ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 01 ខែ 03 ឆ្នាំ 2016 វេលាម៉ោង 03:21 នាទី ចំនួនអានៈ 1647

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការស្រាវជ្រាវ និងឆ្មក់ចូលបង្រ្កាបទីតាំងមេឆ្នោតដ៍ធំមួយដែលស្ថិតនៅក្នុងក្រុមហ៊ុន Coo Tel នៅទល់មុខមន្ទីរពេទ្យកុមារអង្គរ ស្ថិតក្នុងភូមិមណ្ឌលមួយ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។ ក្នុងការចុះបង្រ្កាបទីតាំងមេឆ្នោតដ៏ធំនេះ ដឹកនាំបញ្ជាដោយផ្ទាលពីលោកជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប និងលោកវរ:សេនីយ៍ឯក ភឹង ចិន្តារ៉េត ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការចូលរួមពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ស្វាយដង្គុំ និងមន្រ្តីនគរបាលជាច្រើនរូបទៀត។ 
បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ក្នុងនោះមានស្រី០២នាក់យកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។

បើតាមការអោយដឹងពីលោកវរសេនីយ៍ត្រី ហុង ប៊ុនហាវ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងនៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦ថា ជនសង្ស័យចំនួន១៤នាក់ មាន១១នាក់ជាអ្នកនៅចាំទូទាត់ប្រាក់ឆ្នោតនៅក្នុងក្រុមហ៊ុន Coo Tel ដោយឡែក០៣នាក់ទៀតជាអ្នកដើរលក់ឆ្នោតខ្មែរនៅក្នុងខេត្តសៀមរាប។ ចំពោះក្រុមហ៊ុនឆ្នោតខ្មែរ មិនទាន់មានអជ្ញាប័ណ្ណអោយលក់នៅក្នុងខេត្តសៀមរាបនៅឡើយទេ មានតែអជ្ញាប័ណ្ណអោយលក់នៅទីក្រុងភ្នំពេញតែប៉ុណ្ណោះ។ 
លោកវរ:សេនីយ៍ត្រី ហុង ប៊ុនហាវ បានបន្តអោយដឹងទៀតថាក្នុងកិច្ចប្រតិបត្តិការណ៍ខាងលើកម្លាំងសមត្ថកិច្ចដកហូតបានសំភារៈមានដូចជា៖
១-ម៉ាស៊ីនកុំព្យូរទ័រចំនួន១៥គ្រឿង ២-ម៉ាស៊ីនព្រីនកន្ទុយលេខ០១គ្រឿង ៣-ផ្ទាំងលទ្ធផលឆ្នោតចំនួន០៩ផ្ទាំង ៤-អត្តសញ្ញាណប័ណ្ណរបស់អតិថិជនចំនួន១០ និងក្រដាសសៀវភៅកន្ទុយលេខមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យទាំង១៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បក្សប្រឆាំងប្រារព្ធខួប ថ្ងៃ២៣តុលាសន្តិភាពទីក្រុងប៉ារីស   អាន1673ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2373ដង រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍យ៉ាងម៉េច?   អាន7600ដង រឿងជម្លោះដីធ្លីនៅស្រុកអង្គរជុំ (មានវីដេអូ)   អាន2179ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1739ដង លោកសមរង្ស៊ី និងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃស្អែក   អាន1767ដង សុខពិសី និងជម្រះមន្ទិលរឿងគេចោទថាមានផ្ទៃពោះ   អាន1847ដង អាតូចអ្នកតូចដឹក អាធំអ្នកធំដឹក បើមិនរលាយទើបវាចម្លែក   អាន1936ដង សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ   អាន10767ដង អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន   អាន1820ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5111នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71189នាក់
ខែនេះ    818980នាក់
ឆ្នាំនេះ   3563284នាក់
សរុប   57162180នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:33