លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 17 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 04:15 នាទី ចំនួនអានៈ 2655

ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផុត​ ហើយ​ធ្វើឲ្យ​ជំនួញ​ឈើរបស់​គេកាក់កប​យ៉ាង​ខ្លាំង។

គេ​មិនដឹងថាលោក ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការ​កងពលធំអន្តរាគមន៍​លេខ២ (​នៅ​ជើង​ភ្នំ​គូលេន ខេត្ត​សៀមរាប) បានដឹង​ពីសកម្ម​ភាពរបស់​កូនចៅ​របស់​ខ្លួន​រកស៊ីបទ​ល្មើស​ព្រៃឈើ ​ឬ​យ៉ាង​ណា​នោះទេ ប៉ុន្តែ​ ស​កម្ម​ភាពកូនចៅ​របស់​មេកង​ពលរូបនោះ​បានប្រកប​មុខរបរដឹក​ឈើ​ក្រ​ញូង​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ​។​

ទោះ​ជា​យ៉ាងណា​ក៍ដោយ​ក៏អ្នក​តាម​ដាន​ការ​រក​ស៊ី​បទ​ល្មើស​ព្រៃ​ឈើ ​​​បាន​លើក​ឡើង​ថា បើ​មិន​មាន​ការ​បើក​ភ្លើង​ខៀវ​ពីរមេៗទេ កូនចៅ​មិនអាច​ហ៊ាន​រកស៊ី​បទល្មើស​ព្រៃឈើ​ប្រឆាំង​ទៅនិង​បទ​បញ្ជារ​របស់ សម្ដេច តេជោ ហ៊ុនសែន បាន​នោះឡើយ។

គេ​សង្កេត​ឃើញ​ថា ប​ន្ទា​ប់​ពី​​ស​កម្ម​ភាព​ដឹក​ជ​ញ្ជូន​​ឈើ​​​គ្រ​ញូង​បាន​​ស្ងប់​​ស្ងាត់​​​មួយ​​រ​យៈពេល​​​ខ្លី មាន​ប្រ​ភព​បាន​លួច​បង្ហើប​ប្រាប់​ថា មាន​មេ​ព្រៃ​​​ មន្ត្រី​បរិស្ថានខ្លះ និង​សមត្ថ​កិច្ច​លេម​លើម​តាម​ដង​ផ្លូវ​មួយ​ចំ​នួន ​​​ចង់​​ដាច់​​បាយ​។ ​

ជាក់ស្តែង​នៅក្នុង​សប្តាហ៍​នេះ ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម បាន​ឃាត់​រថយន្ត ដែល​បាន​លបលួច​ដឹកឈើ​គ្រញូង ឆ្លងកាត់​ខេត្តកំពង់ធំ ចំនួន ៣​គ្រឿង មកហើយ រួមមាន​កាល​ពី​​យប់​ថ្ងៃទី​១០  ខែកញ្ញា ឆ្នាំ​២០១៥ ដែល​លោក សុទ្ធ ម៉ា​រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម បាន​អនុវត្តតាម​ការបញ្ជា របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ធំ បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ ស្ទាក់ចាប់​រថយន្ត ឲ្យ​ខាន​តែ​បាន ពេល​ដែលមាន​កម្លាំង​ឃ្លាំមើល បាន​បើករថយន្ត តាម​ពីក្រោយ រថយន្ត​ដឹក​បទល្មើស យ៉ាង​កកិត បើ​ពុំ​នោះទេ​រថយន្ត​នេះ នឹង​ទទួលបាន​ចម្លើយ​ថា អត់​ឃើញ ដូច​សព្វមួយដង​។​

រថយន្ត​ម៉ាក​លុច​ស៊ី​ស ពណ៌​ខ្មៅ ឆ្នាំ​២០០០ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-9915 ត្រូវបាន​ព្រះរាជអាជ្ញា បញ្ជា​ឲ្យ​ចាប់ ដោយសារ ដឹក​បទល្មើស​ឈើ​គ្រញូង ពេលដែល​រថយន្ត មួយគ្រឿង​នេះ ត្រូវបាន​សមត្ថកិច្ច ប្រដេញ​ចាប់ ហើយ​បាន​បើក ត្រឡប់ក្រោយ មកដល់​ចំណុច ជិត​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ក៏បាន​ជ្រុល​ចង្កូត ធ្លាក់​វាលស្រែ នៅ​ម៉ោង  ១១​និង​៣០ នាទី យប់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៥ ហើយ​ត្រូវបាន​ស្ទូច យកទៅ​រក្សាទុក នៅ ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ដើម្បី​រងចាំ​ធ្វើការ​វាស់វែង នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា បន្តទៀត​។​

ប្រភពព័ត៌មាន​ច្បាស់ការ បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​បទល្មើស ជា​កម្មសិទ្ធិ​របស់លោក តឿ ដែលជា​ឈ្មួញ​ឈើ​ដុះ​ស្លែ ប្រចាំខេត្ត​សៀមរាប រកស៊ី​ខួបប្រាំងខួបវស្សា ហើយ​មាន​អ្នក​រត់ការ ឈ្មោះ យ៉ាំ ប៊ុ​ណ្ណា ហៅ​ចិន កងរាជអាវុធហត្ថ ខេត្តកំពង់ធំ និង​ឈ្មោះ ភាន់ ជា​ប៉ូលិស​សេដ្ឋកិច្ច​ខេត្តកំពង់ធំ ដោយ​រត់ការ​តាមផ្លូវ មួយ​កំណាត់​ម្នាក់​។

ប្រជាពលរដ្ឋ បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង ទៅលើ​លោក ហ៊ុន អៀង នាយ​អធិការដ្ឋាន រដ្ឋបាល​ព្រៃឈើ ខាង​ជើង​​បឹង​ទន្លេសាបថា ពុំដែល​ឃើញ​មានការ​បង្ក្រាប បទល្មើស​ព្រៃឈើ ដោយ​ខ្លួនឯង​នោះទេ គឺ​បង្ក្រាប​បាន​ត្រឹម​តែ កាឡេ​ថង ដឹកអុស និង​ដឹក​ជន្លង់ម្រេច របស់​ប្រជាពលរដ្ឋ រក​ព្រឹក​ខ្វះ​ល្ងាច​តែប៉ុណ្ណោះ ហើយ​បង្ខំ​ផាក​ពិន័យ ៤​លាន ទៅ ៥​លាន​រៀល ដោយ​គ្មាន​ក្តី អាណិតអាសូរ​។

នៅរសៀល ថ្ងៃទី១៧កញ្ញា ឆ្នាំ២០១៥នេះ អ្នក​យក​ព័ត៌មាន​យើង​មិនអាចទាក់ទងលោក កែវ ធី ដើម្បី បក​ស្រាយ​បំភ្លឺបានទេ ដោយមិនមាន​លេខទូរស័ព្ទសំ​រាប់​ទំ​នាក់​ទំ​នង។

ចំ​ណែក​ឯលោក លោកតឿ ដែលរងនូវការ​ចោទថា រកស៊ីបទ ល្មើសព្រៃឈើ ក្រញូង ក៍មិនអាចទាក់ទង បំភ្លឺបាន ដោយទូរស័ព្ទ នៅក្រៅតំបន់សេវា៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សាច់ញាតិដណ្តើមទូដែករហូតមានការប្តឹងគ្នាបន្ទាប់ពីភ្លើងឆេះផ្សារាត្រី   អាន1766ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1762ដង ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង   អាន2284ដង បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង   អាន2478ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1792ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន4419ដង បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន    អាន1744ដង បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន1617ដង ​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត   អាន1772ដង ពលរដ្ឋ​កម្ពុជាក្រោម​ជេរលោក​អ៊ាគឹម​ស្រេងដូច​ភ្លៀង​រហែកមេឃ   អាន1812ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5306នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71384នាក់
ខែនេះ    819175នាក់
ឆ្នាំនេះ   3563479នាក់
សរុប   57162375នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:51