ស្រូវទុំពេញស្រែ |
ផលច្រើនម្លេះទេ |
ស្រូវយើងឥឡូវ |
ប្រជាកសិករ |
សប្បាយពេកកូវ |
ដល់ខែរដូវ |
|
ស្រូវទុំព្រោងព្រាត។ |
|
ស្រូវទុំពេញស្រែ |
នេះហើយដីខ្មែរ |
សំបូរជីវជាតិ |
មើលកសិករ |
មីងពូផៅញាតិ |
នាំគ្នាខ្មីឃ្មាត |
|
ច្រូតកាត់បោកបែន។ |
|
ស្រូវទុំពេញស្រែ |
ពូជស្រូវស្រុកខ្មែរ |
ដាក់គ្រប់ធំណែន |
រដូវធ្វើស្រែ |
សប្បាយមែនទែន |
បណ្តាក់ដៃវេន |
|
ជួយគ្នាទៅមក។ |
|
ស្រូវទុំពេញស្រែ |
ឪដឹកដៃម៉ែ |
ហ៊ឺហារមួយបេន |
ពេលប្រមូលផល |
ហោប៉ៅតឹងណែន |
ប្រាក់ចូលរាប់សែន |
|
ដោយសារតែស្រូវ។ |
|
ស្រូវទុំពេញស្រែ |
យើងជាកូនខ្មែរ |
កុំភ្លេចណាពៅ |
ភ្ជួររាស់ស្ទុងដក |
អោយទាន់រដូវ |
ស្រុកយើងឥឡូវ |
|
រីករាយផុតទុក្ខ។ |
|
ស្រូវទុំពេញស្រែ |
ស្រូវទុំដើមខែ |
កសិករសំរុក |
ច្រូតកាត់បោកបែន |
រៀបដាក់ជង្រុគ |
ស្រូវជាត្រីមុខ |
|
សំរាប់ជីវភាព។ |
|
ស្រូវទុំពេញស្រែ |
ស្រូវកើតហូរហែ |
ដីខ្មែរទំនាប |
ដីក្តៅហើយសើម |
ល្អគ្មានគូប្រៀប |
ដីផ្សេងកុំធៀប |
|
ដីសុវណ្ណភូមិ៕ |
|
សៀមរាបថ្ងៃទី០៩ ខែ១១ ឆ្នាំ២០១០ |
||
និពន្ធដោយៈ ផ្លុង-រ៉េត |
ថ្ងៃនេះ | 4445 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 33004 | នាក់ |
ខែនេះ | 180632 | នាក់ |
ឆ្នាំនេះ | 3763292 | នាក់ |
សរុប | 53123218 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 17:18 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net