លោក ម៉ឹងកំសត់ ចាងហ្វាងកាសែតសម្លេងចៅកម្សត់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានគេសង្ស័យថា អាចជាអំពើប៉ុនប៉ងមនុស្សឃាត្តដោយចេតនា

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 17 ខែ 05 ឆ្នាំ 2016 វេលាម៉ោង 01:31 នាទី ចំនួនអានៈ 1979

លោក ម៉ឹងកំសត់ ចាងហ្វាង​កាសែត​សម្លេងចៅកម្សត់ បានជួប​​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ត្រូវបានគេ​សង្ស័យ​ថា អាច​ជាអំពើ​ប៉ុនប៉ង​មនុស្សឃាត្ត​ដោយចេតនា បន្ទាប់ពីរូបលោក បានផ្សាយ នូវព័ត៌មានមួយ ស្ដីពី​រថយន្ត​ស៊ាំយ៉ុង​ដឹកឈើ​ប្រណិតយក​ទៅ​ទម្លាក់​នៅទីបញ្ជាការប៉េអឹម (PM) ស្រុក ថ្មគោលបាន២ថ្ងៃតែ​ប៉ុណ្ណោះ។

លោកម៉ឹង កំសត់ ត្រូវបាន ជួបគ្រោះថ្នាក់ ចរាចរណ៍កាល ពីម៉ោង៥ជាង ក្នុងថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៦ក្នុងស្រុកកំរៀង រវាងម៉ូតូនឹងឡាន ស៊ាំយ៉ុង ព័ណខៀវ ពេលលោកចុះ បេសកម្ម យកព័ត៌មាន បណ្ដាលអោយ របួសធ្ងន់នឹង បាក់ជើងធ្វេង។ ជនរងគ្រោះ ឈ្មោះម៉ឹងកំ កំសត់ រស់នៅក្នុង ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

គួបញ្ជាក់ថា មុនហេតុការណ៍ លោកម៉ឹង កំសត់ ជួបគ្រោះថ្នាក់ ចរាចរណ៍នោះ លោកបានផ្សាយ នូវព័ត៌មានមួយ យ៉ាងដូច្នោះថា៖ កាលពីម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃ១៤ខែឧសភា ឆ្នាំ២០១៦ នៅកន្លែង កងរាជអាវុធហត្ថ ស្រុកថ្មគោល ខេត្តបាត់ដំបង មានរថយន្តតូរីស ១គ្រឿងដឹកឈើ ចូលទំលាក់នៅនឹងកន្លែងបញ្ជាការតែម្ដង។

លោកម៉ឹង កំសត់ ចាងហ្វាង កាសែត សម្លេងចៅកម្សត់ បានដកស្រងសំដី ម្ចាស់រថយន្ត ដឹកឈើថា៖ យោងសំដី: តៃកុងបានឲ្យដឹងត្រួសៗថាឈើនេះ ដឹកមកពី ខេត្តឧត្តរមានជ័យ ការដែលរថយន្ត ដឹកឈើចូល កន្លែងPMនេះគឺចូល ទំលាក់ឈើឲ្យមេPM ចំនួន២ផ្ទាំងធំៗ ប្រភេទងឿគគី (ក្តារងឿ)។

ក្នុងករណីនេះ អ្នកសារព័ត៌មាន បានទទូចដល់ ថ្នាក់ដឹកនាំ ខេត្តបាត់ដំបង ជួយស្រាវជ្រាវ រកយុត្តិធម៌ ជូនជនរងគ្រោះផង ព្រោះថារឿងនេះ វាហាក់បីជាមាន អាថិ៍កំបាំង នៅពីក្រោយខ្នង គួឲ្យមាន ការសង្ស័យ ជាអំពើ ប៉ុនប៉ង មនុស្សឃាត ឬជាករណី គ្រោះថ្នាក់ ចរាចរណ៍ ពិតប្រាកដយ៉ាងណានោះទេ? គេមិនទាន់ដឹងថា តើមេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកថ្មគោល អាច ជាប់ពាក់ព័ន្ធ ករណីគ្រោះថ្នាក់ ចរាចរណ៍ ខាងលើ ដែរឬយ៉ាងណានោះទេ?

អ្នក​យក​ព័ត៌មាន​យើង​មិន​ទាន់អាច​សុំការ​បក​ស្រាយពីមេបញ្ជាការកងរាជអាវុធហត្ថ ស្រុកថ្មគោលបាននៅ​ឡើយ​ទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​លោក​មេបញ្ជាការ​ប៉េអឹម ពាក់ព័ន្ធ​ការ​សង្ស័យ​ខាងលើ ហើយ​ពាក់​ព័ន្ធ​និង​បទល្មើស​ព្រៃឈើ​ ដែល​ឡាន​ដឹក​ឈើ ដឹក​ដាក់​បន្ទាយ​ប៉េអឹម​យ៉ាង​ដូច្នេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន2202ដង ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ   អាន2133ដង លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ   អាន1685ដង ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន2338ដង ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន1664ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន1545ដង មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបា?...    អាន1601ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1787ដង «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ ប?...    អាន2077ដង បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?   អាន4048ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9926នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76004នាក់
ខែនេះ    823795នាក់
ឆ្នាំនេះ   3568099នាក់
សរុប   57166995នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:07