គ្រូពេទ្យនៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ មានបំណងរំលោភផ្លូវភេទអ្នកជំងឺស្រី

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 09:21 នាទី ចំនួនអានៈ 2153

យោងតាមទំព័រហ្វេសប៊ុក (Face Book)  របស់លោក William Guang បានអោយដឹងថា មានករណី គ្រូពេទ្យរំលោភអ្នកជំងឺ «រំលោភមិនបានសម្រេច» នៅមន្ទីរពហុព្យាបាល និងសម្ភពអង្គរសង់តេ ផ្លូវលោក​តាខៀវនឿយ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប កាលពីព្រឹកទាបភ្លឺថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១៧។

គ្រូពេទ្យ​​ដែល​ត្រូវ​បាន​គេ​បង្ហោះ​រឿង​អាស្រូវ​ខាង​លើ​នេះ​មានឈ្មោះ វ៉ាន់ ស៊ុន កើតនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៩៣ អាយុ២៤ឆ្នាំ ហើយទើបសិក្សាចប់បរិញ្ញាបត្ររងផ្នែក គិលានុបដ្ឋាកយិកា តែប៉ុណ្ណោះ។

យោង​តាម​ប្រ​ភព​ព័ត៌មានបាន​អោយ​ដឹងថា ករណីខាង​លើ​នេះជនរងគ្រោះ​បានដាក់ពាក្យបណ្ដឹងរួចហើយ នៅប៉ុស្តិប៉ូលីសសង្កាត់ស្លក្រាម កាលពីថ្ងៃទី​១៥​ម្សិល​មិញ នេះតែខាងគ្លីនិក មិនសហការជាមួយ ជនរងគ្រោះទេ ហើ​យមិនទាន់ឃើ​ញ ចំណាត់ការតាម​ផ្លូវ​ច្បាប់នៅឡើយដែរ។

យោងតាមលោក ស៊ិន ណារ៉ា មេប៉ុស្តិ៍សង្កាត់​ស្លាក្រាមនៅ​ព្រឹក​ថ្ងៃទី១៦នេះ​បាន​ប្រាប់​តាមទូរស័ព្ទថា នារី​ជនរងគ្រោះ​ឈ្មោះ ទា ទីវខ្គិច កើត​ឆ្នាំ១៩៩៦ ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ហាលក់​ខោ​អាវ​ក្នុង​ភូមិ​វត្តបូរណ៍ សង្កាត់​សាលាកំរើក។ លោក ស៊ិន ណារ៉ា បាន​បន្តថាកាល​ពី​ថ្ងៃទី១៥​ម្សិល​មិញ​ជន​រង​គ្រោះ​បាន​មក​ប៉ុស្តិ៍​ដាក់​ពាក្យ​បណ្តឹង​ពិត​មែន តាំង​ពី​ព្រឹក​រហូត​ដល់​ម៉ោង​១១និង​៣០​នាទី​ថ្ងៃ​ត្រង់ ហើយ​លោក​បាន​សុំ​គោល​ការណ៍​ទៅ​លោក​អធិការរង​ក្រុង​ដើម្បី​ទៅ​នាំ​ខ្លួន​ជនសង្ស័យនៅ​ឯ​មន្ទីរពេទ្យ សង់តេ។ លោក​ប៉ូលីស​រូប​នេះ​បាន​បន្តទៀត​ថា ពេល​សមត្ថ​កិច្ច​ទៅ​ដល់​ខាង​ថ្នាក់​ដឹក​នាំ​ពេទ្យ​បាន​ហៅ​គ្រូពេទ្យ​អោយ​ឈរ​តម្រង់​ជួរ​ដើម្បី​អោយ​នារី​រង​គ្រោះ​ចង្អុលមុខ បន្ទាប់​មក​ឃើញ​ថា នារី​រង​គ្រោះ​បាន​​ចង្អុល​មុខ​ចំ​ជន​សង្ស័យ​ទៅ​តាម​ភិនភាគ​ពាក្យ​បណ្តឹង ហើយ​បាន​នាំ​ខ្លួន​មក​សួរ​ទៅ​តាម​ផ្លូវ​ច្បាប់។ លោក​បាន​បន្ថែមថា ឥឡូវ​ជន​សង្ស័យ​នៅ​ប៉ុស្តិ៍នៅ​ឡើយ​កំពង់​កសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​ថ្នាក់លើ​បន្តទៅ​តាម​នីតិវិធីច្បាប់។

សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ មិន​ទាន់អាច​សុំ​ការ​បក​ស្រាយ​ពី​អ្នក​គ្រប់គ្រង​នៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ បានទេនៅ​ព្រឹក​ថ្ងៃទី១៦មិនថុនានេះ ព្រោះពេ​ល​ទូរស័ព្ទ​ចូល​មាន​ស្រី្ត​អ្នក​លើក​ទូរស័ព្ទ​បាន​ប្រាប់​ថាគាត់​មិន​អាច​ធ្វើ​ការ​បក​ស្រាយ​បាន​ទេ ចាំ​គាត់​រាយការណ៍​ទៅ​ថ្នាក់លើ​សិន។

សូម​ពល​រដ្ឋ​ខ្មែរ​សម្រេច​ចិត្ត​អោយ​បាន​ច្បាស់​មុន​ទៅ​ព្យាបាល​នៅ​តាម​គ្លីនិច​ឯកជន​ណាមួយ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា កុំ​ចេះ​តែ​ផ្អើល​តាម​ការ​ផ្សាយ​ពាណិជ្ជកម្ម ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​សេវា​កម្ម​ពេទ្យ​រដ្ឋ​ ក៏​មាន​សេវា​ល្អ​ប្រសើ​ជាង​មុន​ដែរ​ហើយ អ្នក​គួរ​តែ​អោយ​តំ​លៃ​ពេទ្យ​រដ្ឋ​អោយ​បាន​ច្រើន​ ព្រោះ​តាម​ការ​ស្រាវ​ជ្រាវ​ព័ត៌មាន​ បាន​រក​ឃើញ​ថា គ្រប់​គ្លីនិច​ទាំង​អស់​ ពេល​មាន​អ្នក​ជំងឺ​ឈឺ​ធ្ងន់​អស់​លទ្ធភាព​ព្យាបាល​ ចុង​ក្រោយ​នាំ​គ្នា​បញ្ជូន​ទៅ​កាន់​ពេទ្យ​រដ្ឋ​ដដែល ដូច្នេះ​អ្នក​គួរ​ទៅ​ពេទ្យ​រដ្ឋ​អោយ​ហើយ​ទៅ​វា​ប្រសើរ​ជាជាង បើ​មាន​ក្រុម​គ្រូវ​ពេទ្យ​ណា​មិន​គោរព​ក្រម​សីលធម៌​ សម័យ​នេះ​ហើយ​បង្ហោះ​តាម​បណ្តាញ​សង្គម​អោយ​បាន​លឿន​ទៅ អ្នក​និង​មាន​ជំនួយ​ជាក់​ជាមិន​ខាន៕ ដោយ៖ ផ្លុង​រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជំងឺល្មោភស្រា   អាន3170ដង សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន   អាន1652ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន1605ដង សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1745ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១២   អាន1755ដង សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣ត្រូវបានរដ្ឋាភិបាល​ច្រាន​ចោល​ទៀត   អាន1540ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2841ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន2790ដង កម្មករ រោងចក្រ អារីឃ្វេសិន ដួលសន្លប់ ជាច្រើននាក់បន្តបន្ទាប់    អាន1682ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1668ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4521នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70599នាក់
ខែនេះ    818390នាក់
ឆ្នាំនេះ   3562694នាក់
សរុប   57161590នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 04:44