គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត្ត គ្មានអ្នកបង្ក្រាបមានតែអ្នកដាក់ខែយកលុយ

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 27 ខែ 02 ឆ្នាំ 2017 វេលាម៉ោង 09:36 នាទី ចំនួនអានៈ 1820

ជារៀង​រាល់​យប់​មាន​រថ​យន្ត​ យីឌុប ដឹក​ឈើ​លើស​ទម្ងន់​ និង​គ្មាន​ច្បាប់​អនុញ្ញាតិពិត​ប្រា​កដ​ ដឹក​ចេញ​ពីស្រុក​ ​ជាំក្សាន្ត ខេត្តព្រះ​វិហារ ឆ្លង​កាត់​ខេត្តឧត្តរ​មាន​ជ័យ ឆ្ពោះ​ទៅ​ខេត្តបន្ទាយ​មាន​ជ័យដែល​មាន​មេការ​ធំម្នាក់​ឈ្មោះ ចិន (ឈ្មោះហៅក្រៅ) ជាប៉េអឹម​ផ្ទៃប្រទេស ជាអ្នក​រត់​ការ​បង់​លុយ​អោយ​សមត្ថកិច្ច​តាម​ដង​ផ្លូវ គ្រប់​ខេត្តក្រុង​ ​គ្រប់​ជាន់​ថ្នាក់។

ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា លោក ចិន ដែល​ជា​មេការ​រត់ការ​អោយ​ឡាន​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ ដួង​ស្រួច ខាង​លើ​នេះ កាល​ពី​ដើម​ឡើយ​នៅ​ខេត្ត​សៀមរាប មាន​ដេប៉ូលក់​ឈើ​នៅ​ផ្លូវ​៦០​ម៉ែត្រ តែ​បន្ទាប់​ពី​បែក​ផ្លូវ​គ្នា​ជា​មួយ​ភរិយា ក៏បាត់​មុខ​មួយ​រយៈ ស្រាប់​តែ​ពេល​នេះ​លេខ​ព័ត៌​មាន​មក​ថា លោក​ ចិន បាន​ក្លាយ​ជា​អ្នក​មាន​លុយមាន​អំ​ណាច​ ក្លាយ​ជាប៉េអឹម​ផ្ទៃ​ប្រ​ទេស ហើយ​ជា​មេការ​រត់​ការ​អោយ​ឡាន​យី​ឌុប​ទាំង​ខ្សែៗជារៀង​រាល់​មយ់​ពី​ខេត្តព្រះ​វិហារ​ទៅ​ខេត្តបន្ទាយ​មាន​ជ័យ ដោយ​មិន​មាន​សមត្ថកិច្ចណាគេ​ត្រួត​ពិនិត្យ​នោះ​ទេ ព្រោះ​ប្រ​ភព​បាន​អះអាង​ថា លោក​ចិន​បាន​បង់​លុយ​អោយ​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​អស់​ហើយ។

អ្នក​យក​ព័ត៌មាន​យើង​បាន​ប្រាប់​ថា គាត់​បាន​ទៅ​ថត​រថយន្ត​ដឹក​ឈើ​ខាល​លើ​ជាច្រើន​លើក​ជាមួយក្រុម​សមត្ថ​កិច្ច តែ​ត្រូវ​បាន​សមត្ថកិច្ច​ មេការ​ដឹក​ឈើ​គេ​ប្រាប់​ថា មាន​ច្បាប់​ តែ​គេ​មិន​បាន​អោយ​អ្នក​កាសែត​ណាម្នាក់​បាន​ឃើញ​ច្បាប់​អនុញ្ញាតិ​របស់​ពួកគេ​នោះ​ទេ នេះ​ដែល​ជាហេតុ​ធ្វើ​អោយ​មាន​ការ​សង្ស័យ​ថា រថ​យន្ត​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ ដួងស្រួច មិន​មាន​ច្បាប់​ពិត​ប្រាកដ​នោះ​ទេ ហើយ​បើ​មាន​ច្បាប់​ត្រឹម​ត្រូវ​មែន ដឹក​តាម​ចំនួន​កំណត់​មែន ក៏មិន​ចាំ​បាច់​ បង់​លុយ​ដាក់​ខែ​អោយ​សមត្ថកិច្ច​តាម​ផ្លូវ​​នោះ​ដែរ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំភ្លឺពី​​លោក ចិន និងតំណាង​​ក្រុម​ហ៊ុន​ ដួង​ស្រួច បាន​ទេពាក់​ព័ន្ទ​ការ​ដឹក​ជញ្ជូន​ឈើ​យ៉ា​ង​អាណាធិប្បតេយ្យ​ខាង​លើ​នេះ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំនាក់​ទំនង។

លោក ឃុន ប៊ុនហេង នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​អន្លង​វែង បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី២៧ ខែគិម្ភៈ ឆ្នាំ២០១៧នេះថា លោក​ធ្លាប់​បាន​ឆែក​មើល​ដែរ តែ​មិន​បាន​ឆែក​គ្រប់​ឡាន​នោះទេ លោក​ថាកាល​លោក​ឆែក​មើល​ឃើញ​ថា មាន​ច្បាប់។ លោក​នាយ​ផ្នែក​បានបន្ថែមថា បើ​ចង់​ដឹង​ច្បាស់​ពី​ច្បាប់​ទម្លាប់​ ឬដឹក​ប៉ុន្មាន​ម៉ែត្រគូប​នោះ​សុំ​អោយ​អ្នក​កាសែត​សួរ​ទៅ​គល់​ សួរទៅ​ខាង​ក្រុម​ហ៊ុន​គេ​ផ្ទាល់​នៅ​ឯខេត្ត​ព្រះ​វិហារ​នោះ​ទៅ​ ព្រោះ​ជួន​កាល​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ​ឆ្លង​កាត់​ក៏មិន​បាន​ប្រាប់​លោក​ផង​ដែរ។

សូម​ឯកឧត្តម ស-ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​ មេត្តាត្រួតពិនិត្យ​ក្រុម​ហ៊ុន ដួងស្រួច ដែល​ប្រើ​សុទ្ធតែរថ​យន្ត​យី​ឌុប​ដឹក​ឈើ​ពេញ​ហៀរ​ជារៀង​រាល់​យប់​ពី​ខេត្ត​ព្រះវិហារ ឆ្លង​កាត់​ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់វែង ក្រុង​សំរោង​ ឆ្ពោះ​ទៅ​ខេត្តបន្ទាយ​មាន​ជ័យទាំង​នេះផង ព្រោះ​គេ​សង្ស័យថា ក្រុម​ហ៊ុន​ខាង​លើ​នេះអាច​មិន​មាន​ច្បាប់​ត្រឹម​ត្រូវ ហើយ​ដឹក​ឈើ​លើស​ទម្ងន់​ ជា​ហេតុ​នាំ អោយ​បាក់​ស្ពាន ខូច​ថ្នល់ បាត់​បង់​ថវិការ​របស់​រដ្ឋ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន2339ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1669ដង អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន2577ដង របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន1532ដង បែកធ្លាយរឿងពុករលួយ​ នៅមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង   អាន1568ដង ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន1906ដង មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរ?...    អាន1819ដង ​បាតុភូតធម្មជាតិផ្គររន្ទះនិង​ខ្យល់​កន្រ្តាក់នាពាក់​កណ្តាល​ខែមីនា រហូត​ដល់​ចុង​ខែមិថុ?...    អាន1763ដង សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីន?...    អាន2696ដង វិវាទដីធ្លីនៅស្រុកពួក ទិញខ្លះ រលោភយកថែមខ្លះ   អាន2160ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10168នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76246នាក់
ខែនេះ    824037នាក់
ឆ្នាំនេះ   3568341នាក់
សរុប   57167237នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:35