អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 03:03 នាទី ចំនួនអានៈ 2464

អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត​សៀមរាប ចុះ​រុះរើផ្ទះប្រ​ជា​ពល​រដ្ឋ​ដែ​ល​រស់នៅ​ជិត​៣០​ឆ្នាំ ស្ថិត​នៅ​ក្នុង​ភូមិ​ដក់​ពោធិ៍ ក្រុម​ទី០៣ សង្កាត់ស្លក្រាម ក្រុង​សៀមរាប នៅ​ក្បែរ​ចញ្ចើម​ផ្លូវ​លោក​តាណឿយជាប់​និង​ផ្លូវ​ជាតិ​លេខ​៦ ដោយ​គ្មាន​សំ​ណង​សូម្បី​មួយ​កាក់​មួយ​សេន​លុយខ្មែរ ដែលនាំអោយ​ម្ចាស់ផ្ទះ​ស្ទើតែក្អួតឈាមស្លាប់ នៅ​ព្រឹក​ថ្ងៃទី១៩​នេះ។

លោក វ៉ាយ រ៉ាវុធ អាយុ​ប្រហែល​ជាង​៥០​ឆ្នាំបាន​រៀប​រាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី១៩​នេះ​ទាំង​ទឹកភ្នែក​រលីង​រលោងថា លោក​និង​ក្រុម​គ្រួសារ​បាន​រស់​នៅ​ទី​នេះតាំង​ពី​ឆ្នាំ១៩៨៧​មក​ម្លេះ ហើយ​ថែម​ទាំង​មាន​សំបុត​កម្ម​សិទ្ធ​ដី​ពី​អាជ្ញាធរ​​ទៀត​ផង។ ឥលូវ​រដ្ឋ​ត្រូវ​ការ​ពង្រីក​ផ្លូវ​លោក​តាខៀវនឿយបែជា​ចោទថា លោក​ធ្វើ​ផ្ទះ​លើ​ដី​ផ្លូវ​ទៅ​វិញ ហើយ​មក​បង្ខំ​អោយ​លោក​រុះ​រើ ដោយ​មិន​មាន​សំណង​សូម្បី​មូយ​កាក់​មួយ​​សេន​ទាល់​តែ​សោះ។  លោក វ៉ាយ រ៉ាវុធ បន្តថា លោក​មិន​ប្រ​ឆាំង​និង​អាជ្ញាធរ​ទេ តែ​លោក​សូម​សំនូម​ពរ​ទៅ​អាជ្ញាធរអោយ​ជួយ​ដោះ​ស្រាយ​តាម​គោល​នយោ​បាយខ្លះៗជូន​គាត់ផង ព្រោះ​គាត់​គ្មាន​ដី​គ្មាន​ផ្ទះផ្សេង​សំ​រាប់​រស់​នៅ​ទេ បើ​អត់​ពី​ផ្ទះ​នេះទៅ​មាន​តែ​ដើរ​ដេក​តាម​ចិញ្ចើម​ផ្លូវ​ទាំង​គ្រូសារ​ជាមិន​ខាន។ ម្យ៉ាង​ទៀត​លោក លោក វ៉ាយ រ៉ាវុធ បន្ថែមថា បើ​អាជ្ញាធរ​រុះ​រើ​ផ្ទះ​គាត់​ហើយ សូម​រុះ​រើ​ផ្ទះដែល​នៅ​ម្ខាង​ផ្លូវ​ដែល​ជាប់​ចំ​ណី​ថ្នល់​ដូច​គ្នាផង​ កុំ​ធ្វើ​បាប​តែ​គាត់​ជាអ្នក​ក្រ ឯផ្ទះ​អ្នក​មាន​ខ្សែមាន​ខ្នង​ជាប់​ចំ​ណី​ថ្នលដែរ​តែបែជា​​មិន​រុះ​រើទៅ​វិញ។

លោក ខៀវ សត ចៅ​សង្កាត់​ស្លក្រាម​បាន​និយាយ​យ៉ាង​ខ្លីប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា រដ្ឋ​គ្មាន​គោល​ការណ៍​សង​ ឬ​ដោះ​ដូរ​អ្វី​ជូន​លោក វ៉ាយ រ៉ាវុធ ទេព្រោះ​គាត់​ធ្វើ​ផ្ទះ​លើ​ដី​ចំ​ណី​ផ្លូវ ម្យ៉ាង​ទៀត​អាជ្ញាធរ​បាន​ជូន​ដំ​ណឹង​ដល់​ម្ចាស់​ផ្ទះ​រូបនេះតាំង​ពី​២​ឆ្នាំ​មុន​មក​ម្លេះ ថា​ដី​នេះ​ជាដី​ចំ​ណីផ្លូវ។

លោក សោម សម្បត្តិ​ អភិបាល​រង​ក្រុង​បាន​អោយ​ដឹងថា លោក​ធ្វើ​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ ហើយ​ការ​ចុះ​រុះ​រើនេះ​គី​មាន​ចំ​ណា​ សជណ ពី​សាលាខេត្ត​ត្រឹម​ត្រូវ ក្នុង​ការ​ពង្រីកផ្លូវ​លោកតាខៀវ​នឿយដែលមាន​ទំ​ហំ៣៥ម៉ែត្រ។ លោក អភិបាលរង​ក្រុង​បាន​បន្ថែមថា អាជ្ញាធរ​មិន​មែន​រុះ​រើតែ​ផ្ទះ​លោក វ៉ាយ រ៉ាវុធ ទេ ផ្ទះ​ផ្សេង​ក៏រើដែរ​អោយ​តែ​ជាប់​ចំណី​ផ្លូវ​ដែល​ត្រូវ​ពង្រីក តែ​គេ​រើ​ផ្ទះ​លោក វ៉ាយ រ៉ាវុធ មុន​ព្រោះ​វា​ចំ​ផ្លូវ​ដាក់​លូបង្ហូរទឹកដែល​គេ​កំ​ពុង​តែ​សាង​សង់។

ដោយ​យោង​ទៅ​តាម​សំនូម​ពរ​របស់​លោក វ៉ាយ រ៉ាវុធ សុំ​ពន្យាពេល​មួយ​អាទិត្យ​ក្នុង​ការ​រើ​រៀប​ចំឥវ៉ាន់និង​ទ្រព្យ​សម្បត្តិនៅ​ក្នុង​ផ្ទះ អាជ្ញាធរ​សម្រេច​ចិត្ត​ដក​ខ្លួន​ថយដោយ​ទុក​ពេល​អោយ​ លោក វ៉ាយ រ៉ាវុធ ចំនួន​២ថ្ងៃក្នុង​ការ​រៀប​ចំ​យក​ទ្រព្យ​សម្បត្តិ​ចេញ ហើយ​២ថ្ងៃក្រោយអាជ្ញាធរ​និង​ចុះ​មក​ផ្តង​ទៀត​ដើម្បី​រុះ​រើ​ម្តង​ទៀត គឺ​រើ​ទាំង​សង​ខាង​ផ្លូវមិន​អោយ​មាន​ការ​ច្រណែនគ្នាទេ។

លោក វ៉ាយ រ៉ាវុធ សូម​សំ​នូមពរ​យ៉ាង​ទទួចដល់​លោក ឃឹម ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប​មេត្តាជួយ​ផ្តល់​ជា​ថវិការ​ខ្លះៗដល់​ក្រុម​ក្រួសារ​លោកផង ព្រោះ​ផ្ទះ​របស់​គាត់​២ល្វែង​និង​ត្រូវ​វាយ​កម្ទេច​ចោល​កើត​ជាផេះ​ហើយ លោក​គ្មា​ន​កន្លែង​ជ្រកទេ មាន​តែនាំ​កូន​ចៅ​ដេក​តាម​ជញ្ចើម​ផ្លូវ​ដូច​អ្នក​សុំ​ទានមិន​ខាន បើរដ្ឋ​មិន​មាន​គោលការ​ណ៍​ដោះដូរ​ជូន​លោក​ទេនោះ។

ក្រុម​ប្រ​ជាពល​រដ្ឋ​ដែល​ឈរ​មើល​ក្រុម​កម្មករ​វាយ​កម្ទេច​ផ្ទះ​លោក វ៉ាយ រ៉ាវុធ មួយ​ល្វែង​ខាង​ក្រោម​កាល​ពី​ព្រឹក​មេញនោះ នាំគ្នា​និយាយ​ទាំង​ហួស​ចិត្ត​ថា អាជ្ញាធរ​ហាក់​គ្មាន​បេះ​ដូង ផ្ទះ​គាត់​រស់​នៅ​ជិត​៣០​ឆ្នាំ​ហើយ ឥលូវ​រដ្ឋ​ត្រូវ​ការ​បែជាមិន​មាន​ការ​ដោះដូរ​ជូន​គាត់ ហើយ​ប្រើ​អំ​ណាច​សមត្ថ​កិច្ច​រាប់​សិប​នាក់មក​ការ​ពារ​ក្នុង​ការ​រុះ​រើ​ដែល​រូប​ភាព​បែបនេះ ហាក់​មាន​ចេតនា​គំ រាម​កំ​ហែង​ដល់​ពល​រដ្ឋ​ក្រីក្រ​ស្លូត​ត្រង់អញ្ចឹង ដែល​ធ្វើ​អោយ​អ្នក​ធ្វើ​ដំ​ណើរ​ខ្លះស្មាន​តែ​គេ​ចាប់​គ្រឿង​ញៀន​ខ្នាតធំ ឬ​បង្ក្រាប​ក្រុម​ភារវកម្ម៕ដោយ៖​ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សំណង់ក្រុមហ៊ុនបាលីរីសតជិត១០០បន្ទប់ត្រូវ អគ្គិភ័យឆេះទាំងស្រុង   អាន1587ដង ព្រះកោដ្ឋ ដង្ហែចូលព្រះបរមរាជវាំង   អាន1619ដង ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន   អាន2373ដង សមេ្តច ហ៊ុនសែន ​បាន​ទទួលសំបុត្រពីលោក សមរង្ស៊ី   អាន1714ដង លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន2338ដង អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ   អាន2254ដង ម៉េង កែវពេជ្ជតា ជួបវិបិត្តពីរ៖ ប្រឆាំងជម្លោះស្នេហ៍ត្រីកោណ និងបងប្រុសស្លាប់   អាន1618ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន1544ដង បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1463ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានសំរុកចូលស្នាកការកណ្តាលរបស់គណបក្សសង្គ្រោះជាតិហើយ   អាន1711ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5176នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71254នាក់
ខែនេះ    819045នាក់
ឆ្នាំនេះ   3563349នាក់
សរុប   57162245នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:38