សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់អ្នកការសែតពីររថយន្ត និងវាយកំទេចរយន្តអ្នកកាសែត១គ្រឿងទៀតផង

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 24 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 05:56 នាទី ចំនួនអានៈ 1649

ក្រុមអ្នកយកព័តមាន៤ស្ថាប័នបានចុះទៅថតនូវសកម្មភាពទី តាំង​ស្តុប​ឈើ និង​ការ​ដឹក​ជញ្ជូន​ឈើគ្រញួង​របស់ឈ្មោះ ខ្វៀង ធីម៉ៃ (ចែម៉ាយ ឬយាយម៉ាយ) ភេទស្រី អាយុ ប្រមាណ​ជាង​៤០​ឆ្នាំ ជាជនជាតិយួន​​ ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ជាមេឈ្មួញឈើគ្រញួងធំ​ហើយ​ល្បីប្រចាំ ស្រុកអន្លង់វែង និងស្រុក​ត្រ​ពាំងប្រាសាទ មេឈ្មួញ​រូប​នេះ​បាន​បញ្ជាកូនចៅបក្ខពួកជាង​១០នាក់​ដេញវាយអ្នក យកព័ត៌​មាន​កាល​ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិត​ក្នុងភូមិទំនប់លើ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្រុមអ្នកយកព័ត៌មានដែលត្រូវ​បាន​បក្ខពួកមេឈ្មួញឈើគ្រញួងជន​ជាតិ​យួន​ឈ្មោះ ខ្វៀង ធីម៉ៃ (ចែម៉ាយ ឬយាយម៉ាយ) ដេញវាយនោះមាន​ឈ្មោះ​ដូចជា៖ ១ឈ្មោះ ថោង សុរ៉េត ភេទប្រុស អាយុ២៨ឆ្នាំ យកព័ត៌មានឱ្យការសែត កម្ពុជាសុវណ្ណភូមិ ២ឈ្មោះ ហ៊ាន ពណ៍ ភេទប្រុស អាយុ៤០ឆ្នាំ អ្នកយកព័ត៌មានឱ្យទូទស្សន៍ស្លឹករឹត ៣ឈ្មោះ អឺម សុខា ភេទប្រុស អាយុ៤៩ឆ្នាំអ្ន កយកព័ត៌មានឱ្យមតិមហាជន និង៤ឈ្មោះ សាន់ រិន ភេទប្រុស អាយុជាង៥០ឆ្នាំ អ្នកយកព័ត៌មានឱ្យទូទស្សន៍។

យោងតាមការអៈអាងពីឈ្មោះ ថោ សុរ៉េត ក្នុងចំណោមអ្នកយកព័ត៌មាន៤នាក់បាន ឱ្យដឹងថា មុនពេល​កើត​ហេតុ​ក្រុមខ្លួនជាអ្នកយកព័ត៌មានបានទទួលព័ត៌មានពីប្រ​ជាពលរដ្ឋថា មេឈ្មួញឈើក្រញូអ ឈ្មោះ ខ្វៀង ធីម៉ៃ ជាជនជាតិយួននិងបក្ខពួក កំពុងដឹកជញ្ជូនឈើគ្រញួងមកស្តុប និងពុះជ្រៀក បំរុង​ដាក់​ក្នុង​រថ​យន្ត​ដឹក​ចេញ​ទៅប្រទេសវៀតណាម ដោយ​ចេះ​ដំណើរ​ពី​ស្រុក​អន្លង់វែងខេត្ត​ឧត្តរមានជ័យ ឆ្លងកាត់​ស្រុក​ក្រឡាញ់ខេត្តសៀមរាប ឆ្លង​កាត់​ខេត្តបន្ទាយ​មាន​ជ័យ ឆ្ពោះទៅ​ខេត្តកំពង់ចាម។

ក្រោយពីបានទទួលព័ត៌មាននេះក្រុមអ្នកយកព័ត៌មានបាននាំគ្នាទៅថតយករូបភាព ស្រាប់តែ​មេឈ្មួញ​រូបនេះ​បានបញ្ជាកូនចៅប្រមាណ៣០នាក់ ដោយក្នុងដៃរបស់ពួកគេ​មានបំពង់ទីព ដំបង កាំបិត ចបជីក មកប៉ុនប៉ងវាយសម្លាប់អ្នក​កាសែតទាំង​នោះ តែសំណាងល្អអ្នកយកព័ត៌មានបានរត់គេចខ្លួនទាន់ ហើយ​ក្រុមជន​ដៃ​ដល់​ទាំង​នេះបានវាយកំទេច​រថយន្តម៉ាកកាមារីមួយគ្រឿង បណ្តាល​អោយ​មាន​ការ​ខូចខាតមួយកំណាត់ក្រោយ​ទាំង​ស្រុង ហើយក្រុមអ្នកយកព័ត៌មានទាំង៤រូបបានដាក់ ពាក្យបណ្តឹងចូលទៅព្រះរាជអាជ្ញារអមសាលាដំបូង ខេត្តឧត្តរមានជ័យ កាល​ពី​ថ្ងៃទី​២៣ មេសា ម្សិល​មិញ សុំ​អោយ​តុលាការ​ចាត់ការទៅ តាមនិតិវិធីច្បាប់។

មន្រ្តីដែលបម្រើការងារនៅក្នុងស្រុកអន្លង់វែងម្នាក់សុំមិនបញ្ចេញឈ្មោះបានឱ្យ អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា មេឈ្មួញឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ នេះបានធ្វើសកម្មភាពមក លើអ្នក​សាព័ត៌​មានម្តងរួចមកហើយកាលពីអំឡុងឆ្នាំ២០១៦ កន្លង់មកលើសពីនោះ ស្រ្តីរូបនេះ​ថែមទាំងប្រ​មាថមាកងាយ​ដល់មន្រ្តីតូចតាច​ដែលបម្រើការងាររដ្ឋផងដែរ ដូចជាក្នុង​ការរកស៊ីដឹក​ឈើឬជួលពលរដ្ឋ​ឱ្យឡើងភ្នំកាប់​ឈើគ្រញួង​នៅក្នុងទឹកដីថៃ នោះ ដូចពាក្យស្លោក​បានពោលថា សុខចិត្តបោះនុយ​ទៅឱ្យត្រីឆ្តោស៊ី​មិន​ឱ្យ​ច្រ​វ៉ាប្របិចនោះទេ។ មន្រ្តីដដែលបានបន្តថា ស្រ្តីជនជាតិវៀតណាមម្នាក់នេះរកស៊ីនៅក្នុងស្រុកខ្មែរថ្លើម ធំណាស់ដោយមិនខ្លាចញញើតសមត្តកិច្ចណារនោះទេដោយសាតែអ្នកមានអំណា ចនៅពីក្រោយ​ខ្នងជាអ្នកកាង ព្រោះតែបានទទួលនូលាភសក្ការៈពីស្រ្តីម្នាក់នេះ។

ក្រុម​អ្នក​សារព័ត៌មាន​ និង​ពលរដ្ឋ​ខេត្តឧត្តរមានជ័យ សំនូម​ពរទៅ​តុលាការខេត្តឧត្តរមានជ័យ ចៅហ្វាង​ខេត្តឧត្តរមានជ័យ និង​មន្ត្រី​ពាក់​ព័ន្ធ​ទាំង​អស់​មេត្តា​ចាត់​ការ​មេឈ្មួញ​រក​ស៊ី​ឈើ​ក្រញូង​ឈ្មោះ ខ្វៀង ធីម៉ៃ (ចែម៉ាយ ឬយាយម៉ាយ) នេះអោយ​បាន​ឆាប់​រហ័ស​ ព្រោះ​បើ​បណ្តែត​បណ្តោយ​យូរ​ទៅ​ ច្បាស់​វឹក​វរធំ​ហើយ​នៅ​ខេត្តប៉ែកឧត្តរប្រទេសកម្ពុជា៕ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន1551ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1612ដង រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន1733ដង អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា   អាន1757ដង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន1556ដង គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1603ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1541ដង បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន1619ដង ព្រោះ​តែបណ្តាំ​ម៉ែ បែ​ជាមិន​ហ៊ាន​រួម​ភេទ   អាន1910ដង លោក ​គង់​ គឹម​នី​ អភិ​បាល​ស្រុក​ស្នូល​ចាប់​ខ្លួន​អ្នក​កា​សែត​ដើម្បី​ជា​ថ្នូ​នឹង​កញ្ចប?...    អាន1539ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7445នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73523នាក់
ខែនេះ    821314នាក់
ឆ្នាំនេះ   3565618នាក់
សរុប   57164514នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:25