ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ

ដោយៈ ចរិយា ខេត្តបាត់ដំបង ថ្ងៃទី 27 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 03:11 នាទី ចំនួនអានៈ 1464

​ក្រុម​អ្នករកស៊ី​ដឹកទំនិញ បាន​អះអាងថា ក្រៅ ពី​ឡាន​ខ្សែ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល បាន​បង់ប្រាក់​ប្រចាំខែ​សម្រាប់​ក្រុម​របស់ លោក ស៊ូ ប៊ុណ្ណា​រ៉ុង យ៉ាងហោចណាស់ ក៏​ក្នុង​១​ឡាន​ត្រូវ​បង់​ពី​១៥​ម៉ឺន​រៀល​ទៅ ៤០​ម៉ឺន​រៀល ឬ​លើសពីនេះ ប្រសិនបើ មន្ដ្រី​ទាំងនោះ​គាត់​ទាមទារ ។  អ្នកបើករថយន្ដ​ដឹក​អង្ករ​ម្នា​ក់បាន​និយាយថា គាត់​ជា​អ្នក ស៊ីឈ្នួល​ដឹក​អង្ករ​ពី​ខេត្ដ​បាត់ដំបង​ទៅ​រាជធានី​ភ្នំពេញ ក្នុង​១​ជើង​ទទួលបាន​ប្រាក់ ចំនួន​៨​ម៉ឺន​រៀល ហើយ​ថៅកែ​របស់គាត់  តែងតែ​ត្អូញត្អែរថា មន្ដ្រី​ឈរជើង​កន្លែង ជញ្ជីង​ថ្លឹង​រថយន្ដ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ស្វាយ​ជំនីក ឃុំ​អន្លង់​វិល ចេះតែ​ជំរិត​បង្ខំ​ឱ្យ​ថៅកែ​គាត់​បង់ប្រាក់ ១​ឡាន​យ៉ាងតិច​ពី​១០​ទៅ​៣០​ម៉ឺន​រៀល ។​

ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​អាជ្ញាធរ​ខេត្ដ​បាត់ដំបង គួរតែមាន​វិធាន​ការចុះពិនិត្យ​ឱ្យ បាន​ដិតដល់​ចំពោះ ភាពមិនប្រក្រតី​ជាច្រើន​របស់​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ខេត្ដ​បាត់ដំបង ដែល​តម្រូវឱ្យ​រថយន្ដ​ដឹកទំនិញ​លើស ទម្ងន់​ចូល​បង់ប្រាក់ និង​រាប់​ក្បាល​ឡាន ដឹកទំនិញ​យកប្រាក់​តា​ម​តែ​អំពើ​ចិត្ត ។ ក្រុម​អ្នករកស៊ី​ដឹកទំនិញ​បាន​លើក ឡើង​ពី​ផល​លំបាក ខណៈដែល​កម្លាំងចម្រុះ ដឹកនាំ​ដោយ​លោក ស៊ូ ប៊ុណ្ណា​រ៉ុង អនុ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្ដ​បាត់ដំបង បាន​យក​ទីតាំង​ជញ្ជីង​ថ្លឹង រថយន្ដ​នៅ​ចំណុច​ភូមិ​ស្វាយ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ធ្វើជា​កន្លែង​អង្គុយ រាប់​ក្បាល​ឡាន​យកប្រាក់ ទាំង​រថយន្ដ​ផ្ទុក លើស​ទម្ងន់ និង​រថយន្ដ​ដឹកទំនិញ​មិន លើស​ទម្ងន់ ។​

​         ​លោក ខាន់ ម៉ា​ណេ ប្រធាន​មន្ទីរ​សា ធា​រណការ​និង​ដឹកជញ្ជូន​ខេត្ដ​បាត់ដំបង កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​ករណី រាប់ ក្បាល​ឡាន​យកប្រាក់​នោះ ព្រោះ​ភារកិច្ច នេះ​ឋិត​នៅក្រោម​ការគ្រប់គ្រង​រប​ស់លោក ស៊ូ ប៊ុណ្ណា​រ៉ុង ដែលជា​អនុប្រធាន​។ ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​បាន រិះគន់ យ៉ាងខ្លាំង​ពីស​កម្ម​ភាពមិនប្រក្រតី ពុក រលួយ​របស់​ក្រុម​ជញ្ជីង​ថ្លឹង​ឡាន​របស់ លោក ស៊ូ ប៊ុណ្ណា​រ៉ុង បន្ទាប់ពី​ដាក់​កន្លែង ថ្លឹង​រថយន្ដ​នៅ​ចំណុច​ភូមិ​ស្វាយ​ជំនីក ឃុំ អន្លង់​វិល ស្រុក​សង្កែ ជាប្រចាំ​ទាំងយប់ ទាំង​ថ្ងៃ​មាន​ទម្លាប់​តែ​រាប់​ក្បាល​ឡាន​យក ប្រាក់ និង​មិនបាន​ថ្លឹង​រថយន្ដ​នោះ​ក៏ដោយ ទង្វើ​មិន​គប្បី​ជាច្រើន​ទៀត​ត្រង់​ថា លោក ស៊ូ ប៊ុណ្ណា​រ៉ុង បាន​បង្កើត​កន្លែង​ជញ្ជីង​ថ្លឹង រថយន្ដ​ចល័ត ដូចជា​យកទៅដាក់​នៅ ចំណុច​ភូមិ​អូរ​តា​គី និង​នៅ​កំណាត់​ផ្លូវជាតិ លេខ​១០​ពី​ខេត្ដ​ប៉ៃលិន​មក​ខេត្ដ​បាត់ដំបង​។

​ ករណី​ដែល​លោក ស៊ូ ប៊ុណ្ណា​រ៉ុង អង្គុយចាំតែ​រាប់​ក្បាល​ឡាន​យកប្រាក់​បង្កើត​អំពើ ពុករលួយ ដែលមាន​ចេតនា​បំផ្លាញ​ផ្លូវ ថ្នល់ អាច​នឹង​ងាយ​រង​ស្រុត​ប្រេះស្រាំ​ដោយ សារ​តែ​ការធ្វេសប្រហែស​មិន​ថ្លឹង​រថយន្ដ ដឹក​លើស​ទម្ងន់ គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន3763ដង ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន1386ដង សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1528ដង លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្ល?...    អាន1533ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ទនឹងអំពើលួចដែលមានស្ថានទម្ងន់ទោស   អាន1461ដង ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន   អាន2187ដង វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ   អាន1564ដង ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន1524ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន1422ដង អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន1392ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1062នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70653នាក់
ខែនេះ    177731នាក់
ឆ្នាំនេះ   2635634នាក់
សរុប   51995560នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 06:21