ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញពីខណ្ឌរដ្ឋបាលព្រៃឈើដោយមិនបង់លុយពិន័យចូលរដ្ឋ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 31 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 02:51 នាទី ចំនួនអានៈ 1787

លោក សួន តៃហេង ដែលត្រូវ​បាន​គេ​ស្គាល់​ថា ជាអង្គរក្ស​ និង​ជាជំនួយការ​របស់លោក​ សថាវី អភិបាលខេត្តឧត្តរមានជ័យ គឺជាអ្នក​រកស៊ីដឹក​ឈើ​គេចពន្ធ ដោយ​ទិញ​ឈើ​មិន​ស្រប​ច្បាប់​ពីក្រុម​អ្នក​លួច​កាប់ឈើអាណាធិប្បតេយ្យ​​ ហើយ​ដឹក​មិន​បាន​បង់​ពន្ធចូលរដ្ឋ​នោះ កំពុងតែរត់ឆ្លេឆ្លា ឆ្កាដៃឆ្កាជើង បំរុង​លួច​ចចារ​ស្ងាត់​ៗយក​រថ​យន្ត​យីឌុប​១គ្រឿ​ង​ដែល​សមត្ថកិច្ចបានចាប់​កាលពីសប្តាហ៍មុន ចេញ​ពី​ខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ ដោយ​គេច​វេសមិន​ចង់​បង់​លុយ​បាកពិន័យចូល​រដ្ឋ​នោះទេ នេះបើយោង​តាម​ប្រភពសម្ងាត់​ពី​សមត្ថកិច្ចនៅទីនោះ។

សូមរំលឹកផងដែរថា កាលពីវេលាម៉ោង ០៨ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មាន​រថយន្តយីឌុបដឹកឈើ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច លាយសរ ពាក់ស្លាក់លេខភ្នំពេញ ៣C-៣០៧៥ បានផ្ទុកឈើអារប្រភេទ លេខ១ និងលេខ២ ចំនួន ៧៧២សន្លឹក ស្មើរនឹង២៤ម៉ែត្រគូប ដែលមាន​ម្ចាស់ឈ្មោះ សេង ហុង ជាកូនប្រសារបស់លោក (សួន តៃហេង )ជាអង្គរក្សរបស់​លោក សថាវី ​អភិបាលខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ប្រចាំយោធភូមិភាគ៤ ធ្វើការបង្ក្រាបបាន ហើយ​បាន​បញ្ជូន​ទៅ​អោយ​ខាង​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​នៅ​ក្រុង​សំរោង​ជាអ្នក​គ្រប់​គ្រង​ចាត់​ចែង​ទៅ​តាម​ផ្លូវ​ច្បាប់។

បើយោង​តាម​របាយ​ការណ៍ គេ​សង្កេត​ឃើញ​ថា លោក សួន តៃហេង (ហៅហេង) ធ្លាប់​រក​ស៊ី​ដឹក​ឈើ​គ្រប់​ប្រភេទ​ឡើង​កក្រើក​ទឹក​ដី​ខេត្ត​ឧត្តរមានជ័យ ក្រោយ​មក​ឈប់​ចេញមុខ​ខ្លួនឯងផ្ទាល់​ តែ​បានអោយ​កូនចិញ្ចឹមឈ្មោះ ដូច ជាអ្នកចេញមុខរត់ការឈើ​តាម​ដង​ផ្លូវ ឥឡូវប្តូរ​អោយ​កូនប្រសារ​ឈ្មោះ សេង ហុង ជាអ្នក​ចេញ​មុខ​រត់​ការ​ម្តង តែ​លោក​ សួន តៃហេង គឺ​ជាអ្នក​នៅ​ពី​ក្រោយ​ខ្នង​ក្នុង​ការ​រកស៊ី​ដឹក​ឈើ​នេះដដែល ដូច​ពាក្យចាស់​មួយបានពោលថា <មួយដំបរនិងបួន ពួនជិតតែក្បាល គូទនៅកណ្តាលវាល>។

នេះជាលើក​ទី១ហើយ​ដែល​មានអ្នក​ហ៊ាន​ចាប់​រថ​យន្ត​ដឹក​ឈើ​របស់​លោក សួនតៃហេង ដែល​ជាជំនួយការ និង​ជាអង្គរក្ស​របស់​លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើ​យោង​តាម​ការ​តាម​ដាន​រយៈពេល​៥ឆ្នាំចុងក្រោយនេះ។

ពលរដ្ឋ​ និង​អ្នក​តាម​ដាន​ហេតុការណ៍សង្គមបាន​អះអាងថា បើ​លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យពិត​ជាមានចេតនាក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​មែននោះ កុំថាឡើយរថ​យន្ត​យីឌុប សូម្បីស្រម៉ោង​ឌុប ក៏គេច​មិន​រួច​ពី​កម្លាំង​សមត្ថកិច្ចដែរ តែ​លោក​ សថាវី ចូល​ចិត្តប្រើស្តាយ ខ្សែទាញ ជ្រលួញចាក់ ដូចកាលពី​សម័យ​សង្គ្រាមមេទាហ៊ានតែង​គុំរាមកូន​ចៅ​ថា <ពួកឯងចូលភូមិកុំចាប់មាន់អ្នកស្រុកវើយ ប្រយ័ត្នអត់អីស៊ី>។

ពលរដ្ឋ​សង្ឃឹមថា រថយន្តយី​ឌុបដឹក​ឈើ​អត់​ច្បាប់​របស់លោក​ សេង ហុក ដែល​ជាកូនប្រសារលោក សួន តៃហេង ដែល​ចាប់​បានកាលពីថ្ងៃទី២៦នោះ នឹង​ត្រូវ​បង់​ពិន័យទៅ​តាម​ផ្លូវ​ច្បាប់​ ដើម្បី​យក​ថវិការចូលរដ្ឋ​ មិន​មែន​លួច​ដោះលែងស្ងាត់​ៗ បង់​លុយ​ក្រោម​តុ ដូច​ការ​ទំលាយ​របស់​ប្រភពព័ត៌មានដែល​បាន​បែក​ធ្លាយ​នេះទេ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បុគ្គលឹកសណ្ឋាគារឡឺម៉េរីឌានអង្គរតវ៉ាទាមទាដកលោកប្រធានផ្នែក១រូប   អាន1558ដង ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន1761ដង ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសច?...    អាន3686ដង មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន2245ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន1837ដង អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់   អាន2223ដង សាំង ហាក់ ឈ្មួញរកស៊ីដឹកឈើអត់ច្បាប់ យកលុយចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប   អាន1816ដង វិនាសកម្មព្រៃលិចទឹកបឹងពារាំងដោយជនទុច្ចរិត   អាន1736ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1774ដង គណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មទួទាំងប្រទេស   អាន1585ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      15002នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    81080នាក់
ខែនេះ    828871នាក់
ឆ្នាំនេះ   3573175នាក់
សរុប   57172071នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 19:51