួនយ៉ាងរលូនព្រោះសមត្ថកិច្ចក្នុងខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំសុទ្ធតែប្រព្រឹត្តអំពើពុករលួយដូចគ្នា។
ប្រភពពីមួយទៀតបានឲ្យដឹងថាមេឈ្មួញជាឧញ្ញ៉ា លឹមប៊ុណ្ណា(ហៅខ្នា ) មានមេការម្នាក់ទៀតឈ្មោះ សាន ចយក៏ជាមនុស្សពូកែរត់ផ្លួវយ៉ាងស្ទាត់ជំនាញប្រព្រឹត្តដោយដោយរលូន ។ សព្វថ្ងៃមេឈ្មួញជាឧញ្ញ៉ា លឹម ប៊ុណ្ណា(ហៅខ្នា ) បានបានឲ ប្អូនប្រុសបង្កើត ឈ្មោះ ឈឹម ធារីជាអ្នករត់ការបើកផ្លូវរថយន្តដឹកជញ្ជូនឈើប្រណីតឆ្លងកាត់ខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំទៅលក់នៅស្រុកយួនតាមច្រកព្រំដែននិងច្រករបៀងនៅក្នុងស្រុកមេមត់។ មេឈ្មួញជាឧញ្ញ៉ា លឹម ប៊ុណ្ណា(ហៅខ្នា ) មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ត្រីយោធាដ៏មានអំណាចកំពូលម្នាក់ ដែលពុំមាននរណាហ៊ានប៉ះឡើយទើបមេឈ្មួញរូបនេះហ៊ានជាន់ឈ្លីបទបញ្ជាលេខ០០២របស់លោក ហ៊ុនសែនយ៉ាងក្រឡែត ។
ឈ្មួញរកស៊ីដឹកជញ្ជូនឈើប្រណីតយកទៅលក់នៅស្រុកយួនមួយចំនួនបានឲ្យដឹងថាបទល្មើសដឹកឈើសព្វថ្ងៃនេះមានការបង់លុយឲ្យមន្ត្រីអាជ្ញាធរខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធពីគ្រប់ស្ថាប័នទាំងអស់ ។ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាមក៏ដូចជាលោកប្រាជ្ញ ច៍ន្ទដែលជាអភិបាលខេត្តត្បូងឃ្មុំព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធនៃខេត្តទាំងពីរសុទ្ធតែទទួលបានផលប្រយោជន៍ពីឈ្មោះ ឈឹម ធារីដែលជាប្អូនប្រុសបង្កើតរបស់មេឈ្មួញ លឹម ប៊ុណ្ណា(ហៅខ្នា ) បានជាមិនខ្វល់ពីការដឹកជញ្ជូនឈើប្រណីតសខុសច្បាប់ទៅលក់នៅស្រុកយួនម៉ាសេរី ៕
ថ្ងៃនេះ | 7059 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 35618 | នាក់ |
ខែនេះ | 183246 | នាក់ |
ឆ្នាំនេះ | 3765906 | នាក់ |
សរុប | 53125832 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 21:15 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net