លោក អ៊ំសំអាន តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តសៀមរាបបានសរសេរលិខិតសុំការអធ្យស្រ័យពីលោក ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ។
យោងតាមលិខិតមួយច្បាប់ដែលបានបង្ហោះតាមបណ្តាញសង្គមរបស់លោក អ៊ំសំអាន បានសរសេរថា៖
ខ្ញុំបាទបានប្រើពាក្យសម្តីមិនសមទៅលើ សម្តេចប្រធាន តាមរយៈបណ្តាញព័ត៌មានសង្គម ដែលធ្វើអោយប៉ះពាល់ដល់កិត្តិយស សម្តេចប្រធាន។ រាល់អាកប្បកិរិយា និងពាក្យសម្តីខុសឆ្គងរបស់ខ្ញុំទាទកន្លងមក ពិតជាធ្វើអោយប៉ះពាល់ដល់កិត្តិយស សម្តេចប្រធាន។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម សម្តេចប្រធាន មេត្តាអធ្យាស្រ័យ និងអត់អោនអោយខ្ញុំបាទដោយក្តីអនុគ្រោះ។
សូម សម្តេចប្រធាន មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ។
សូមបញ្ជាក់ថា បន្ទាប់ពីលោក អ៊ំសំអាន បានធ្វើការរិះគន់លោក ហេងសំរិន ប្រធានរដ្ឋសភា កាលពីពេលថ្មីៗនេះ គណកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានប្រជុំសម្រេចដាក់ពិន័យរដ្ឋបាលទៅលើលោក អ៊ំសំអាន ដោយព្យួរការងារមិនអោយចូលប្រជុំសភាចំនួន១៥លើក និងកាត់ប្រាក់ខែពាក់កណ្តាលចំនួនពីខែរ ដោយចោទថា លោក អ៊ំសំអាន ប្រព្រឹត្តិខុសទៅនិងបទបញ្ជាផ្ទៃក្នុង និងបានប្រពាក្យសម្តីមើលងាយប្រធានរដ្ឋសភាទៀតផង។
ប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានធ្វើការរិះគន់តាមតុកាហ្វេថា លោក ហេងសំរិះ ហាក់ប្រើអំណាចហួសហេតុ ក្នុងការដាក់ពិន័យតាមវិធីរដ្ឋបាលទៅលើលោក អ៊ំសំអាន ដោយយកអំណាចរបស់ខ្លួនជាប្រធានសភា មកដាក់គំនាប យកតែឈ្នះដៃ ដោយគ្មានការយោគយល់អ្វីទាំងអស់៕ ដោយ៖ ផ្លុង-រ៉េត (សូមចុចលើរូបភាពលិខិតរបស់លោក អ៊ំសំអានខាងក្រោម)។
ថ្ងៃនេះ | 403 | នាក់ |
ម្សិលមិញ | 12560 | នាក់ |
សប្ដាហ៍នេះ | 36247 | នាក់ |
ខែនេះ | 46901 | នាក់ |
ឆ្នាំនេះ | 3945133 | នាក់ |
សរុប | 53305059 | នាក់ |
ថ្ងៃទី 04 ខែ 12 ឆ្នាំ 2024 ម៉ោង 00:43 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net