ព្រោះតែមនន្ត្រីអសកម្មបណ្តាលអោយដើមធ្នង់ឈាមមាន់ធំៗប្រាំដើមហោះបាត់ស្រមោល

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 22 ខែ 08 ឆ្នាំ 2021 វេលាម៉ោង 02:43 នាទី ចំនួនអានៈ 1744

កាលពីម៉ោង១១យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ មានគោយន្តកន្ត្រៃ៣គ្រឿង​ដឹកដើមធ្នង់ឈាម​មាន់ធំៗទាំងឬស​ចំនួន១០ដើម ចេញពីស្រុកអង្គរជុំ យកមក​លក់អោយលោកថៅកែម្ចាក់នៅព្រំប្រទល់ភូមិ​គោគធ្លក និងភូមិបុស្សក្រឡាញ់ ឃុំកន្តែក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ក៏ត្រូវ​បាន​ក្រុម​អ្នក​កាសែតប្រទះ​ឃើញ ហើយក៏​បាន​រាយការណ៍ជូន​សមត្ថកិច្ច​ដើម្បីចាត់ការតាមផ្លូវ​ច្បាប់។

នៅពេល​គោយន្តកន្ត្រៃបាន​មក​ដល់មុខផ្ទះអ្នក​បញ្ជាទិញដើម​ធ្នង់ឈាមមាន់ទាំង១០ដើម​នោះដំបូងឡើយ ក្រុម​អ្នក​កាសែតបានរាយការណ៍ជូនលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាល​ព្រៃឈើ ខេត្តសៀមរាប និង លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខា​ប្រម៉ាញ់និងនេសា ខេត្តសៀមរាប តែ​លោកទាំងពីរបានឆ្លើយតបតាមទូរស័ព្ទថា យម់ជ្រៅអញ្ចឹងមិន​ដឹងមាន​កម្លាំងធ្វើការឬអត់នោះទេ ចាំមើល​ជាក់ស្តែងលោកខល​រក​ក្រែងមានអ្នកនៅទំនេរអោយចុះទៅមើល តែអ្វីៗដូចទៅសុំភ្លើង​យក្សអញ្ចឹង គឺស្ងាត់បាត់សូន្យលុះអាវសាន្តគ្មានមេព្រៃណាម្នាក់ចុះមកទេ។

បន្ទាប់មក​ក្រុម​អ្នកកាសែតក៏បានខលទូរស័ព្ទរាយការណ៍ជូន ឯកត្តម ម៉ក ធារ៉ា ស្នងការរងទទួល​ផែនបង្រាបបទ​ល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប ឯកឧត្តមបានប្រាប់អោយ អ្នក​កាសែតខលទូរស័ព្ទ​ទៅលោក ស៊ត់ សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវ ក្រុងសៀមរាប តែត្រូវ​បាន​លោក​មេប៉ុស្តិ៍រូបនេះ​បដិសេធន៍ថា លោកគ្មានជំនាញខាងបង្ក្រាបបទល្មើសព្រៃឈើនោះទេ សុំអោយ អ្នក​កាសែតខល​ទៅមេព្រៃចុះ បើទោះ​ជាអ្នក​កាសែតបាន​ប្រាប់លោកមេប៉ុស្តិ៍ថា នេះគឺជាបញ្ជារបស់ឯកឧត្តម ម៉ក ធារ៉ា ស្នងការរងខេត្តសៀមរាបក៏ដោយ។

បន្តិចក្រោយមក ទើបឯកត្តម ម៉ក ធារ៉ា បានបញ្ជាអោយលោក យុត សាស្ត្រ (ហៅសាក់) មន្ត្រីប៉ូលីសសេដ្ឋកិច្ចខេត្តសៀមរាប​ ទំនាក់ទំនងមក​អ្នក​កាសែតដើម្បីចុះ​មក​បង្រ្កាបការដឹកដើម​ធ្នងខាងលើនេះ តែមុន​ពេល​លោក យុត សាស្ត្រ មកដល់ ថៅកែអ្នក​បញ្ជាទិញ​ដើម​ឈើ​ខាងលើនេះ បាន​បញ្ជាអោយក្រុម​គោយន្តកន្ត្រៃទាំង៣គ្រឿង​ បើរត់ចេញពីមុខផ្ទះ ចែកជា៣ផ្លូវផ្សេងៗគ្នា ហើយទំលាក់​ឈើ​​លើ​ដង​​ផ្លូវ​តាម​វាលស្រែខ្លះ ក្បែរផ្ទះអ្នក​ភូមិខ្លះ។ ឯកឧត្តម ម៉ក់ ធារ៉ា បាន​បញ្ជាទៅលោកអធិការស្រុក​ប្រាសាទបាគងស្នើ​សុំកម្លាំងនគរបាល​ប៉ុស្តិ៍​ អោយមក​ដេកយាមឈើ​ពេញ​មួយយប់រងចាំមេឃភ្លឺ​ តែជាអកុសល្យឈើ​ធ្នង់ឈាមមាន់១០ដើមនោះ ត្រូវ​បាន​ម្ចាស់អ្នក​បញ្ជាទិញ អោយ​កម្លាំងពួកគេចួលដឹក​ចេញអស់៤ដើមតាំងតែពី​មុន​ប៉ូលីសសេដ្ឋកិច្ចចុះមកដល់ម្លេះ ហើយលួចដឹកអស់១ដើមទៀត នៅ​ម៉ោងទៀបភ្លឺពេល​ដែលកម្លាំងនគរបាលប៉ុស្តិ៍ឃុំកណ្តែងយាម​តែពីរកន្លែង ឯមួយកន្លែងទៀតមិន​បានយាម ព្រោះខ្វះកម្លាំងនៅពេលយប់។

នៅព្រឹក​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ ខាងប៉ូសីលសេដ្ឋកិច្ចដែលដឹកនាំដោយ​ឯកឧត្តម ម៉ក់ ធារ៉ា ស្នងការរងទទួលផែនបង្ក្រាបបទ​ល្មើស​សេដ្ឋកិច្ចខេត្ត បានធ្វើ​របាយការណ៍ប្រគល់ឈើ​ធ្នង់ឈាមមាន់៥ដើម​នេះជូន​ទៅ​ខាងរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកនៅឯផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីទៅ​តាម​នីតិវិធី។

សូមបញ្ជាក់ផងដែរថា ដំបូងឡើយគោយន្តកន្ត្រៃទាំង៣គ្រឿងនេះ នៅចំចំណុចទ្រូងផ្លូវខ័ណ្ឌចែក​ព្រំប្រទល់ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប និង ភូមិគោគធ្លក ឃុំកណ្តែក​ ស្រុកប្រាសាទបាគង ប្រសិនបើអាជ្ញាធរដែនដី ឬនគរបាល​ប៉ុស្តិ៍រដ្ឋបាល​ណាមួយមិន​បដិសេធន៍ បញ្ជា​របស់របស់ឯកឧត្តម ម៉ក់ ធារ៉ា ហើយចុះមក​ជួយ​ឃាត់ជាបណ្តោះអាសន្នសិន នោះដើមធ្នង់៥ដើម​ទៀតក៏មិន​ហោះបាត់យ៉ាងដូច្នេះដែរ។

ពលរដ្ឋនៅសង្កាត់ជ្រាវតែងតែរិះគន់ថា ពួកគាត់ហាក់ខ្វះភាពកក់ក្តៅ ហើយអស់ជំនឿចិត្តទៅលើ​សមត្ថកិច្ចខ្លះដែលតែងតែរើសអើង លាបពណ៍ ប្រកាន់ទួនាទី មិន​ស្តាប់បញ្ជាថ្នាក់លើ បណ្តាល​អោយបទល្មើសរត់រួច​។ ពលរដ្ឋបន្ថែមទៀតថា នេះដើមធ្នង់រត់បាត់វាមិន​ជាបញ្ហាធ្ងន់ធ្ងរនោះទេ ចុះ​បើចោរប្លន់រត់បាត់ព្រោះតែប្រកាន់តួនាទីអញ្ចឹង តើថ្នាក់ដឹកនាំខេត្តសៀមរាបយក​មុខទៅទុកឯណា? ហើយឆ្លើយតបជាមួយរាជរដ្ឋាភិបាលថាមេចដែរ ដែលមានមន្ត្រីថ្នាក់ក្រោម​អសកម្ម​បែបនេះ? ពលរដ្ឋស្នើសុំឯកឧត្តម ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាលគណអភិបាលខេត្តសៀមរាប មេត្តានែនាំមន្ត្រីអសកម្ម​ក្រោម​ឱវាទ​មួយចំនួនផង ដើម្បីជាក្តីសង្ឃឹមរបស់ពលរដ្ឋ នៅក្នុងខេត្តសៀមរាបនេះ៕ ដោយ៖ ផ្លុងរ៉េត

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ   អាន1571ដង ប៉ូលីសចរាចរណ៍ស្រុកពួកពេលមានគ្រោះថ្នាក់ចរាចរណ៍​ ចាប់បានតែរថយន្តមិនដឹងខ្យល់ឯរថយន្តបង្ក?...    អាន1737ដង បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកក្នុងដែនគ្រប់ គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង   អាន1636ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន1942ដង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1803ដង អង្គភាពប្រឆាំងអំពើពុករលួយគួរ ស៊ើបអង្កេតប្រធានមន្ទីរ សាធារណការខេត្តកំពង់ចាម   អាន1742ដង តូចចិត្តប្រពន្ធរត់ចោលផឹកស្រាស្រវឹងដេកតាមផ្លូវ   អាន1728ដង ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ   អាន1627ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1876ដង បុរសសង្ហា ស៊ឹមសោភ័ណ្ឌ បង្ហាញមុខគូស្នេហ៍ថ្មី?   អាន1576ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6390នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72468នាក់
ខែនេះ    820259នាក់
ឆ្នាំនេះ   3564563នាក់
សរុប   57163459នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:44