អង្គភាពប្រឆាំងអំពើពុករលួយ និង​តុលាការ គួរស៊ើបអង្កេតបន្ថែមរកអ្នកដែលទទួលផលជាមួយលោក រឹមសំអុន នាយរងរដ្ឋបាលជនផលដែលបានចាប់ខ្លួនកាលពីថ្ងៃទី២៦

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 11:33 នាទី ចំនួនអានៈ 1876

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​ បាន​អោយ​ដឹង​ដដែល​ៗ​ថា បទ​ល្មើស​នេសាទ​កើត​ពេញ​បន្ទុ ដូច​ជា​អួន​ក្រឡាល្អិត ឆ្នុក អ៊ុយ ការ​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុស​ច្បាប់​រាប់​រយ​កន្លែងនិង​បទ​ល្មើស​នេសាទ​ជា​ច្រើន​ទៀត តែ​ខាង​រដ្ឋ​បាល​ជន​ផល​មិន​ដែល​ចុះ​បង្ក្រាប​នោះទេ ដែល​ជា​ហេតុ​ធ្វើ​អោយ​ពល​រដ្ឋ​សង្ស័យ​ថា អាច​មាន​អំពើ​ពុក​រលួយ​ណា​មួយ​ជាមិន​ខាន។

ជាក់ស្តែង​កាល​ពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ​បាន​ឃាត់​ខ្លួន​លោក​ រឹម​សំ​អុន នាយ​រង​ទទួល​បន្ទុក​រួម​ផ្នែករដ្ឋបាលជលផលដំដែក និង​ខណ្ឌរដ្ឋបាលជលផល​ខេត្ត​សៀមរាប ពាក់ព័ន្ធនឹងអំពើពុករលួយ​​​ជាមួយ​ទឹក​ប្រាក់​ជាង​បី​សែន​ដុល្លារ​អាមេរីក​កាំង ហើយ​ ACU ក៏បាន​បញ្ជូន​ខ្លួន​លោ​ក​ រឹម​សំ​អុន ទៅ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប ​នៅ​រសៀល​ម៉ោង​២ ​ថ្ងៃទី២៧ ម្សិល​មិញនេះ ​បើ​យោង​តាម​ការ​ប្រកាស​របស់​អង្គ​ភាព​ប្រ​​ឆាំង​អំពើ​ពុក​រលួយ​ (ACU) នៅ​ល្ងាច​ថ្ងៃទី២៧ ខែមេសា ដដែល​។

អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ (ACU) បានឱ្យដឹងទៀតថា ឈ្មោះ រឹម សំអ៊ុន បានប្រព្រឹត្តអំពើពុករលួយ «បទវីតិក្រម» មាត្រា៥៩៧ នៃក្រមព្រហ្មទណ្ឌ ដោយបានទាមទារ និង​ទទួល​ប្រាក់​ប្រ​មាណ​១,៤៦០​លាន​រៀល​ ប្រហែល ៣៦៥.០០០ ដុល្លារអាមេរិក (សាមសិប​ប្រាំ​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ) ពីប្រជានេសាទ និង​បទ​ល្មើស​​នេសាទ​មាត្រា ១០៣ នៃច្បាប់​ស្តី​ពី​ជល​ផល ដោយ​មិន​បាន​បង្ក្រាប​បទ​ល្មើស​ជន​ផល​ដែល​កើត​មាន​ឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន។

ប្រ​ជា​នេសាទ​នៅ​ខេត្ត​សៀមរាប​បាន​សាទរ​ចំ​ពោះ​ចំ​ណាត់​ការ​របស់​អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ​ ដែល​បាន​ចាប់​ខ្លួន​លោក​ រឹម​សំ​អុន នាយ​រង​រដ្ឋ​បាល​ជល​ផល​ខេត្តសៀម​រាប​រូប​នេះ។

ប្រ​ជានេសាទ​ និង​ពល​រដ្ឋ​ខេត្តសៀមរាប​ដាក់​ការ​សង្ស័យ​ថា ប្រាក់​ពុក​រលួយ​ជាង​សាម​សិប​ម៉ឺន​ដុល្លារ​នេះ​ប្រ​ហែល​មិន​មែន​លោក​ រឹម​សំ​អុន​ ស៊ី​តែ​ឯង​នោះ​ទេ អាច​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​ក្រុម​ការ​ងារ ឬ​ថ្នាក់​លើ​ថ្នាក់​ក្រោម​ផង​ក៏អាច​ថាបានដែរ? ដូច្នេះ​ប្រ​ជានេសាទ និង​ពល​រដ្ឋ​សុំ​អោយ​អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ និង​តុលាការ​ខេត្ត​សៀមរាប ​ស្រាវ​ជ្រាវ​បន្ថែម​រក​អ្នក​ដែល​ចូល​រួម​ទទួល​ផល​ ដែល​នៅ​ពី​ក្រោយ​ខ្នង​លោក​រឹម​សំ​អុន​ ព្រោះ​ទឹក​ប្រាក់​ដ៏សន្ធឹក​សន្ធាប់​បែប​នេះ​លោក​ រឹម​សំ​អុន​ មិន​អាច​ស៊ី​តែ​ឯង ហើយ​យក​ដៃ​បាំង​មេឃ​បាន​ទេ។

កម្ពុជាសុវណ្ណភូមិ មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក​ ព្រិន​សាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​សៀមរាប​បាន​ទេពាក់​ព័ន្ធ​និង​ការ​ចាប់​ខ្លួន​លោក​ រឹម​សំ​អុន​ ដែល​ជា​មន្ត្រី​ក្រោម​ឱវាត​របស់​ខ្លួន​ នៅ​ម៉ោង​១១និង​១៦​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦នេះ ព្រោះ​ទូរស័ព្ទ​ចូល​ទូរស័ព្ទ​លោកព្រិន​សាវិន​ពីរ​ដង​មិន​មាន​អ្នក​លើកទទួល៕ ដោយ៖ ផ្លុង​រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1681ដង សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា   អាន1967ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1582ដង cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន2252ដង លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1715ដង លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ    អាន1604ដង ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន1907ដង ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ   អាន1571ដង ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បា...    អាន1707ដង ពលរដ្ឋបុរីកីឡា​ដែល​​មាន​ជំ​លោះ​ដីធ្លីដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការនៅ​ព្រឹកនេះ​   អាន1639ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10414នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76492នាក់
ខែនេះ    824283នាក់
ឆ្នាំនេះ   3568587នាក់
សរុប   57167483នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:10