កន្លែងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗ នៅក្រុងបានលុងត្រូវបានកម្លាំងចំរុះរបស់ខេត្តចុះបង្រ្កាប ដែលដឹកនាំដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ម្សិលមិញនេះ។
សមត្ថកិច្ចបានអោយដឹងថា ឈើរាប់ពាន់កំណាត់បំរុងដឹកចេញទៅស្រុកយួនតាមច្រកទ្វារអូយ៉ាដាវ ដែលមានថៅកែជាជនជាតិយួនពីរនាក់ ម្នាក់ឈ្មោះ ឡេវ៉ាន់ថាន់ (ទៀង) និងម្នាក់ទៀតឈ្មោះ អាញី។ សមត្ថកិច្ចបានអោយដឹងទៀតថា ឈើដែលត្រូវបានបង្ក្រាបខាងលើនេះមានទីតាំង២កន្លែង ទីតាំងទី១គឺនៅសង្កាត់បឹងកន្សែង និងទីតាំងទី២គឺនៅ ភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុងខេត្តរតនៈគីរី។ សមត្ថកិច្ចបានសន្និដ្ឋានជំហ៊ានដំបូងថា ឈើដែលត្រូវបានបង្ក្រាបខាងលើនេះមានចំនួនប្រហែលជាង២០ម៉ែត្រត្រីគុណ។
ប្រភពពីប្រជាពលរដ្ឋបានលួចបង្ហើបអោយដឹងថា ផ្ទះដែលជនជាតិយួនជួលស្តុកឈើខាងលើនេះជាផ្ទះរបស់លោក ស៊ី វែង ជាប៉ូលីសស័ក្តិបួនកន្លះនៃស្នងការដ្ឋានខេត្តរតនៈគីរី។ ប្រភពបានបន្ថែមថា ពួកគាត់មានការភ្ញាក់ផ្អើលណាស់ដែលមានសមត្ថកិច្ចមកបង្រ្កាបបទល្មើសព្រៃឈើរបស់ជនជាតិយួនខាងលើនេះ នៅផ្ទះលោកប៉ូលីសដ៏មានអំណាច ដែលមិនដែលមានអ្នកណាហ៊ានប៉ះពាល់ពីមុនមកនោះទេ។ ប្រភពបានបន្ថែមទៀតថា មិនមែនលោក ស៊ីវែង មិនដឹងថា ជនជាតិយួនខាងលើនេះរកស៊ីខុសច្បាប់នោះទេ តែលោក ស៊ី វែង ក្នុងនាមជាម្ចាស់ផ្ទះហាក់មានការឃុបឃិតជាមួយនិងក្រុមឈ្មួនទើបហ៊ានជួលផ្ទះអោយឈ្មួញស្តុកឈើខុសច្បាប់បែបនេះ។
ក្រុមប្រជាពលរដ្ឋនៅក្រុងបានលុង បានសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ចខាងលើ ហើយពួកគាត់សង្ឃឹមថា សមត្ថកិច្ចនិងបន្តធ្វើការបង្ក្រាបក្រុមឈ្មួញរកស៊ីកាប់បំផ្លាញព្រៃឈើ និងដឹកឈើចេញទៅស្រុកយួនអោយមានប្រសិទ្ធភាពដូចភ្លៀងរលឹមជាបន្តទៅទៀត៕ ដោយ៖ ឡុង សៅ
ថ្ងៃនេះ | 3408 | នាក់ |
ម្សិលមិញ | 11935 | នាក់ |
សប្ដាហ៍នេះ | 45966 | នាក់ |
ខែនេះ | 326328 | នាក់ |
ឆ្នាំនេះ | 326328 | នាក់ |
សរុប | 53925224 | នាក់ |
ថ្ងៃទី 30 ខែ 01 ឆ្នាំ 2025 ម៉ោង 15:26 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net