យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានវៀតណាមបានអោយដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាលអោយមនុស្សម្នាក់បានស្លាប់ និង១០នាក់ទៀតបានបាត់ខ្លួនដោយនាវិកប្រាំបីនាក់នៅលើនាវា Xuan Phuc 68 កំពុងតែបន្ដស្វែងរក យ៉ាងខ្វែងខ្វាត់ផងដែរ។
តាមសារព័ត៌មានវៀតណាមណែតដដែលបានចេញផ្សាយនៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៤ឲ្យដឹងថា ទូកដែលលិច កាលពី ថ្ងៃទី៩ ខែវិចិ្ឆកានោះហេតុការណ៍បានកើតឡើងនៅក្បែរឆ្នេរសមុទ្រ ភាគកណ្ដាលនៃខេត្ដ ខ្នាញ់ហ័រដោយកប៉ាល់ នោះចេញមកពីភាគខាងជើងនៃទីក្រុងហៃ ហ្វុង នៅកាន់ភាគខាងត្បូងនេះទីក្រុង វុង តៅ កប៉ាល់នោះ ក៏បាន បុកជា មួយនឹងកប៉ាល់ណាម វី៦៩ដែលធ្វើដំណើរមកពីភូមិ មាយផត ក្នុងទីក្រុង វុង តៅ ធ្វើដំណើរទៅ ភាគកណ្ដាលទីក្រុង ក្វាយ ញូន ។
បីនាក់ក្នុងចំណោម នាវិកចំនួន១១នាក់ ត្រូវបានជួយសង្គ្រោះដោយមជ្ឈមមណ្ឌលសម្រប សម្រួលសង្គ្រោះដែន សមុទ្រ បន្ទាប់ពីបានអណ្ដែតទឹកនៅក្នុងសមុទ្រ ប្រហែលបីម៉ោងនោះ ។ ក្នុងហេតុការណ៍លិចកប៉ាល់ មួយផ្សេងទៀត ដែលស្ថិតនៅអាងស្ដុបទឹកនៃរោងចក្រវារី អគ្គិសនីដុងណៃ៤ នៅភាគ កណ្ដាលតំបន់ ខ្ពង់រាប នៃស្រុក បៅ ទ្បាមខេត្ដទ្បាមដុង ដែលបានលិចកាលពីល្ងាចថ្ងៃទី៨វិច្ឆិកា ផងដែរ។
ក្រុមប្រឹក្សាភិបាលប្រាំមួយនាក់ រួមបញ្ចូលបុគ្គលិករបស់ក្រុមហ៊ុន local forestry firm Loc Bac State Operating Company ៥នាក់ទៀតបន្ដបាត់ខ្លួនដោយក្នុងនោះ បីនាក់ដែលចេះហែលទឹក បានរស់រានជីវិត ខណៈដែលហែលមកជ្រាំងដោយខ្លួនឯងហើយពីរនាក់ទៀតបន្ដបាត់ខ្លួននៅទ្បើយ៕
ថ្ងៃនេះ | 2538 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 31097 | នាក់ |
ខែនេះ | 178725 | នាក់ |
ឆ្នាំនេះ | 3761385 | នាក់ |
សរុប | 53121311 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 13:29 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net