សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 02:21 នាទី ចំនួនអានៈ 2318

លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿង​ និងឃាត់ខ្លួន​ឈ្មួញឈើម្នាក់នៅ​រសៀល​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ២០១៥ម្សិល​មិញ ហើយ​ក្នុង​នោះ​ក៏​បាន​រកឃើញសារធាតុញៀន មួយ​ចំ​នួន​ផង​ដែរ។

លោក ឯម មុន្នី នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាង ជើងបឹងទន្លេសាប បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​​ថា តាមពិតករណី នេះ​កម្លាំង​របស់លោក មានការសង្ស័យថា ឡានខាងលើ​ផ្ទុក​ឈើ​គ្រញូង ប៉ុន្តែនៅពេលដេញ​តាមឆែកឆែ ឡាននោះបានព្យាយាម រត់គេចបាត់ទាំងយប់។ លុះ​ព្រឹក​ឡើងក៏​បានជួបប្រទះជាថ្មី ហើយក៏បាន ឃាត់ចាប់តែម្តង។ លោកបន្តថា នៅ​ពេល​ចាប់​ជាក់​ស្តែងនោះ ក្នុងឡានមិន មានឈើគ្រញូងទេ ពីព្រោះជនសង្ស័យ បាន​ទម្លាក់​ឈើ​ចុះ​អស់​ហើយ។​ ប៉ុន្តែបានបន្សល់ ស្លាកស្នាមដោយឡាន មិនមានពូកកៅ​អី​ខាងក្រោយ និងមាន​កំ​ទេច​​ឈើនៅជាប់ក្នុង​ឡាន​នៅឡើយ។ លោកបន្តថា ជនសង្ស័យ ដែលជាមេឈ្មួញ ឈើ​គ្រ​ញូង​ឈ្មោះ ឃួន សុធារ័ត្ន ភេទប្រុស អាយុ២៤ មាន​ទីលំនៅភូមិទួល ក្រឡាញ់ ឃុំ​ខ្នារ​សណ្តាយ​ ស្រុកបន្ទាយស្រី។ ចំណែករថយន្តដែល​ដកហូតម៉ាក ឡិចស៊ិស RX300 ពណ៏​ទឹក​មាស​គ្មាន​ស្លាកលេខ និងគ្មានពូកអង្គុយ។ ក្រោយពេលឃាត់ ខ្លួនជនសង្ស័យ ក៏បែកធ្លាយ ជាប់ពាក់ព័ន្ទ​ករណីគ្រឿងញៀន​បន្ថែមទៀត។

លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត​បាន​អោយ​ដឹងដែរថា ឡានខាងលើ នេះ​បន្ទាប់​ពី​ខាងមេព្រៃសង្ស័យថា មានផ្ទុក បទល្មើសឈើគ្រញូង ក៏បានដេញស្ទាក់ តែឡាននោះបាន ព្យាយាមបើក រត់គេចពី ស្រុកស្វាយលើ បក​ទៅខេត្តព្រះវិហារ។ តែអកុសល​ឡាននោះបាន​ក្រឡាប់នៅក្នុងទឹកដីខេត្តព្រះវិហារ ក៏យកឡានមួយផ្សេង ទៀតមកដឹកឈើទាំង នោះចេញទៅបាត់ ហើយឡានដដែល បានបើកចូលមក ខេត្តសៀមរាបវិញ​ ទើបសមត្ថកិច្ចឃាត់​បាននៅស្រុកស្វាយ​លើតែម្តង។ លោកបន្តថា នៅពេលឃាត់ឡាន និងឃាត់ខ្លួនអ្នក បើកបរខាងលើ ក៏មានការ សង្ស័យជននោះ ជាប់ពាក់ពន្ធ័ ករណីគ្រឿងញៀន បន្ថែមទៀត។ បច្ចុប្បន្នជនសង្ស័យ បញ្ជូនទៅ ការិយាល័យ នគរបានប្រឆាំង គ្រឿងញៀនខេត្ត ឯរថយន្ត រក្សាទុកនៅ ស្រុកស្វាយលើ ដើម្បីស៊ើបអង្កេតជាបន្ត។

សូម​បញ្ជាក់បន្ថែមថា ឈើគ្រញូងកំពុង តែចាប់​ផ្តើម​ចរាចរណ៏​ឡើង​វិញ​យ៉ាងគគ្រឹកគគ្រេង ឆ្លងកាត់ ខេត្ត​ឧត្តរ​មាន​ជ័យ ខេត្តសៀមរាប ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​កំ​ពង់ធំ ឆ្ពោះទៅទីផ្សារងងឹត នៅព្រំប្រទល់ ខេត្តកំពង់ចាម ដោយគេសង្ស័យថា សមត្ថកិច្ចមួយចំនួន ជាអ្នកបើកភ្លើខៀវ ឲ្យមានបទល្មើស នេះកើតឡើង ដើម្បី​ផល​ប្រ​យោជ​ផ្ទាល់​ខ្លួន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាត់ខ្លួនជនសង្ស័យដាក់ថ្នាំយកម៉ូតូបញ្ជូនទៅតុលាការ   អាន1844ដង អគ្គីសភ័យបានឆាបឆេះសាខាក្រុមហ៊ុន Metfone កណ្តាលក្រុងសៀមរាប   អាន1753ដង ឧកញ្ញា គិតម៉េង បណ្តោយអោយលោក ជ័យ និងលោក សេង ជាមេការក្រុមហ៊ុនសំអាតបាតអាងទិញឈើខុសច្បាប់ចូល?...    អាន1732ដង ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អញ្ជេីញដឹកនាំកិច្ចប្រជុំផែនការការពារកិច្ចប្រជុំរដ្ឋមន្រ្?...    អាន1980ដង ត្រីពូជនិងត្រីកម្រប្រឈមទៅនឹងការផុតពូជខណៈការនេសាទខុសច្បាប់ក្នុងរដូវត្រីពងកើត មានពេញបន?...    អាន2353ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន1617ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1938ដង បែកធ្លាយសំលេង​លោក ឃឹម-វាសនា ពេញបណ្តាញសង្គម   អាន1633ដង កូនប្រុសបាញ់សម្លាប់ប៉ាៗខ្លួនឯងព្រោះ​ទឹកប្តូរនិស្ស័យ   អាន1657ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន2247ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4880នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70958នាក់
ខែនេះ    818749នាក់
ឆ្នាំនេះ   3563053នាក់
សរុប   57161949នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:13