អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 14 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 01:46 នាទី ចំនួនអានៈ 1703

នៅលើលោកនេះគ្មាន​អ្វី​ទៀងទាត់​នោះទេ ជីវិត កើតចាស់ឈឺស្លាប់ វាជាច្បាប់​របស់​ធម្មជាតិទៅហើយ តែ​ក៏មាន​រឿង​រ៉ាវអកុសល្យខ្លះ​ ធ្វើ​អោយ​ជីវិត​មនុស្ស​រស់​ពិបាក​ជាងស្លាប់​ទៅទៀត ដូច​ជាលោកគ្រូភ្លេង​ម្នាក់​ពិការ​ភ្នែក​ទាំង​សងខាង មាន​ជីភាព​ក្រលំបាក ហើយថែម​ទាំងជំពាក់​ប្រាក់​ធនាគារជាច្រើន​ទៀតផង។

លោក កេត ចន្ត្រា មានវ័យ​ជាងហាសិបឆ្នាំ អតីត​ជាគ្រូភ្លេងសម័យ មាន​ស្រុក​កំណើត​នៅ​ឯខេត្ត​កណ្តាល បច្ចុប្បន្នរស់​នៅ​ ភូមិ​បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប និង​មាន​ឧត្តម​​ភរិយាម្នាក់ឈ្មោះ នួន សាមិន ដែល​ជាអតីត​អ្នក​ចម្រៀង​សម័យ ហើយ​មានកូន​ពីរ​នាក់​ប្រុស​ម្នាក់​ស្រីម្នាក់។

រសៀលម៉ោងប្រាំសូរិយារៀបអស្តង្គត់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ក្បែខ្ទមស្បូវដ៏កម្សត់មួយ លោកគ្រូ កេត ចន្ត្រា បាន​រៀបរាប់​ប្រាប់​ ចាងហ្វាងកាសែតកម្ពុជាសុ​វណ្ណ​ភូមិ ទាំង​ទឹក​ភ្នែក​រលីង​រលោកថា លោក​ស្រលាញ់​វិស័យ​សិល្បៈ តាំង​តែ​ពី​ក្មេង រហូត​ដល់​សម័យ​ប៉ុលពត លោក​ចេះ​ដេញ​​ហ្គីតា អោយ​ប៉ុលពតស្តាប់ ដល់សម័យ​ចប់​សង្គ្រាម លោក​ដេញ​ហ្គីតា តាម​ភូមិ​ដើម្បី​ប្តូរ​បាយ ប្តូរយក​អង្ករសម្រាប់​ចិញ្ចឹម​ជីវភាពគ្រួសារ លុះ​ដល់​ឆ្នាំ១៩៨៦ លោក​បាន​ក្លាយ​ជាគ្រូភ្លេង បង្រៀន​សិស្ស​អោយ​ចេះ​ដេញ​ហ្គីតា។ លោកគ្រូបាន​បន្តថា គ្រោយ​មក​លោក​បាន​បង្រៀន​សិស្ស​ជាច្រើន​នៅ​ប្រទេសកម្ពុជាដូច​ជានៅ ខេត្តបាត់​ដំបង ខេត្តសៀមរាប ខេត្តកំបង់ធំ និង​សិស្ស​មក​ពី​ខេត្ត​នា​នា​ទៀតផង មិន​តែប៉ុណ្ណោះ​លោកគ្រូ​ធ្លាប់​បាន​ទៅ​ប្រលង​ភ្លេង​យក​ពានរង្វាន់​នៅ​ឯប្រទេស​ថៃ​ផង​ដែរ តែសម័យនោះគ្មាន ទូរទស្សន៍ គ្មានបណ្តាញសង្គម សម្រាប់ចាក់ផ្សាយដូច​សពថ្ងៃនេះទេ។ លោក​គ្រូក៏ធ្លាប់​ចូល​រួម​លេង​ភ្លេង​នៅរាជធានី​ភ្នំពេញ ហើ​យ​ធ្លាប់​បាន​លេង​អោយ​ផលិតកម្ម SM KSM និង​នៅ​តាម​ឆាកផ្សេងៗ ទាំង​នៅ​រាជធានី ​តាម​បណ្តាខេត្ត និង​នៅ​តាម​សណ្ឋាគារក្នុង​ក្រុង​សៀមរាប។ លុះ​ដល់​ឆ្នាំ២០១២ លោក​គ្រូបានងងឹតភ្នែក បន្ទាប់​ពី​បក​ភ្នែករួច ហើយ​តាំង​ពី​ពេល​នោះមក​ស្បៃអន្ធកាលបាន​ឈាន​ចូល​មក​ក្នុង​ជីវិតលោកគ្រូ និង​ក្រុម​គ្រួសារ។ និយាយទាំង​អួល​ដើម​ក ហែហមអមជាមួយ​ទឹក​ភ្នែករលីង​រលោង លោកគ្រូវ​បាន​ប្រាប់​ទៀតថា ”លោក​គ្រូអស់​សង្ឃឹម​ក្នុង​ជីវិតហើយ កាល​ពី​ងងឹតភ្នែក​ដំបូង លោកគ្រូចង់​សម្លាប់​ខ្លួន តែអ្នក​គ្រូ (ភរិយា) អង្វ​អោយ​លោកគ្រូ​ខំរស់​បន្តទៀត លោកគ្រូបាន​យក​ប្លង់​ដី​ទៅ​បញ្ចាំធនាគារជាងបីម៉ឺនដុល្លារអាមេរីក  និង​ខ្ចីលុយបងប្អូនកូនចៅអស់​ជាច្រើន​ថែមទៀត ដើម្បីស្វែងរក​ពេទ្យ​ព្យាបាល​ភ្នែក តែ​ជា​អកុ​សល្យ​ ភ្នែកក៏មិន​ជា ធនាគារក៏ជំពាក់ មុខ​របរ​ក៏គ្មាន តើ​អោយ​លោកគ្រូ​សង្ឃឹងអីទៀត រាល់​ថ្ងៃ​បាន​​ព្រឹក​ខ្វះល្ងាច សង្ឃឹមលើ​អ្នកគ្រូ លក់ម្អូប​អាហារនៅ​ផ្ទះ ថ្ងៃខ្លះបាន ថ្ងៃខ្លះក៏អត់ បាន​អ្នក​ស្គាល់ ហើយ​អតីតកូន​សិស្ស គេ​មក​ជួយ​ទិញ​ម្ហូប ហើយ​អោយ​លោក​គ្រូដេញ​ហ្គីតា អោយពួក​គាត់​​ស្តាប់ ពួកគាត់​បាន​ជូនថវិការ​​លោកគ្រូ ខ្លះប្រាំដុល្លារ ខ្លះ​ដប់​ដុល្លារ គ្រាន់​ទិញ​ចំ​ណី​អោយ​មាន់​ អោយក្ងាន ទុក​លក់​បាន​កម្រៃខ្លះ តែលោក​គ្រូមិន​ដឹង​ជាវេទនាដល់ពេលណាទេ“។

រីឯអ្នកគ្រូ នួន សាមិន ដែល​ជាឧត្តមភរិយារបស់​លោក​គ្រូ កេត ចន្ត្រា បាន​រៀបរាប់ថា គាត់​ធ្លាប់​ប្រ​លង​​ជាប់​លេខ​១ផ្នែក​ចម្រៀង​សម័យនៅ​ខេត្ត​បាត់​ដំបង​តាំង​ពីឆ្នាំ ១៩៨៧មក​ម្លេះ កាល​នោះ​អ្នក​គ្រូ​មាន​អាយុទើបតែ១៧ឆ្នាំ។ ក្រោយ​ៗមក​អ្នក​គ្រូវ​បាន​ក្លាយ​អ្នក​ចម្រៀង​ប្រចាំខេត្តបាត់​ដំបង និង​ធ្លាប់​បាន​ទៅ​ច្រៀង​នៅ​ក្រសួង​មហាផ្ទៃ អោយ​សម្តេច​ ទ្រង់​ឯកឧត្តមស្តាប់ ជាពិសេសអ្នក​គ្រូធ្លាប់​ច្រៀង​អោយ​សម្តេច​ហ៊ុនសែនស្តាប់ទៀតផង រហូត​ដល់​សម្តេចពេញចិត្ត ហើយ​មាន​ប្រ​សាសន៍​ថា ”ច្រៀង​ក៏ពិរោះ រូប​សម្ភស្សក៏បាន ដាក់​ឈ្មោះ នួន សាមិន មិន​ពិរោះទេ ដូរ​ដាក់ កូ​លាប​​បាត់ដំបង​វិញទៅ​​បាន​ពិរោះ“។ បទចម្រៀងដែលអ្នកគ្រូបាន​ច្រៀងមានច្រើន​បទ តែ​កាសែត កម្ពុជាសុវណ្ណភូមិ​បាន​ដក​ស្រង់ខ្លះៗ​​ពី​ យូធូប (YouTube) មានដូចជា បទ ផ្គរលាន់គគ្រឹគ បទ​កម្លោះ​ប្រពន្ធបួន បទសត្វចាបយំចេប បទចង់បានប្តីក្មេង និង បទផ្កាកប្បាស ជាដើម។

លោកគ្រូ កេត ចន្ត្រា និង អ្នកគ្រូ នួន សាមិន បាន​លើក​ម្រាម​ដៃ១០ អំពាវនាវដល់​សម្តេច ទ្រង់​ ឯកឧត្តម លោកជំទាវ ពុកម៉ែបងប្អូន លោកតាលោកយាយ សប្បុរសជនទាំង​ក្នុង​និង​ក្រៅ​ប្រទេស ​ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន មេត្តាជួយ​ពួក​គាត់​ផង ព្រោះ​ពេល​​នេះ​ពួក​គាត់​មាន​ទុក្ខ​លំបាក​ជាពន់ពេក ភ្នែក​ក៏ពិការ មុខ​របរក៏គ្មាន ថែមទាំងជំពាក់លុយធនាគារ ជាងបីម៉ឺន​ដុល្លារអាមេរីក ទៀតផង៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

របាំត្រុដិ (មានវីដេអូ)   អាន2973ដង លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន1870ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1625ដង លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្?...    អាន2532ដង ខ្សឹបដាក់មេក្រូៈ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋានខេត្តសៀមរាបគួរតែរំ?...    អាន2019ដង គ្រាន់តែរឿងកម្មង់ម្ហូបយូរក៏អាចវាយ​គ្នាបែកក្បាលបានដែរ   អាន1697ដង គយចល័ត ចាប់ទូរស័ព្ទគេចពន្ធមានតម្លៃ រ៉ាប់ម៉ឺនដុល្លា លាក់បាំងអ្នកកាសែត   អាន1627ដង ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី   អាន1756ដង សូមតុលាការខេត្តសៀមរាបជួយផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ និង ផ្តន្ទាទោសជនត្រូវចោទផង   អាន1736ដង ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ   អាន2155ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9017នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75095នាក់
ខែនេះ    822886នាក់
ឆ្នាំនេះ   3567190នាក់
សរុប   57166086នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:02