បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញឈើខុសច្បាប់

ដោយៈ រ៉េត ខេត្តក្រចេះ ថ្ងៃទី 22 ខែ 01 ឆ្នាំ 2019 វេលាម៉ោង 07:52 នាទី ចំនួនអានៈ 1626

បទល្មើសព្រៃឈើខ្នាតធំ ដែលរូបភាពខាងក្រៅ ជាកណ្ដៀរពូនដំបូក កំពុង ឆ្លងដែនចេញទៅវៀតណាម រាល់ថ្ងៃយ៉ាងរង្គាល តាមច្រករបៀង ដេ២,ដេ៣ ស្រុកស្នួល ខេត្តក្រចេះ មន្ត្រីជំនាញអត់បង្ក្រាប។ 

បើទោះបីជា សម្ដេចតេជោ បានដាក់បទបញ្ជាឲ្យទប់ស្កាត់ ឬភ្នាល់កាត់ក្បាលយ៉ាងណាក្ដី គឺសាបដូចទឹកទន្លេ,,,។ ជាមួយគ្នានោះស្រាប់តែលេចធ្លាយថា លោកឧកញ៉ា គង់ ក្រឹង បានបង់លុយឲ្យ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ជាថ្នូរនិងការបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ឆ្លងដែនទៅវៀតណាម តាមច្រករបៀងដេ២ ដេ៣ ខាងលើយ៉ាងគំហុក ទៅវិញ?។

បើតាមប្រភពពីអ្នកស្និតនិងលោកឧកញ៉ាគង់ ក្រឹង បានលួចបង្ហើបថា ជារៀងរាល់ខែ លោកឧកញ៉ា គង់ក្រឹង តែងតែចំណាយលុយអស់រាប់សែនដុល្លារ សម្រាប់រត់ការជាមួយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ក៏ដូចជាអ្នកកាសែត មួយចំនួនដើម្បីជាថ្នូរនិងការចេញឈើទៅវៀតណាម ទាំងថ្ងៃទាំងយប់,,,!។ ប្រភពដដែលបានរៀបរាប់ថា បង់ឲ្យលោក ឧត្ដមសេនីយ៍ឯក ហុង វីណុល អនុប្រធានគណៈកម្មការថ្នាក់ជាតិចុះទប់ស្កាត់បទល្មើសព្រៃឈើ ប្រចាំគោលដៅ ក្នុង១ខែ១០,០០០$! លោក វ៉ា ថន អភិបាលខេត្តក្រចេះ១ខែ៥,០០០$! ។ ក្នុងនោះលោក គង់ គឹមនី អភិបាលស្រុកស្នួល ១ខែ ២០,០០០$ ចាប់ពីខែមករាឆ្នាំ២០១៨ មក គឺច្រើនជាងគេព្រោះសំអាងថា ខ្លួនស្និតនិងថ្នាក់ដឹកនាំកំពូល!។ ឯលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ១ខែ៣,០០០$! លោក លន់ សុផាត ស្នងការខេត្តក្រចេះ ១ខែ៣,០០០$! លោក ជាបញ្ញា នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្នួល ១ខែក៏៣,០០០$ ដែរ! ។

ទោះបីជាយ៉ាងណានេះគ្រាន់តែជាប្រភពបែកធ្លាយតម្ខាងប៉ុណ្ណោះ ប៉ុន្តែការពិតយ៉ាងណានោះ។ លោក វ៉ា ថន អភិបាលខេត្តក្រចេះ លោកហុង វីណុល លោក លន់ សុផាត លោក គង់ គឹមនី លោក សាន្ត ប៊ុនថាន លោក ជា បញ្ញា បានឲ្យដឹងថា និយាយរួមមន្ត្រីអាជ្ញាធរ នៅខេត្តក្រចេះ បូករួមទាំង (គណៈកម្មការ ថ្នាក់ជាតិចុះទប់ស្កាត់បទល្មើសព្រៃឈើ) ផងនោះ គឺមិនបានបង្ក្រាបឬទប់ស្កាត់បទល្មើសព្រៃឈើឡើយ។ ផ្ទុយទៅវិញថែមទាំងបានសម្របសម្រួល ឲ្យបទល្មើសព្រៃឈើ ឆ្លងដែនទៅវៀតណាម រាល់ថ្ងៃទៀតផង។ លើសពីនេះទៅទៀត គឺនគរបាលការពារព្រំដែន នៅទីនោះជាអ្នកបើកបារ៉ាស់ ឲ្យឈើចេញទៅវៀតណាម ទៀតផង។ ដោយមន្ត្រីទាំងនោះ ខ្ចីដៃលោកឧកញ៉ា គង់ ក្រឹង មកប្រើសម្រាប់កាង ឈើនៅស្រុកស្នួល ដោយតម្រូវឲ្យដកតុង យកលុយមកចែកប្រយោជន៍ ដល់មន្ត្រីពាក់ព័ន្ធគ្រប់គ្នា។ ជាមួយគ្នានោះលោកឧកញ៉ា គង់ ក្រឹង បានធ្វើបេនស្តុកឈើ នៅក្រោលគោ នាភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ សម្រាប់ឲ្យឈ្មួញវៀតណាមឡើងមកទិញឈើ ជាមួយឈ្មួញខ្មែរ។ ដោយលោកឧកញ៉ា ធានាសុវត្ថិភាព១០០% គ្មានសមត្ថកិច្ចណាចាប់ទេ។ ប៉ុន្តែលោកឧកញ៉ា គង់ ក្រឹង ដកតុងពីឈ្មួញឈើ បានរាប់សិបម៉ឺនដុល្លារក្នុង១ថ្ងៃៗ ដើម្បីយកលុយមកឧបត្ថម្ភដល់អាជ្ញាធរនិងសមត្ថកិច្ច។

ប្រភពបញ្ជាក់ថា ឈើប្រណិត១ម៉ែត្រគូបឧកញ៉ា គង់ ក្រឹង កំណត់យកពីឈ្មួញ៦០០$ ឈើមូល៣០០$ ក្នុង១ម៉ែត្រគូប ឯឈើជជុះធម្មតា យក២០០$ក្នុង១ម៉ែត្រគូប។ ពោលគឺឈ្មួញខ្មែរ និងឈ្មួញវៀតណាមគេទិញលក់តែគ្នាគេ ប៉ុន្តែបង់លុយឲ្យឧកញ៉ាយ៉ាងច្រើនសន្ធឹក។ ព្រោះទីតាំងទិញលក់ឈើ នៅលើដីក្រោលគោ ឧកញ៉ា ដែលមានការធានាសុវត្ថិភាព១០០%ជូនឈ្មួញ៕ ចាន់ ថន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ   អាន1556ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន1773ដង ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន1776ដង គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន1576ដង កក្រើកឡើងវិញហើយមេឈ្មួញបំផ្លាញព្រៃឈើដ៏ល្បី ឈ្មោះ ហូវ ជីវ៉ៃ ប្រចាំទិសឦសាន   អាន1999ដង ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1816ដង មេរោគ EV-71 សំលាប់កុម៉ានៅកម្ពុជា52នាក់ហើយ   អាន1729ដង សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន   អាន3357ដង ​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត   អាន1772ដង ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស...    អាន1915ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10113នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76191នាក់
ខែនេះ    823982នាក់
ឆ្នាំនេះ   3568286នាក់
សរុប   57167182នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:31