លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 30 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 06:50 នាទី ចំនួនអានៈ 2276

បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​ការ​លាក់បាំង​ការមិនចុះបញ្ជី​សហគ្រាស​ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ទទួលបាន​ផលប្រយោជន៍​ដោយ​ខុសច្បាប់ ។ ការព្រមាន​នេះ​បាន​បង្ហាញថា​អង្គភាព​មួយ​នេះ​កំពុងស្ថិត​ក្នុង​អំពើពុករលួយ​ដែល​អាច​ប្រឈមមុខ​ច្បាប់ ។​ ​

តាម​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ថ្ងៃទី​១៥ ខែធ្នូ ផ្ញើ​ទៅ​លោក ព្រីម សាលី ប្រធាន​សាខា​ពន្ធដារ​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា សាខា​ពន្ធដារ​ក្រុង​សិរីសោភ័ណ​មិនបាន​ចុះបញ្ជី​សហគ្រាស​មួយចំនួន​នៅ​ឆ្នាំ ២០១៤​នេះ នាំ​ឲ្យ​បាត់បង់​ចំណូល​ពន្ធរដ្ឋ​ ។​ 

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ជំរុញ​ឲ្យ​ប្រធាន​សាខា​ពន្ធដារ​ខេត្តបន្ទាយមានជ័យ​ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធិភាព ដោយ​ចុះបញ្ជី​សហគ្រាស​ទាំងអស់​ដើម្បី​ប្រមូល​ពន្ធ​ឲ្យ​បាន​ទាន់ពេល និង​បញ្ឈប់​រាល់​ការ​លាក់បាំង​ការចុះបញ្ជី​សហគ្រាស ដើម្បី​ទទួលផល​ប្រយោជន៍​ខុសច្បាប់បន្តទៅ​​ទៀត​។​ ​

ទាក់ទិន​ការព្រមាន​នោះ​មន្ត្រី​ពន្ធដារ​ខេត្តបន្ទាយមានជ័យ បាន​បង្ហើបឲ្យដឹង​​នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៤នេះថា អំពើពុករលួយ​ក្នុង​អង្គភាព​មួយ​នេះ​បាន​កើតឡើង​ធ្ងន់ធ្ងរ​ណាស់​ក្នុង​រយះពេល​ចុង​ក្រោយ​នេះ ដោយសារតែ​ការអនុវត្ត​ការងារ​របស់លោក​ប្រធាន​មិនមាន​ភាពប្រក្រតី បក្សពួក​និង​អាង​ខ្នង​បង្អែក ។​ ​

កន្លងទៅថ្មីៗនេះ គេនៅចាំបានថាលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ ក៏ធ្លាប់បានចេញលិខិតព្រមានប្រធានការិយាល័យពន្ធដាក្រុងសិរីសោភ័ណនិងមន្ត្រីពន្ធដា៣នាក់ ផ្សេងទៀតផងដែរ ជុំវិញភាពមិនប្រកតីមួយចំនួនក្នុងអង្គភាពមួយនេះ ពិ​សេស​គឺ​ការ​ប្រ​មូ​លពន្ធ​ យឺត​យ៉ាវ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់។ មន្ត្រីដែលត្រូវអង្គភាពប្រឆាំងអំពើរពុករលួយព្រមានរួមមាន ១-ឈ្មោះ ឌឹម វិរោចន៍ ប្រ​ធាន​ស្នាក់​ការ​ពន្ធ​ដារ​​សិរីសោ​ភ័ណ​ ២-លោក តុម ផាន់នី មន្រ្តីទទួល បន្ទុកពន្ធ​មុខសញ្ញាលេខ១ នៅ​សង្កាត់​កំពង់​ស្វាយ ទី៣-លោក ផេង សុភា មន្រ្តីទទួលបន្ទុក ប្រមូលពន្ធ​មុខសញ្ញាលេខ២ សង្កាត់​ព្រះ​ពន្លា និងទី៤- លោក ធឹម សុធន មន្រ្តីទទួលបន្ទុក ប្រមូលពន្ធ​មុខសញ្ញា​លេខ៣ នៅ​សង្កាត់​អូរ​អំ​បិល ​ទឹកថ្លា។

ការព្រមានរបស់អង្គភាពប្រឆាំងអំពើរពុករលួយ មកលើអង្គភាពពន្ធដាសាខាខេត្តបន្ទាយមាន ជ័យនេះ គឺជាសារមួយចែករំលែក ដល់បណ្តាលស្ថាប័ន អង្គភាពពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ មួយចំនួន ដែលមានភាពអសកម្ម និងអ្នកយកតួនាទីធ្វើស្រែលើខ្នងរាស្ត្រ ត្រូវកែប្រែឥរិយាបថ របស់ខ្លួននិងបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពមិនប្រក្រ​តីមួយចំនួនដែលធ្លាប់ប្រព្រឹត្តកន្លងមក ប្រយោជន៍គឺដើម្បីរួមគ្នាលប់បំបាត់រាល់អំពើរពុករលួយក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ពាក់ព័ន្ធករណីនេះ​ កម្ពុជាសុវណ្ណភូមិ មិនអាចទំនាក់ទំនងលោក ព្រីម សាលី ប្រ​ធាន​មន្ទីរ​ពន្ធ​ដា​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទមិនចូល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ៣​ថៃ​សូម​ទោសខ្មែរ​​   អាន1553ដង ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ   អាន1584ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន1750ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន4020ដង បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន1691ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1678ដង ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន1775ដង ជំនន់ទឹកពីថៃលិចភូមិខ្មែរ៥ភូមិឃុំអូរបីជាន់    អាន1718ដង ដីលក់   អាន1916ដង រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1680ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6366នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72444នាក់
ខែនេះ    820235នាក់
ឆ្នាំនេះ   3564539នាក់
សរុប   57163435នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:41