ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 07 ឆ្នាំ 2021 វេលាម៉ោង 05:27 នាទី ចំនួនអានៈ 1906

ភ្នំគូលេនជារម្មណីយ៍ដ្ឋានវប្បធម៌​ធម្មជាតិដ៏ល្បីល្បាញដែល​ពោពេញ​​ទៅ​ដោយ​ព្រៃព្រឹក្សាអ្នកតាវល្លិ៍ បក្សាបក្សី ម្រឹគីម្រឹគា សំលេងទឹកជ្រោះទ្រគោះលើថ្ម លាន់លឺឈូឆលម្អភ្នែកញាតិ និងជាទីសក្ការ:បូរជាសម្រាប់អ្នក​មាន​ជំនឿខាងព្រះពុទ្ធសាសនា និងព្រហ្មញសាសនា ដែលមានការគាំទ្រពី​​ភ្ញៀវទេសចរណ៍​ជាតិ និងភ្ញៀវទេស​ចរណ៍​អន្តរជាតិ ឥឡូវ​ក្លាយជា​ទីកន្លែងដែល​មានហានីភ័យខ្ពស់​ព្រោះ​តែការដ្ឋានបូមខ្សាច់ក្បែរជើងភ្នំ​ប្រវត្តិសាស្ត្រមួយនេះ។

ការដ្ឋានបូមខ្សាច់មួយកន្លែងស្ថិតក្នុង​ភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែល​អាជ្ញាធរ មន្ត្រីមន្ត្រីជំនាញ និងម្ចាស់ការដ្ឋាន ឆ្លើយផ្សេងៗពីគ្នា ចំពោះច្បាប់អនុញ្ញាត​ប្រកបអាជីវកម្មនៅទីនោះបូមខ្សាច់នៅទីនោះ។

កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ អ្នក​យក​ពត៌មានឱ្យ កាសែត​កម្ពុជាសុវណ្ណភូមិ បានចុះទៅដល់ការដ្ឋាន​បូមខ្សាច់ខាងលើ ផ្តិតយក​រូបភាពបានបួនប្រាំសន្លឹកទាំងការភ័យខ្លាចព្រោះ​ម្ចាស់ការដ្ឋាន​​នៅទីនោះបានគំរាមកំហែងថា ហេតុអ្វីចូល​ដល់ការដ្ឋានគេដោយគ្មាន​ការអនុញ្ញាត បែបនេះ ព្រោះ​ការដ្ឋានគេ​មានច្បាប់​ត្រឹម​ត្រូវ​។ បន្ទាប់មកក្រុមអ្នក​សារពត៌មានបានត្រឡប់មក​ផ្ទះ​លោក ឃី សុខុម មេភូមិស្គន់ ពេលនោះ​លោកមេភូមិប្រាប់ថា ”ការដ្ឋានបូមខ្សាច់នេះអត់មានច្បាប់អនុញ្ញាតនោះទេ“។

ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ម៉ោង០៤រសៀល កាសែតកម្ពុជាសុវណ្ណភូមិ បាន​ធ្វើ​បទសំភាសន៍ លោក អ៊ាប ថា មេឃុំត្បែងតាមទូរស័ព្ទ លោកមានប្រសាសន៍ថា ”ខ្ញុំបានឱ្យលោកមេភូមិ ឃី សុខុម ទៅសាកសួរខាងការដ្ឋាន​បូមខ្សាច់នេះហើយ ម្ចាស់គេឆ្លើយថា គេបានរត់ច្បាប់ហើយ តែច្បាប់​មិន​ទាន់បានមកដល់ ខ្ញុំក៏ឆ្ងល់ដែរ បើច្បាប់មិន​ទាន់បាន ហេតុអ្វីហ៊ាន​ប្រកបអាជីកម្ម​បូមខ្សាច់មុន​ច្បាប់អនុញ្ញាតអញ្ចឹង? លោកអ្នក​កាសែតស្រាវជ្រាវខ្លួនឯងចុះ ព្រោះខ្ញុំតូចតាចណាស់“។

ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ម៉ោង១១និង៣០នាទី ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ​បាន​ចុះ​ទៅ​ដោយផ្ទាល់ដល់ការដ្ឋានបូមខ្សាច់ខាងលើ ហើយ​មាន​បុរស់ម្នាក់បានចេញមុខ​អះអាងថា ខ្លួន​ជាម្ចាស់ការដ្ឋាន​ ហើយ​ការដ្ឋានមានច្បាប់អនុញ្ញាតត្រឹមត្រូវ តែបុរស់រូបនោះគេ​មិន​អនុញ្ញាត​ឱ្យ​អ្នក​កាសែតមើល​ច្បាប់របស់គេទេ មិន​តែប៉ុណ្ណោះសូម្បីតែឈ្មោះម្ចាស់ការដ្ឋានក៏គេ​មិន​ប្រាប់ លេខ​ទូរស័ព្ទសម្រាប់ទំនាក់ទំនងក៏គេ​មិន​ឱ្យ ដោយគេ​ប្រើពាក្យមួយឃ្លាចុងក្រោយថា ”បើលោកអ្នក​កាសែតចង់ដឹងម្ចាស់ឈ្មោះអ្វី? ការដ្ឋាននេះមានច្បាប់ឬអត់? លោក​ទៅសាកសួរមន្ត្រីជំនាញទៅដឹងហើយ ខ្ញុំមិន​ជឿថាលោកធ្វើ​ជាអ្នក​កាសែតមិន​ស្គាល់ម្ចាស់ការដ្ឋានបូមខ្សាច់នៅវាលនេះនោះទេ“។

ម៉ៅ១២និង៣០នាទីរសៀល​ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ដដែល ចាងហ្វាកាសែត កម្ពុជាសុវណ្ណភូមិ បាន​ធ្វើ​ដំណើរទៅ​ដល់សាលាស្រុកបន្ទាយស្រី ហើយ​បាន​ខលទូរស័ព្ទ​សាកសួរទៅលោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី លោកអភិបាលស្រុកវ័យក្មេងរូបនេះបានប្រាប់តាមទូរស័ព្ទថា ”ខ្ញុំអត់នៅក្នុងសាលាស្រុកទេ ជាប់រវល់ចេញមក​ធ្វើ​ការ​ខាងក្រៅ តែការដ្ឋានបូមខ្សាច់នេះ ខ្ញុំពុំដែល​ដឹងទេ ចាំខ្ញុំចុះទៅមើល​ទីនោះផ្ទាល់។ លោក ឃឹម ហ្វីណង់ បាន​ពន្យល់បន្ថែមថា ខាងសាលាស្រុក​មិន​មាន​សិទ្ធិចេញច្បាប់អនុញ្ញាតឱ្យការដ្ឋានបូមខ្សាច់ទេ នេះជាតួនាទីរបស់មន្ទីររ៉ែនិងថាមពល ខាងស្រុក​បាន​ត្រឹម​តែ​ត្រួតត្រាពីផល​ប៉ះពាល់នៅក្នុងស្រុក​តែប៉ុណ្ណោះ“។

នៅរសៀលម៉ោង៣និង១០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះលោក មាស ជូរ៉ានី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ ខេត្តសៀមរាប បាន​ប្រាប់តាមទូរស័ព្ទថា ”កន្លែម្តុំនោះពីមុនមក​មានការដ្ឋាន​បូម​ខ្សាច់មួយ​មាន​ច្បាប់ តែម្ចាស់បានស្លាប់បាត់ទៅហើយ តែកន្លែងដែលបងអ្នកកាសែតប្រាប់ខ្ញុំ​នេះ​ ខ្ញុំដូច​ជាមិន​ស្គាល់ទេ សូមបងជួយផ្ញើរូបភាពការដ្ឋានបូមខ្សាច់ និងទីតាំងឱ្យខ្ញុំផង ខ្ញុំនឹងចុះទៅមើល​ដោយផ្ទាល់ ខ្ញុំសូមអរគុណហើយ ដែល​បងបាន​រាយការណ៍ ទីតាំង​បូមខ្សាច់ខាងលើ​ប្រាប់ខ្ញុំឱ្យ​បាន​ដឹង“។

អាជ្ញាធរដែនដី និងពលរដ្ឋ​នៅឃុំត្បែង មានការរិះគន់ថា មិន​គួរណាសមត្ថកិច្ចពាក់ព័ន្ធ បណ្តោយ​ឱ្យ​មានការ​ដ្ឋានបូមខ្សាច់នៅក្បែរ​ជើងភ្នំគូលេនយ៉ាង​អាណាធិបតេយ្យដូច្នេះនោះទេ ពួកគាត់​ព្រួយ​បារម្ភថា ខ្លាចសត្វពាហន:របស់ពួកគាត់ដើររកស៊ីធ្លាក់ក្នុងរណ្តៅបូមខ្សាច់នេះស្លាប់ ម្យ៉ាងវិញទៀត ពួកគាត់ព្រួយ​បារម្ភទៀតថា បើបូមយូរៗទៅ ខ្លាចតែរលំភ្នំគូលេនរាបដល់ដីទេក៏មិន​ដឹង។ ពួកគាត់បាន​សំនូមពរទៅអាជ្ញាធរខេត្តសៀមរាប និងមន្ត្រីជំនាញពាក់ព័ន្ធមេត្តា បញ្ឈប់ការដ្ឋានបូម​ខ្សាច់ក្បែរភ្នំគូលេននេះឱ្យអស់ទៅ ដើម្បីការពារសម្បត្តិរួម ទុក​ឱ្យកូនចៅជំនាន់ក្រោយ​បាន​មើល​ឃើញ​ផង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី    អាន1576ដង សេ្រង-ម៉េង ជើងខ្លាំងខាងរកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ   អាន1670ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន1668ដង សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន1547ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន1514ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1611ដង ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន1664ដង ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ   អាន1715ដង ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន461ដង ក្រុមហ៊ុនចំនួនពីររងការចោទថា រំលោភយកដីជនជាតិភាកតិចគួយ នៅព្រះវិហារ    អាន1660ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8081នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74159នាក់
ខែនេះ    821950នាក់
ឆ្នាំនេះ   3566254នាក់
សរុប   57165150នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:52