មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 02:02 នាទី ចំនួនអានៈ 2841

នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះត្រួតពិនិត្យនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី២៩ មីនា ឆ្នាំ២០១៥ ស្ថិតនៅ ហាង​ដែល​មានស្លាក​យីហោ ពន្លឺថ្មី ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំងបទ ល្មើស សេដ្ឋកិច្ច ខេត្តសៀមរាប រួមនិង មន្ត្រីសាខាកាំកុងត្រូល ខេត្តសៀមរាប ។ ក្នុងនោះ​ម្ចាស់អាជីវកម្ម ឡនំបុ័ង ត្រូវបាន នគរបាល បង្ហើបឲ្យដឹង ឈ្មោះថា គីស៊ូឡុង ភេទប្រុស មានវ័យជាង៣០ឆ្នាំ។

លោកវរសេនីយ៍ឯកសឿន សេន នាយការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច បានឲ្យដឹងថា ការចុះមកត្រួតពិនិត្យនេះ គឺគ្រាន់តែ រកច្បាប់ និងយកនំបុ័ង ទៅពិសោធ៍ នៅ ឡាបូ ដោយមិនមានការចោទប្រកាន់ ថាប្រជាពលរដ្ឋទាំងនោះពុលដោយសារនំបុ័ងនោះទេ ។

ដោយឡែក មន្រ្តីសាខាកាំកុងត្រូល ខេត្តសៀមរាប បានឲ្យដឹងថា ការពិនិត្យ ទៅលើ សាច់ប៉ាតេ ជ្រក់ និងនំបុ័ង ឲ្យដឹងច្បាស់ថាមានជាតិនោះ គឺថ្ងៃអង្គារទើបដឹង។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ពុល​នំប៉័ង​សាច់ប៉ាតេ​ ដែលមាន​ចំនួន ៥៤២ នាក់ នៅ​ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ត្រូវបាន​អាជ្ញាធរខេត្ត បញ្ជាក់​ថា បណ្តាលមកពី​ថ្នាំ​បាញ់​លើ​ត្រសក់ ដែល​ដាក់​ផ្ទាប់​ក្នុង​នំប៉័ង​សាច់​នោះ​។ រហូតដល់​ល្ងាច​ថ្ងៃទី​២៨​មីនា​នេះ អ្នកភូមិ​ទាំងនោះ បាន​ធូរស្រាល ដោយ​មិន​ប៉ះពាល់​ ដល់​អាយុជីវិត​ឡើយ​។​

អាជ្ញាធរខេត្តសៀមរាប បានប្រាប់អ្នកកាសែតថា ​ថ្នាំ​គីមី​ក្នុង​ត្រសក់​ទាំងនោះ បាន​បណ្តាល​ឲ្យ​អ្នកភូមិ ដែល​ទទួលទាន​នំប៉័ង​សាច់ ក្អួត និង​ចុកពោះ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឃុំ​ពង្រ​លើ និង​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប នៅ​ថ្ងៃទី​២៨​មីនា​នេះ​។​

នំប៉័ង​ សាច់ប៉ាតេ​​ទាំងនោះ ត្រូវបាន​អង្គការ​ទស្សនៈ​ពិភពលោក ចែកជូន​អ្នកភូមិ នៅពេល​ប្រារព្ធ​ទិវា​ប្រឆាំង​ពលកម្ម​កុមារ ដែល​បាន​ធ្វើឡើង ​នៅ​សាលាបឋមសិក្សា ​ចេក ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប កាលពីរសៀល​​ថ្ងៃទី​២៧​មីនា​។

លោក អ៊ុំ សា​រ៉ា​ត ប្រធាន​មណ្ឌល​សុខភាព ឃុំ​ពង្រ​លើ បាន​ឲ្យ អ្នកយកព័ត៌មាន ​ដឹងថា ចាប់តាំងពី​យប់​ថ្ងៃទី​២៧ គឺមាន​ក្មេងៗ និង​ឪពុកម្ដាយ​ពួកគេ​ជាច្រើន បានកើត​អាកា​រៈ​ចុកពោះ បន្ទាប់ពី​ពួកគេ​បាន​ទទួលទាន​នំប៉័ង ក្នុង​ទិវា​ប្រឆាំង​ពលកម្ម​កុមារ ដែល​ធ្វើ​នៅក្នុង​ឃុំ​នោះ​។ តែដោយសារ​តែ​យប់ ម្នាក់ៗ​នៅ​សម្ងំ​តាម​ផ្ទះ​រៀងខ្លួន លុះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៨ ខែមីនា មាន​កុមារ​តូចៗ​ក្អួត ហើយ​នាំមក​សង្គ្រោះ​នៅក្នុង​មណ្ឌល​សុខភាព ក៏ប៉ុន្តែ​បន្តិចក្រោយមក គឺមាន​កុមារ និង​ឪពុកម្តាយ​សិស្ស​កាន់តែ​ច្រើនឡើងៗ មាន​អាកា​រៈ​ដូចគ្នា ទើប​ប​បញ្ជូនមក​មណ្ឌល​សុខភាព​៕ ប្រភពពី សៀមរាបប៉ុស្តិ៍

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1755ដង សមត្ថិកិច្ច​ប៉ះ​ទង្គិច​នឹង​យុវជន​សម រង្ស៊ី​ពេល​ហែ​ក្បួន   អាន1622ដង នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន1773ដង សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា   អាន1964ដង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន1914ដង គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន1796ដង ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន1849ដង លោកអធិការនគរបាលក្រុងសៀមរាប បញ្ជាអោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ...    អាន1784ដង លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន   អាន1713ដង កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1587ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      21804នាក់
ម្សិលមិញ    18621នាក់
សប្ដាហ៍នេះ    60607នាក់
ខែនេះ    808398នាក់
ឆ្នាំនេះ   3552702នាក់
សរុប   57151598នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2025 ម៉ោង 19:40