បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 04:02 នាទី ចំនួនអានៈ 2257

ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ពេញ​អូរស្ទឹង​ ទន្លេបឹងបួរ បក្សាបក្សី ម្រឹគីម្រឹគា ដី​ធ្លី​មាន​ជីវជាតិ អាច​បង្ក​បង្កើត​ផល​ស្រូវ​ និង​ដំ​ណាំ​ជាច្រើន​ប្រ​ភេទ ដែល​អាច​ធ្វើ​អោយ​ប្រ​ជាជន​ខ្មែរ​ និង​ជន​បរទេសដែល​​រស់នៅ​លើ​ដី​ខ្មែរ​ អាច​រស់​បាន​​ដោយ​សុខ​សាន្ត​បំ​ផុត​ ប្រ​សិន​បើ​អ្នក​រាល់​គ្នា​ចេះ​ជួយ​ថែរក្សា​ការពារ​ធន​ធាន​ទាំង​នេះ​អោយ​បាន​គង់​វង់សំ​រាប់​ថ្ងៃ​អនាគត។

គេ​សង្កេត​ឃើញថា មាន​ជន​បរទេស​លើ​សកល​លោក​ជា​ច្រើន​ដែល​ចូល​ចិត្ត​មក​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា ដូចជា​បារាំង​ អង់គ្លេស ហ្វីលីពីន ថៃ អាមេរីកកាំង កូរ៉េ ជប៉ុន ចាម ចិន វៀតណាម​ និង​​មាន​ជន​​ជាតិ​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ។

ក្នុង​ចំ​ណោម​ជន​បរទេស​ខាង​លើ​នេះ​ភាគ​ច្រើន​ពួក​គេ​មក​ប្រ​កប​មុខ​របរ​ជួញ​ដូរ បើក​ភោជ្ជ​នី​ដ្ឋាន​ បើក​ផ្ទះសំ​ណាក់ បើក​សណ្ឋាគារ បើក​បារ​បរទេស បើក​ហាង​លក់​វត្ថុអនុ​ស្សាវ​រីយ៍ បើក​ផ្សា​ទំ​នើប ដែល​ជា​ការ​ទាក់​ទាញ​ភ្ញៀ​វ​ទេស​ចរណ៍​បរទេស​ពី​ប្រ​ទេស​របស់​ពួក​គេ​អោយ​ចូល​មក​កំសាន្ត​លំ​ហែ​កាយ​នៅ​ប្រ​ទេស​កម្ពុជា ដែល​ជា​ប្រ​ទេស​អច្ឆារយៈ មាន​ប្រាង្គ​ប្រាសាទ​បុរាន​ជា​ច្រើន​​បន្សល់​ពី​ដូន​តា ដែល​ជា​មោទនៈភាពរបស់​កូន​ខ្មែរ​គ្រប់​រូប។

ប៉ុន្តែក្នុង​ចំ​ណោម​ជន​បរទេស​ទាំង​នេះមាន​ជន​បរទេស​ខ្លះមិន​បាន​មក​ជួយ​អោយ​ប្រ​ទេស​កម្ពុជា​រីក​ចំ​រើន សំ​បូរ​សប្សាយ​​នោះទេ តែ​បែ​ជាមក​ជួយ​បំ​ផ្លិច​បំ​ផ្លាញ​ប្រ​ទេស​កម្ពុជា​អោយ​រលាយ​ហិន​ហោច​ទាំង​ធន​ធាន​ធម្ម​ជាតិ ទាំង​សុខ​ភាពរាស្ត្រ​ខ្មែរ​ទៅ​វិញ ដូច​ជាជន​ជាតិ​ វៀតណាម​ ជាដើម។

ជន​ជាតិវៀត​ណាមដែល​​មក​​រស់​នៅ​ស្រុក​ខ្មែរ​រាប់​សិប​លាន​នាក់ បើ​រាប់​ទាំង​ស្រប​ច្បាប់​ និង​មិន​ស្រប​ច្បាប់ ហើយ​ជន​ជាតិ​មួយនេះ​ភាគ​ច្រើន​ក្រី​ក្រ រស់​នៅ​ជុំ​វិញ​បឹង​ទន្លេសាប ប្រ​កប​មុខ​របរ​ជា​អ្នក​នេសាទ ដែល​គ្មាន​អត្ត​សញ្ញាណច្បាស់លាស់ ឯខ្លះ​រស់​នៅ​ក្នុង​ទី​ក្រុង​ និង​តាម​បណ្តាខេត្ត​នានា រក​ស៊ី​ជួញ​ដូរ​ផ្លូវ​ភេទ លក់​បាយ​លក់​កាហ្វេ ធ្វើ​ជាង​សិប្បកម្ម ដេ​ស្បែក​ជើង​ ធ្វើ​ជាង​សោ ជាង​ឡាន ជាង​សំ​ណង់ កម្ម​ករ​ចំ​ការ​កៅ​ស៊ូ ចិញ្ចឹម​ត្រីរស​ ត្រី​ឆ្តោខុស​ច្បាប់ លក់​ថ្នាំ​ញៀន….។ល។

ជន​ជាតិ​ខ្មែរ​អ្នក​​នេសាទប្រ​កប​របរ​​ រាយ​មង ចង​សន្ទួច​ ដាក់​លប ដាក់​លាន់​ ដាក់​ទ្រូ ដាក់​ជុជ ដាក់​បង្កៃ ស្ទួច​វាត់ បង់​សំ​ណាញ រុទ ជញ្ជាត់…តាម​របៀប​បុរាណពី​ដូន​តាមក។ ឯអ្នក​នៅ​ស្រុក​លើ​ ធ្វើ​ស្រែចំ​ការ ដាំ​ពោធសណ្តែក ល្ងរ ឪឡឹក​ ដំ​ឡូង​ដូច​ស្វាយ បន្លែបង្កា អ្នក​ខ្លះ​ចូល​ព្រៃ​កាប់​អុះ កាប់​ឈើ​ដោយ​កាំ​បិត​ រណា​ដៃ​បោច​វល្លិ៍ បោច​ផ្តៅ ជីក​ក្តាម​កង្កែប ដែល​ជា​ហេតុ​ធ្វើ​អោយ​ធន​ធាន​ធម្ម​ជាតិ​នៅ​ស្រុក​ខ្មែរ​មិន​ចេះ​ហិន​ហោច​នោះទេ បើ​ទោះ​ជារក​ប៉ុន្មាន​ដំ​ណដ៏ដោយ​។

ឯអ្នក​នេសាទ​ជន​ជាតិ​វៀតណាមវិញ នេសាទតាម​របៀប​ទំ​នើប​ដូចជា អូស​អួន​ដែល​មាន​ប្រ​វែង​រាប់​រយ​​រាប់​ពាន់​ម៉ែត ប្រើ​ខ្សែ​ភ្លើង​ឆក់ រុញ​ស៊ីប អូស​យ៉ាងកាវ ចាប់​ត្រី​ពី​បឹង​ទន្លេ​សាប​រាប់​លាន​តោន​ក្នុង​មួយឆ្នាំៗ ដែល​ជាហេតុ​ធ្វើ​អោយ​មច្ឆា​ស្រុក​ខ្មែរ​ជិត​ផុត​ពូជ​ទៅ​ហើយ។​ ចំណែក​អ្នក​មាន​លុយ​មាន​អំ​ណាច​វិញ​ ជួល​ដី​រាប់​ម៉ឺន​សែន​ហិចតា ឈួសឆាយ​ផ្តួល​ប្រ​លំ​ ដើម​ឈើ​ធំ​ៗ​ ក្នុង​លេស​ដើម្បី​ដាំ​ដើម​កៅ​ស៊ូ កុង​ត្រា៩៩ឆ្នាំ ៥០​ឆ្នាំ ដោយ​ក្នុង​មួយ​ឆ្នាំ​រដ្ឋ​ទទួល​បាន​តែ​ប្រ​ហែល​២ម៉ឺន​រៀល​ក្នុង​មួយ​ហិច​តាតែ​ប៉ុណ្ណោះ មិន​ស្មើ​អ្នក​ស្រុក​លក់​កូន​ឈើ​ធ្វើ​រោង​មាន់​មួយ​ដើម​ផង។ ឯជន​ជាតិ​វៀត​ណាម​ខ្លះ​ បញ្ជាទិញ​ឈើ​ប្រ​ណិត​ដូច​ជា​បេង ធ្នង់ ក្រញូង​ពី​ប្រ​ទេស​កម្ពុជា បណ្តាល​អោយ​រាស្ត្រ​ខ្មែរ​ក្រី​ក្រនាំ​គ្នា​កាប់​គាស់​ទាំង​ឬស​យក​ទៅ​លក់អោយ​ឈ្មួញ​កណ្តាល​ធំៗ ដែល​ជាជន​មាន​លុយ​មាន​អំ​ណាច រហូត​មាន​ខ្មែរ​តាម​ព្រំ​ដែន​មួយ​ចំ​នួន​លួច​ឆ្លង​ចូល​ដី​ថៃកាប់​ឈើ​ក្រញូង​ត្រូវ​ ទាហ៊ាន​ថៃបាញ់​ស្លាប់​ជាច្រើន​រាប់​មិន​អស់​ទៀតផង។

ប្រ​សិន​បើ​ជន​ជាតិ​បរទេសដែល​រស់​នៅ​ស្រុក​​ខ្មែរ​ទាំង​អស់ ជាពិសេស​គឺជន​ជាតិ​​ វៀត​ណាម​ នេះ​តែម្តង ចេះ​នាំ​គ្នា​មាន​ឧត្តម​គតិ​ជួយ​ការ​ពារ​ដី​ខ្មែរ ជួយ​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ នៅ​ស្រុក​ខ្មែរ​អោយ​បាន​គង់​វង់​សំ​រាប់​ការ​រស់​នៅ​របស់​ខ្លួន​ប្រ​ចាំ​ថ្ងៃ និង​សំ​រាប់​កូន​ចៅ​ជំ​នាន់​ក្រោយ​ដែល​បាន​កើត​លើ​ទឹក​ដី​កម្ពុជានោះ មិន​ដឹង​ជា​ល្អ​យ៉ាង​ណានោះ​ទេ។

បើ​ទឹក​ដី​កម្ពុជា​បាត់​បង់​ បើ​ធន​ធាន​ធម្ម​ជាតិ​កម្ពុជា រលាយ​សាបសូន្យ នោះ​អ្នក​រាល់​គ្នា​ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​នេះ ក៏រស់​មិន​បាន​ប្រ​សើ​ដែរ។ ផល​ប៉ះ​ពាល់​មិន​មែន​តែ​ប្រ​ជា​ជន​ខ្មែរ​តែ​ម្នាក់​ឯងនោះ​​ទេ គឺ​អ្នក​រាល់​គ្នា​រស់​នៅ​លើ​ដី​ខ្មែរ​ ក៏ទទួល​ផល​ដូច​ប្រ​ជា​ជន​ខ្មែរដែរ។​

កួរ​អោយ​កោដ​សសើដល់​បង​ប្អូន​ប្រ​ជាន​ជន​ ខ្មែរ​អ៊ី​ស្លាម ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា បន្ទាប់​ពី​ជន​ជាតិ​វៀត​ណាម​លេប​ត្របាក់​យក​ប្រ​ទេស​ចម្ប៉ា ដែល​ជា​ទី​ក្រុង​ហាន​ណូយ​បច្ចុប្បន្ន ចេះ​ស្រ​លាញ់​ជន​ជាតិ​ខ្មែរ ចេះ​ឈឺ​ឆ្អាល​ពី​សុខ​ទុក្ខ​របស់​ខ្មែរ ចេះ​ចុះ​ទៅ​មើល​ព្រំ​ដែន​ខ្មែរ ហើ​យ​ថែម​ទាំង​និយាយថា ត្រូវ​ការ​ពារ​ដី​ខ្មែរ​កុំ​អោយ​បាត់​បង់​ដូច​ប្រ​ទេស​ចម្ប៉ា។ បើ​តាម​ការ​អង្កេត ជន​ជាតិ​អ៊ី​ស្លាម ឬ​អ្នក​ខ្លះ​ហៅ​ថា ជន​ជាតិ​ចាម ដែល​រស់​នៅ​ស្រុក​ខ្មែរ​ គឺ​ប្រ​កប​របរ​សុច្ចរិត​ មិន​ដែល​បំ​ផ្លាញ​ធន​ធាន​ធម្ម​ជាតិ​របស់​ខ្មែរទេ គឺ​ពួកគេ​រក​ស៊ី​ដោយ​ស្រប​ច្បាប់។

បើ​អ្នករាល់​គ្នា​​ស្រលាញ់​ទឹក​ដី​សុវណ្ណ​ភូមិ​ដ៏កម្សត់នេះ ក្នុង​នាម​យើង​ជា​មនុស្ស​ដែល​កើត​លើ​ទឹក​ដី​ខ្មែរ ឬ​ររស់​នៅ​លើ​ដី​ខ្មែរ​ យើង​ត្រូវ​តែ​ជួយ​ការ​ពារ​ប្រ​ទេស​ខ្មែរ ការ​ពារ​ទឹក​ដី​ខ្មែរ ការ​ពារ​ធន​ធានធម្មជាតិរបស់​ខ្មែរ អោយ​បាន​គង់​វង់ ដើម្បី​ខ្លួន​យើង​ និង​ដើម្បី​កូន​ចៅ​យើង​ទៅ​ថ្ងៃ​អនាគត់៕ ដោយ៖ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់   អាន1757ដង សារជូនពរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប   អាន2231ដង រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1680ដង ត្រពាំងបុរាណឈ្មោះ(ត្រពាំងគ្រួស)កំពុងរងការ បំផ្លាញ តាមរយ:ជីកយកអាចម៍ដីលក់ ពីសំណាក់ក្រុមឈ្?...    អាន1386ដង សហគមន៍ព្រៃឡង់បើកយុទ្ធនាការទ្រង់ទ្រាយធំ ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់    អាន1759ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1761ដង មន្រ្តីរដ្ឋបាលព្រៃឈើថាជិតបោះឆ្នោតគេបន្ទូបន្ថយ ដល់អ្នករកស៊ីដឹកឈើខុសច្បាប់   អាន1553ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន1645ដង ពិ​ធី​ប្រកាស​​ផ្ទេរ​ភារ​កិច្ច​និង​​តែង​​តាំង​​មុខ​តំណែង​​មន្ត្រី​នគរ​បាល​​នៃ​​ស្នង​?...    អាន1844ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន4236ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3255នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    69333នាក់
ខែនេះ    817124នាក់
ឆ្នាំនេះ   3561428នាក់
សរុប   57160324នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 02:47