បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំនាញ

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 10 ខែ 10 ឆ្នាំ 2018 វេលាម៉ោង 02:25 នាទី ចំនួនអានៈ 2075

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែប្រកាសក្តែងៗទៅដល់មន្ត្រីជំនាញក្រោមឱវាទគ្រប់ជាន់ថ្នាក់ទាំងអស់ ឲ្យខិតខំទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសព្រៃឈើ ធនធានធម្មជាតិអោយខានតែបាន តែផ្ទុយទៅវិញ អនុសាសន៍នៃបទបញ្ជារ របស់សម្ដេចតេជោ ហ៊ុន សែន ហាក់បីដូចជាគ្មានឥទ្ធិពលអ្វីបន្តិចសោះចំពោះអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញ នៅក្នុងមូលដ្ឋាន ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

ជាក់ស្ដែងជារៀងរាល់ថ្ងៃ មានពួកឈ្មួញឈើដុះស្លែជើងខ្លាំងជាច្រើន បានគៀងគរប្រជាពលរដ្ឋ ឲ្យធ្វើការលួចឆ្លងដែនឡើងលើភ្នំចូលទៅអាកាប់ និងស្ពាយឈើគ្រញូងនៅក្នុងទឹកដីប្រទេសថៃ យកមកលក់ឲ្យពួកគេ ដោយដើរឆ្លងចូលទៅតាមច្រកជាច្រើនដូចជា ច្រកក្បាលអូរស្វាយ ច្រកថ្មប្រេះ ច្រកអូរខ្សាច់ ច្រកឈើទាលជ្រុំ និងច្រកចំបក់កោង ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ តែមិនដែលឃើញមានការទប់ស្កាត់និងបង្ក្រាប ពីសំណាក់អស់លោកអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំនាញណាសោះ សង្ស័យតែសមត្ថកិច្ចទាំងអស់នោះ មានការត្រូវរូវជាមួយពួកក្រុមឈ្មួញឈើទាំងនេះអស់ហើយក៏មិនដឹង ទើបបានជាមិនដែលឃើញមានការទប់ស្កាត់បង្ក្រាបសោះអញ្ចឹង និងបណ្ដោយឲ្យប្រជាពលរដ្ឋ ធ្វើការឡើងចុះស្ពាយឈើគ្រញូងដោយសេរីយ៉ាងអនាធិបតេយ្យ ដោយមិនខ្ចីគិតពីសុខទុក្ខសុវត្ថិភាព និងការប្រឈមមុខនិងហានិភ័យនៃគ្រោះថ្នាក់របស់ប្រជាពលរដ្ឋឡើយ ទង្វើអសកម្មរបស់អស់លោកមន្ត្រីទាំងអស់នេះហើយ ដែលជាការផ្គើនប្រឆាំងទៅនិងបទបញ្ជាររបស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងច្បាស់ក្រឡែត។

សូមបញ្ជាក់ផងដែរថា ជាច្រើនឆ្នាំកន្លងមកនេះ មានប្រជាពលរដ្ឋជាច្រើននាក់បានទទួលរងនូវគ្រោះថ្នាក់ ដោយសាតែការលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ កាប់និងស្ពាយឈើគ្រញូង ខ្លះត្រូវទាហានថៃចាប់ខ្លួនដាក់គុក អ្នកខ្លះទៀតត្រូវបានបាត់ខ្លួនរកមិនឃើញ និងអ្នកខ្លះទៀតត្រូវបានទាហានថៃបាញ់សម្លាប់ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម្មជាទីបំផុត ចោលសាច់ញាតិ ក្រុមគ្រួសារ ឪពុកម្ដាយ បងប្អូន ប្រពន្ធកូន ឲ្យរស់នៅកំព្រាវេទនាខ្លោចផ្សាខ្លាំងណាស់ តើករណីទាំងអស់នេះកើតឡើងមកពីដោយសាតែអ្វី? សូមសម្ដេច ទ្រង់ឯកឧត្ដម លោកជំទាវ ព្រមទាំងពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ទូទាំងប្រទេសជួយគិតពិចារណាទៅតាមការគួរ។

ជាចុងក្រោយក្នុង​នាម​ខ្ញុំជាពលរដ្ឋខ្មែរ សូមអំពាវនាវទៅដល់ ឯកឧត្តម ស ថាវី អភិបាល​ខេត្តឧត្តរមានជ័យ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័ួ និង​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមសម្ដេចជួយចាត់ការក្ដៅចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំនាញប្រចាំនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យផងទាន ព្រោះសកម្មភាព ប្រជាពលរដ្ឋឡើងទៅកាប់​ឈើគ្រញូង នៅតែមានសកម្មភាពបន្តឥតស្រាកស្រាន ជារៀងរាល់ថ្ងៃដូចភ្លៀងរលឹមមិនដែលខានឡើយ និងដើម្បីជៀសវាងកុំឲ្យប្រជាពលរដ្ឋមានគ្រោះថ្នាក់ដោយប្រការណាមួយ។​ដោយ៖ ម៉េង ឈិនចិន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន2576ដង វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម   អាន2448ដង ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប   អាន2531ដង អ្នក​គ្រប់គ្រង​ចិន​ម្នាក់​ត្រូវបាន​កម្មករ​បាតុកម្ម​ទាមទារ​ឲ្យ​ទៅ​សុំ​ទោស​ព្រះ​បរម​ស?...    អាន1809ដង ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន1809ដង កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1695ដង បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ   អាន12123ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន1751ដង រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1518ដង ស្វែងយល់ពីវិមានឯករាជ្យ កន្លែង​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​   អាន1846ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10017នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76095នាក់
ខែនេះ    823886នាក់
ឆ្នាំនេះ   3568190នាក់
សរុប   57167086នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:20