ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ

ដោយៈ សហការី ខេត្តមណ្ឌលគីរី ថ្ងៃទី 31 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 08:02 នាទី ចំនួនអានៈ 2116

សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​ខាង​រកស៊ី​ឈើ​ប្រណិត តែ​ពុំ​ដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ឬ​ស្ថាប័ន​ពាក់​ពន្ធ័ ណា​ចុះ​ពិនិត្យ​និង​បង្ក្រាប​ម្តងណា​ឡើយ បើទោះបីជា​ដឹងថា​ស្ត្រី​រូប​នេះ​ប្រកប​អាជីវកម្ម​គ្មាន​ច្បាប់​ក៏ ដោយ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​និង​សហគមន៍​ជាច្រើន​បាន​បង្ហើប​ឲ្យដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ​ថា សព្វថ្ងៃ​នេះ​យាយ​ម៉ាប់​មាន​សិប្បកម្ម​លក់​ឈើ និង​កែច្នៃ​ឈើ​ទ្រង់ទ្រាយ​ធំ​គ្មាន​ច្បាប់​នៅ​ឃុំ​មេ​ម៉ង់​ស្តុក​ឈើប្រណិត​មានមុខកាត់​ធំៗ​កែច្នៃ​លំៗ​រួច​ដឹក​ជញ្ជូន​ចូល​ខេត្ត​ទាំង​ឈើ​កែច្នៃ​ទាំង​ឈើមូល​និង​ឈើ​ជ្រុង​ធំៗ​តាមរយៈ​អា​បង្កុង​ធំ​រថយន្ត​កែច្នៃ​និង​រថយន្ត​ឡង់​គ្រីស័រ​ហើយគេ​មិន​ដែល​ឃើញ​ជំនាញ​មេព្រៃ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​អើត​ឈ្ងោគ​មើល​ឥ​វ៉ាន់​របស់​យាយ​ម៉ាប់​ឡើយ មិនដឹង​ថា​យាយ​ម៉ាប់​ថ្វាយ​សំណែន​ក្នុង​មួយ​ខែ​ប៉ុន្មាន​ឡើយ​ដល់​អស់លោក​អន្ត្រីៗ​ក្នុង​ខេត្ត​នោះ​ទៅ​បាន​ជា​យាយ​ម៉ាប់​ក្អេងក្អាង​បែបនេះ​ មិនតែប៉ុណ្ណោះ​យាយ​ម៉ាប់​ក៏មាន​ដឹកឈើ​ប្រណិត​ចេញ​ទៅ​កាន់​ខេត្ត​ក្រចេះ​ផងដែរ​។​

​ប្រភព​ច្បាស់ការ​មួយ​បាន​ទម្លាយ​ថា ក្នុង​មួយ​ខែៗ​យាយ​ម៉ាប់​បាន​ចំណាយ​ប្រាក់​រាប់ពាន់​ដុល្លារ ដើម្បី​បង់ ឲ្យ​មន្ត្រី​ជាច្រើន​ស្ថាប័ន​មានដូចជា នគរបាល​សេដ្ឋកិច្ច​ខេត្ត​​​ក្រសួង នគរបាល​ស្រុក ប៉េអឹម​ស្រុក មន្ត្រី បរិស្ថាន ពិសេស​គឺ​អស់លោក​មេព្រៃ​តែម្តង មិន​សែនព្រេន​ឲ្យអស់​លោក​ទាំងនេះ​បាន​ដិតដល់​ទេ​ច្បាស់ មិនបាន​១​ម៉ោង​ទាន់​ឡើង អាជីវកម្ម​របស់​គាត់​គឺ​ត្រូវ​បិតទ្វា​និង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ដេញ​ចាប់​ប្រផាប់ ប្រភីង​ជាក់​ជាមិនខាន​។​

​ប្រជាពលរដ្ឋ​និង​សហ​គន៍​ជាច្រើន សំណូមពរ​ដល់​លោក អេង ប៊ុន​ហៀ​ង អភិបាល​ខេត្ត​មណ្ឌល​គី​រី ដែលជា​អាជ្ញា​ធរមាន​សមត្ថកិច្ច បើ​លោក​ពុំ​ជាប់​ពាក់​ពន្ធ័​រឿង​ផលប្រយោជន៍ រឿង​បទល្មើស​ព្រៃឈើ​នេះ ទេ លោក​គួរ​មាន​វិធី​ទប់ស្កាត់​ផង បើ​នៅ​តែ​ធូ​រលុង​បែបនេះ​ព្រៃឈើ​ដ៏​ស្អាត​ក្នុង​ខេត្ត មួយ​នេះ​នឹង​ក្លាយជា​វាលរ​ហោ​ដ្ឋា​ន​មិនខានឡើយ​ ហើយរាល់ថ្ងៃ​នេះ​មន្ត្រី​គោលដៅ​របស់​លោក​ទំនង​ជា​ខ្លាច​ឥទ្ធិពល​ដុល្លា​របស់ ឈ្មួញ ឬ​មួយ​ឈ្មួញ​រកស៊ី​កាប់​ឈើ ដឹក​ឈើ​ខុសច្បាប់​មាន​ខ្សែ​ធំ​អន្តរាគមន៍ ទើប​គ្មាន​នរណា​ហ៊ាន​បង្ក្រាប​បែបនេះ​។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ​នេះ​អ្នក​យក​ព័ត៌យើង មិនអាច​សុំ​ការបំភ្លឺ​ពី​ឈ្មោះ ទូ ហៀ​ង (​ហៅ​យាយ​ម៉ាប់​)​បានទេ​។​

ជុំវិញ​ករណី​នេះ លោក សំ​រ៉ង ឌី​វិចិត្រ នាយក​ដែន​ជម្រោក​សត្វព្រៃ​ភ្នំព្រិច​ខេត្ត​មណ្ឌលគីរី កម្ពុជាសុវណ្ណភូមិ​ មិនអាច​សុំ​ការអធិប្បាយ​បានទេ ព្រោះ​ទូរ​សព្ទ័​មិន​អាច​ទំនាក់ទំនង​បានឡើយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន1594ដង អគ្គីសភ័យបានឆាបឆេះសាខាក្រុមហ៊ុន Metfone កណ្តាលក្រុងសៀមរាប   អាន1721ដង សាសព្វបុរសជនជាតិបរទេសលង់ទឹកស្លាប់ក្នុងស្ទឹងសៀមរាប   អាន1572ដង សម្តេចម៉ែយាងចូលរួមពិធីជួបជុំរបស់មហាជន នៅមុខព្រះបរមរាជវាំង   អាន1488ដង ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប   អាន1623ដង លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន1718ដង រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍យ៉ាងម៉េច?   អាន7405ដង គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច   អាន4321ដង សាំង ហាក់ ឈ្មួញរកស៊ីដឹកឈើអត់ច្បាប់ យកលុយចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប   អាន1788ដង លោក កែមលី អ្នកវិភាគឯករាជត្រូវបានឃាត្តករបាញ់សម្លាប់នៅម៉ោងជាង៩ព្រឹកនេះ   អាន1917ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      309នាក់
ម្សិលមិញ    8532នាក់
សប្ដាហ៍នេះ    47731នាក់
ខែនេះ    34007នាក់
ឆ្នាំនេះ   1887286នាក់
សរុប   55486182នាក់
ថ្ងៃទី 03 ខែ 04 ឆ្នាំ 2025 ម៉ោង 01:10