លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 30 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 07:24 នាទី ចំនួនអានៈ 2200

លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ៍​ពិ​សេស​​របស់​​នាយកដ្ឋាន​​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហារ​ផ្ទៃ រាល់​ថ្ងៃនេះ​កំពុង កាក់​កប​​ជា​មួយ​ការប្រមូល​លុយ​ពី​ឈ្មួញ​រកស៊ី​ខុសច្បាប់ រថយន្ត​ដឹកឈើ ហើយ​គាបសង្កត់​ប្រជាពលរដ្ឋ ទន់ខ្សោយ​ដែលជា​អ្នករកស៊ី​ដឹក​ទំនិញ​បន្តិចបន្តួច​ពី​ជាយ​ដែន​ទៅ​លក់​តាម​ខេត្ត យក​ទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​ដោយ​មិន​ខ្វល់​ពី​ភាព​ក្តៅក្រហាយ​របស់​ប្រជាពលរដ្ឋ​ឡើយ​។​

​ក្រុម​ឈ្មួញ​រកស៊ី​ក្នុង​ទឹកដី​ខេត្ត​ឧត្តមានជ័យ និង​ខេត្ត​សៀមរាប បាន​បង្ហើយ​ឲ្យដឹងថា រាល់ថ្ងៃ​នេះ​ពួក​គាត់ ​ពិបាក​រក​ស៊ី​ណាស់ ព្រោះ​​មាន​​សមត្ថកិច្ច​មិន​តិច​​ជាង​១០​​ស្ថាប័ន​​ទេ​ដាក់​​ប៉ិស្តិ៍​ជជុះ​ឃាត់​​រថ​យន្ត​ពួក​គាត់​យក​លុយ​ ក្នុង​នោះ​គេ​​សង្គេត​ឃើញ​ស្ថាប័ន​​នគរបាល​​សេដ្ឋកិច្ច​​ក្រ​សួង ក្រោម​​ការគ្រប់​គ្រង​របស់​លោក សក្តិ​៤ ឡុង​សំអឿន ដាក់​ប៉ុស្តិ៍​ច្រើនជាងគេ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ប៉ុស្តិ៍​ដែល​លោក ឡុងសំអឿន ឈរជើង​នៅ​ខេត្តសៀមរាប ខេត្ត​ឧត្តរមានជ័យ គឺជា​ប៉ុស្តិ៍​លេខ​១ ដែល​មាន​បទល្មើស​ជំនួញ​ឈើប្រណិត​ខុសច្បាប់​ច្រើន​បំផុត ព្រោះតែ​ការ​ពូកែ​អេប​អប​យកចិត្តយកថ្លើម​មេ​កើយ បាន​ធ្វើឲ្យ ឡុងសំអឿន ល្បីឈ្មោះ​និង​លេចមុខ​ជាង​គេ​ល្បី​ពូកែ​ក្ដោប​សេដ្ឋកិច្ច​ខ្លាំងជាងគេ ប្រមូល​លុយ​ពី​ឈ្មួញ​បាន​ច្រើន​យកទៅ​ជូន​លោក យិន ប្រសិទ្ធ មួយខែៗ​រាប់ ម៉ឺន​ដុល្លា​។​ ដោយសារតែ​រឿង​នេះ​ហើយ​ធ្វើឲ្យ ឡុងសំអឿន ឡើង​សក្តិ​៤​ក្នុង​មួយ​ប៉ប្រិចភ្នែក និង​មាន សិទ្ធ​ដើរ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បាន​ដល់​ទៅ​២​ខេត្ត​។​

​ដើម្បី​បញ្ចៀស​ពី​ការស្តីបន្ទោស និង​ដក​ទៅ​នៅ​ខេត្ត​ផ្សេង​ដែល​ជា​ខេត្ត​អត់​ខ្លាញ់ លោក ឡុងសំអឿន បានដើ​គោះ​លុយ​ពី​ក្រុម​ឈ្មួញ​និង​រឹតបណ្តឹង​ប៉ូលិស​នៅ​តាម​គោលដៅ​ឲ្យ​គៀប​ឈ្មួញ​តាមរបៀប​បង្ខំ​ដើម្បី​ប្រមូល​លុយ​ឲ្យ​ថ្នាក់លើប​ន្តតាម​ការគ្រោ​ង​ទុក​រៀងរាល់​ខែ​។ បើទោះបីជា​ដឹងថា ពិបាក​រក​ប្រាក់​ក៏ ដោយ ដើម្បី​បាន​មក​នៅ​តាម​ប៉ុស្តិ៍​ល្អ ដែល​មាន​ខ្លាញ់​ដូចជា​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ ពួកគេ សុទ្ធតែ​ត្រូវបាន​ដេញថ្លៃ​។​

​គួរបញ្ជាក់​ថា បច្ចុប្បន្ន​នេះ ​ឡុង​សំអឿន​ បាន​ពុះពារ​​គ្រប់ឧ​ស័គ្គ​សព្វបែបយ៉ា​ង​ដើម្បី​ទិញ​តំណែង​ខ្លាញ់​មួយ​នេះ​ឲ្យបាន​គ្មា​ននណា​ហ៊ាន​ប៉ះពាល់​រូបគេ​បាន​ឡើយ បើ​ទោះបីជា​មន្ត្រី​តាម​ខេត្ត​ផ្សេងៗ ត្រូវ​ថ្នាក់លើ​ធ្លាប់​ដក​បញ្ឈ​ជើង​ជា​បន្តបន្ទាប់​ក៏​ដោយ សម្រាប់​លោក​សក្តិ​៤ ឡុងសំអឿន គឺជា​បុរស​ផ្កា​រីក​គ្រប់​រដូវ​។​

​ពាក់ព័ន្ធទៅនិង​ករណីខាង​លើ​​នេះ​អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​​​សុំ​ការអធិប្បាយ​ពី​លោក ឡុង សំអឿន នគរបាល​សេដ្ឋកិច្ច​ក្រ សួង​គ្រប់គ្រង​ពីរ​ខេត្ត​បានទេ ព្រោះ​ទូរ​សព្ទ័​មិន​ចូល​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2563ដង នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់   អាន3340ដង ឯកឧត្តមជាចំរើនម្ចាស់កាសែតវិទ្យាសាស្រ្តខ្មែរថាបើកលុយឲ្យបុគ្គលិកនៅចុងខែមករា   អាន2000ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1819ដង ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់   អាន2414ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1551ដង ឧកញ៉ា គង់ គ្រឹង ជាមេឈ្មួញឈើប្រណិតដែលអ្នកកាន់ច្បាប់នៅស្រុកខ្មែរខ្លាចរអា   អាន1675ដង លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណា?...    អាន1978ដង លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2281ដង លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ   អាន1887ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2643នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    68721នាក់
ខែនេះ    816512នាក់
ឆ្នាំនេះ   3560816នាក់
សរុប   57159712នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 02:07