ព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានអ្នកមានលុយមានអំណាចឈូសឆាយបំផ្លាញស្ទើរហិនហោចអស់ហើយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 03 ឆ្នាំ 2018 វេលាម៉ោង 04:26 នាទី ចំនួនអានៈ 1887

​ព្រៃ​លិច​ទឹក​ដែល​ជាជម្រក​ត្រី​ពង​កូនបន្ត​ពូជ​នៅ​រដូវ​វស្សាស្ថិតក្នុង​តំបន់បី ​ដែល​ជាក្តី​សង្ឃឹម​របស់រដ្ឋាភិបាល និង​ប្រជារាស្ត្រ​ខ្មែរ ត្រូវបាន​ក្រុម​ឈ្មួញ អ្នកមានលុយ មាន​អំណាច​ រំលោភ​បំ​ពាន​​ជា​ហូរ​ហែ ដោយ​ប្រើ​គ្រឿង​ចក្រ​ ឈូស​ឆាយ​ កាយ​ដុត​កំទេច ធ្វើ​ជាដី​ស្រែ ជីកស្រះ កាយ​យក​អាចម៌​ដី​លក់ ឬយក​អាចម៌ដី​​ចាក់​បំពេញ​ធ្វើ​ដី​ឡូទ៍ ជាបន្តបន្ទាប់​ឥត​ឈប់​ឈរ​ នៅ​ក្នុង​ខេត្ត​សៀមរាប។

គ្រឿង​ចក្រ៩គ្រឿង​បើគិតទាំង​អេស្កាវ័តធ័រ អាប៊ុល និង​ឡាន​ដឹកដី ដែល​លោក ហាក់-សេង បាន​ជួល​អោយមក​​ឈូស​ឆាយ​កាយ​ព្រៃ​លិច​ទឹក​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀម​រាប តាំង​ពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៨មក​ម្លេះ។

ជាក់ស្តែង​កាលពីថ្ងៃទី១២ មិនាម្សិល​មិញ កម្លាំង​ខាង​មន្ទីរ​បរិស្ថាន ជល​ផល ប៉ូលីស​ក្រុង ប៉ូលីស​សង្កាត់​ជ្រាវ បាន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ ធ្វើ​របាយការណ៍ជូនថ្នាក់​លើ​ តែ​ខាង​ថៅ​កែ​គ្រឿង​ចក្រ និង​ម្ចាស់​ដី​មិន​ចូល​ខ្លួន​សហការណ៍នោះទេ ហើយ​ថែម​ទាំង​មិន​ព្រម​ដក​គ្រឿង​ចក្រ​ចេញ​ពី​កន្លែង​ឈូស​ឆាយ​ទៀត​ផង បន្ទាប់​មក​ក្រុម​សមត្ថកិច្ច​បាន​ដក​ថយ ដោយ​ខាង​ប៉ូលីស​បាន​ប្រាប់​ថា ប្រគល់អោយ​ខាង​បរិស្ថាន ឯខាង​បរិស្ថានឆ្លើយថា ថ្នាក់​លើ​អោយ​ដក​ថយ​មក​វិញ​ រងចាំ​ធ្វើ​លិខិត​កោះ​ហៅ​ថៅ​កែ​គ្រឿង​ចក្រ និង​លោក ហាក់-សេង​ អោយ​ទៅ​ជួបនៅ​មន្ទីរ​បរិស្ថាន​ខេត្ត​សៀម​រាប។

នៅ​ព្រឹក​ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨នេះ លោក​ សឿន-សេន ប្រធាន​ការិយាល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច នៃ​ស្នងការ​ដ្ឋាន​ខេត្តសៀមរាប​ បាន​ដឹក​នាំ​កម្លាំង​ ចុះ​ត្រួតពិនិត្យ​ ដី​ព្រៃ​ដែល​លោក ហាក់-សេង ជួលអោយ​គេ​​ឈូស​ឆាយ​អស់​ជិត​មួយហិកតា​កាល​ពីថ្ងៃទី១១។ នៅ​រសៀល​ម៉ោង២និង​៤៩នាទី ថ្ងៃទី១៣ដដែល​នេះ លោក​ សឿន-សេន បាន​ប្រាប់​តាម​ទូរស័ព្ទថា លោក​បាន​ប្រមូល​គ្រឿង​ចក្រ​ដាក់​មួយដុំជុំគ្នា ហើយលោក​បាន​ប្រគល​ការ​ងារ​ខាង​លើ​នេះ​ អោយ​ទៅ​ខាងជំនាញដូចជា ​មន្ទីរ​បរិស្ថាន ជល​ផល និង​ខាង​ធនធាន​ទឹក ​ធ្វើ​ការ​បន្ត ព្រោះ​វាត្រូវ​និង​ជំនាញ​របស់​គេ។ លោក សឿន-សេន បាន​បន្ថែមថា មិន​មែន​ថាខាង​លោក​ធ្វើ​មិន​កើត​នោះទេ តែ​មិន​ចង់​លូក​លាន​ទៅ​លើ​ការងារដែល​ជាជំនាញរបស់​គេ។

ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ជ្រាវ​នាំគ្នាឆ្ងល់ថា តើ​អ្នក​ដែល​ហ៊ាន​ជួល​គ្រឿងចក្រ​មក​ឈូស​យក​ដី​ព្រៃ​លិច​ទឹក​នេះ​មាន​ខ្សែ មាន​ខ្នង​ធំប៉ុណ្ណាដែរ បាន​ជា​ហ៊ាន​បំពានច្បាប់​យ៉ាង​ដូច្នេះ? ការ​ឆ្ងល់នេះពិត​ជាត្រឹម​ត្រូវ​ណាស់ មាន​មនុស្ស​បីបួននាក់​បាន​បង្ហើប​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​ថា លោក ហាក់-សេង គឺជាអ្នក​មាន​លុយ​មាន​អំណាច​ម្នាក់នៅក្នុង​ខេត្ត​សៀមរាប លោក​មាន​ផ្ទះលក់​គ្រឿង​ឡាន​នៅ​​ជិត​ផ្សារសាមគ្គី ហើយ​មាន​ផ្ទះល្វែង​ជួល​រាប់​សិប​ខ្នង នៅ​តាម​ផ្លូវ​ក្រវ៉ាត់​ក្រុង មានហាងបញ្ចាំ មិន​តែ​ប៉ុណ្ណោះ​លោក​ជា ដន្លង​ជាមួយ​ឯកឧត្តម ម៉ន-សាម៉ុន ដែល​ជាអតីតមេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្តសៀមរាបថែមទៀតផង។

មាន​ពាក្យ​សង្ឃពាក្យ​សត្វតាម​តៀម​កាហ្វេដែល​មិន​មែន​ជាផ្លូច​ការ​ណ៍​បាន​និយាយតៗគ្នាថា លោក​ ហាក់-សេង មិន​ដក​គ្រឿង​​ចក្រ​ចេញ​ពី​កន្លែង​ឈូសឆាយទេ គាត់​សម្រេច​ចិត្ត​ថាត្រូវ​តែ​ឈូស​ឆាយ​អោយ​បាន​សម្រេចបើ​ទោះ​បី​ជា​ត្រូវ​ចំណាយ​លុយ​អស់​ប៉ុន្មាន​ក៏ដោយ។ ក្រុម​ពួកមាត់​ចាប​មាត់​ព្រាបនិយាយទៀតថា លោក​ហាក់សេង​ កំពុង​ដើរ​រក​ខ្សែ​ រកខ្នង​ដើម្បី​ទប់​ទល់​កុំ​អោយ​មេឃ​បាក់​សង្កត់​។

ជាក់​ស្តែង​រយៈពេល​បី​ថ្ងៃនេះគ្មាន​សមត្ថកិច្ច​ណា​អាច​ជួប​និយាយ​ជាមួយលោក​ហាក់សេង​បាន​ទេ ដោយ​ទូរស័ព្ទខលចូល​ តែ​មិន​លើក​ទទួល ចំណែក​កម្ពុជាសុវណ្ណភូមិ​ក៏មិន​អាច​សុំ​ការ​បកស្រាយ​ពីលោក ហាក់-សេង បាន​ដែរព្រោះ​នៅ​ម៉ោង​៣និង៥០​នាទីរសៀលថ្ងៃទី១៣ មិនានេះខល​ទូរស័ព្ទ​ទៅ​លោក​ ហាក់-សេង​ ចូល​តែមិនមាន​អ្នក​​លើក​ទទួល​ផង​ដែរ។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ជ្រាវពោលថា ពួកគាត់​សោកស្តាយ​ព្រៃលិច​ទឹក ដែល​លោក ហាក់-សេង ប្រើ​គ្រឿង​ចក្រ​អោយ​ឈូស​ឆាយ​ខាង​លើនេះ ហើយ​ពួកគាត់​សង្ឃឹម​ថា ឯកឧត្តម ឃឹម-ប៊ុន​សុង​ អភិបាល​ខេត្ត​សៀមរាប និង​លោក​ កើត វណ្ណរ៉េត ព្រះរាជអាជ្ញាសាលាដំ​បូង​ខេត្តសៀម​រាប ច្បាស់​ជាចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ជាក់ជាមិន​ខាន បើ​ទោះ​ជាលោក​ ហាក់-សេង នេះ​មាន​លុយ​ មាន​ខ្នងមានខ្សែ​​ធំ​យ៉ាង​ណាក៏ដោយ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1563ដង លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន...    អាន3733ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1607ដង រួមរ័កក្នុងឡានអស់​កំលាំងដេក​ដល់​ថ្ងៃរះផ្អើល​អស់​អ្នក​ភូមិ   អាន1664ដង អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់   អាន2223ដង តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមកកាន់បិណ្ឌនៅខេត្ត សៀមរាបខណៈរដ្ឋសភាបើកអង្គប្រជុំលើកដំប?...    អាន1564ដង ប្លែកៗ៖ យកដីសួនច្បារ និងចំណីផ្លូវធ្វើជាផ្សារឯកជន ចៅហ្វាយក្រុងមើលមិនឃើញ   អាន1954ដង លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន2301ដង មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទា?...    អាន3843ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1866ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7789នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73867នាក់
ខែនេះ    821658នាក់
ឆ្នាំនេះ   3565962នាក់
សរុប   57164858នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:16