បាឡុងហោះរបស់ក្រុមហ៊ុនឯកជនមួយនៅក្នុងក្រុងសៀមរាប បានធ្លាក់ចុះមកដល់ដី នៅចំនុចភូមិទឹកថ្លា សង្កាត់ទឹកវិល ក្រុងសៀមរាប នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៧នេះ បណ្តាលអោយភ្ញៀវទេសចរណ៍បរទេស និងអ្នកបញ្ជាបាឡុងចនួន០៩នាក់ ភ័យព្រលឹងចុងសក់។
ប្រភពព័ត៌មានបានអោយដឹងថា បាឡុងហោះខាងលើនេះបានហោះចេញពីចំនុច ភូមិសាស្ត្រ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីមើលទេសភាព ស្រាប់តែមកដល់ ចំណុចកើតហេតុខាងលើក៏ស្រាប់តែធ្លាក់ចុះក្រោមដល់ដីដោយមិនដឹងពីមូលហេតុអ្វីនោះទេ តែសំណាងល្អ មិនមានភ្ញៀវ ទេសចរណាម្នាក់ រងរបួសនោះឡើយ។
លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាល ក្រុងសៀមរាប បានឲ្យដឹងថា នៅក្នុងបាឡុងនោះ មានដឹកភ្ញៀវទេសចរ និងអ្នកបញ្ជារ បាឡុងសរុបចំនួន០៩នាក់ ជនជាតិ កូរ៉េ ៤នាក់ អឺរ៉ុប ៤នាក់ និងខ្មែរ១នាក់ជាអ្នកបញ្ជាបាឡុងហោះខាងលើនេះ។ លោអធិការបានបន្ថែមថា ក្នុងហេតុការធ្លាក់បាឡុងហោះខាងលើនេះមិនបណ្តាលអោយនរណាម្នាក់រងរបួសឡើយ។
អ្នកដែលឃើញហេតុការណ៍ខាងលើនេះបានសន្និដ្ឋានថា បាឡុងដែលធ្លាក់នេះអាចបណ្តាលមកពីខ្វះបច្ចេកទេស ឬអាចបណ្តាលមកពីអស់ហ្គាស។
សូមរំលឹកផងដែរថា កាលពីសម័យលោក ស៊ូ-ភិរិន្ទ នៅកាន់ជាអភិបាលខេត្តសៀមរាប លោកធ្លាប់បានផ្អាកការហោះហើរបាឡុងហោះខាងលើនេះអស់ជាច្រើនខែ ព្រោះបាឡុងបានធ្លាក់ជាញឹកញាប់ណាស់ពេក ហើយគ្រាមួយនោះមានជនជាតិជប៉ុនម្នាក់បានស្លាប់បាត់បង់ជីវិត ក្នុងចំណោមភ្ញៀវទេសចរណ៍ជាច្រើននាក់ ក្នុងហេតុការណ៍ធ្លាក់បាឡុងហោះរបស់ក្រុមហ៊ុនដដែលនេះ។
ពលរដ្ឋខេត្តសៀមរាបរិះគន់ថា បើបាឡុងនេះធ្លាក់ញឹកយ៉ាងនេះ គង់តែថ្ងៃណាមួយធ្វើអន្តរាយដល់ជីវិតភ្លៀងទេសចរណ៍មិនខាន ដូច្នេះលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងមន្ទីរទេសចរណ៍ខេត្តឈរអោបដៃមើលដល់ណាទៀត មេចមិនបិតចោលទៅ។
កម្ពុជាសុវណ្ណភូមិមិនអាចសុំការពន្យល់ពីម្ចាស់ក្រុមហ៊ុន បាឡុងហោះខាងលើនេះបានទេ ព្រោះគ្មានលេខទូរស័ព្ទសំរាប់ទាក់ទង៕ ដោយ៖ ផ្លុងរ៉េត
ថ្ងៃនេះ | 7635 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 36194 | នាក់ |
ខែនេះ | 183822 | នាក់ |
ឆ្នាំនេះ | 3766482 | នាក់ |
សរុប | 53126408 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 22:51 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net