ចៅហ្វាយខេត្តស្រុកថៃនៃខេត្តស្រះកែវ បានឡើងថ្លែងមតិសំណេះសំណាល ជាមួយក្រុមអ្នកសារព័ត៌មានថៃ និងអ្នកសារព័ត៌មានកម្ពុជា នៅល្ងាចថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៧ ដែលជាថ្ងៃកំណើតរបស់ក្រុមអ្នកកាសែតនៅខេត្តស្រះកែវនេះតែម្តង។
ក្នុងកម្មវិធីអប់អរសាទរថ្ងៃទី០៥ ខែ០៣ នៃកំណើតអ្នកកាសែតនៅខេត្តស្រះកែវនេះ ទាំងលោកចៅហ្វាយខេត្ត មន្ត្រីអ្នកមុខអ្នកការ អ្នកកាសែតជើងចាស់ជើងថ្មី ទាំងអ្នកកាសែតថៃ និងអ្នកកាសែតកម្ពុជា បានសប្បាយរីករាយក្រៃលែង ហើយនាំគ្នាស្តាប់ចម្រៀងមួយបទរបស់លោកអភិបាលខេត្តថៃ និងស្តាប់បទចម្រៀងយុវសិស្សច្រៀងក្នុងគោលបំណងមនុស្សធម៌ ហើយនាំគ្នាទទួលទានអាហារ ដ៏ឆ្ងាញ់ជាប់ចិត្ត ឥតបំភ្លេចបាន។
ក្នុងនោះទាំងតំណាងសមាគមន៍អ្នកកាសែតនៅស្រុកថៃ និងតំណាងសមាគមអ្នកកាសែតនៅកម្ពុជា ជាពិសេសលោក អគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៧ បានថ្លែងសារដល់អ្នកសារព័ត៌មានទាំងអស់អោយចេះស្រលាញ់ក្នា កុំប្រកាន់ពូជសាស្រ្ត ពណ៍សម្បុរ ហើយនាំគ្នាជួយសរសេរតែរឿងណាដែលពិត ដើម្បីនាំយកសារដ៏មានសារសំខាន់ជូនទៅថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។
លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា និងជាប្រធានសមាគមប្រជាធិប្បតេយ្យ ហើយនិងជាអគ្គលេខាធិការយូម៉ាអេស៊ាន (UMA) ប្រចាំប្រទេសកម្ពុជក៏បានឡើងថ្លែងមតិស្វាគមន៍ចំពោះកម្មវិធីខួបកំណើតរបស់អ្នកកាសែតនៅខេត្តស្រះកែវប្រទេសថៃនេះផងដែរ៕ ដោយ៖ ផ្លុង-រ៉េត
ថ្ងៃនេះ | 3128 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 31687 | នាក់ |
ខែនេះ | 179315 | នាក់ |
ឆ្នាំនេះ | 3761975 | នាក់ |
សរុប | 53121901 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 15:40 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net